បង្ហាញខ្លួនជាថ្មីទាកៅស៊ូយក្ស និងទា Drone ក្នុងពិធីបុណ្យ Suminoe Art Beat បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំ
កាលពីថ្ងៃទី ១៤ ខែខែវិច្ឆិកា Drone រូបទាពណ៌លឿងដ៏គួរអោយស្រលាញ់មួយក្បាល ស្រាប់តែបង្ហាញខ្លួននៅឆ្នេរសមុទ្រស្រុក Suminoe ទីក្រុង Osaka ជាមួយនឹងវត្តមានទាកៅស៊ូយក្សដ៏ល្បីនៅទីនេះ បង្កការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន។
រូបភាព Yomiuri
នេះជាផ្នែកមួយនៃព្រឹត្តិការណ៍ក្នុងគោលបំណងផ្សព្វផ្សាយ Kita Kagaya នៅ Suminoe ដូចជា “ទីក្រុងសិល្បៈ” ។
Drone មានរូបរាងទាកម្ពស់ប្រហែល ៧៥ សង់ទីម៉ែត្រហោះកាត់តំបន់ក្បែរមាត់ទន្លេ Kizu នៅលើដីទំនេរដែលជាកន្លែងផលិតកប៉ាល់ពីមុន។ ក្រៅពីនេះស្នាដៃ “ទាកៅស៊ូយក្សពណ៌លឿង” របស់វិចិត្រករជនជាតិហូឡង់ក៏បានវិលមកចូលរួមពិធីបុណ្យ Suminoe Art Beat នៅមជ្ឈមណ្ឌលច្នៃប្រឌិត Osaka ផងដែរ។
https://twitter.com/dillinger_duck/status/1459736362299518976?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1459736362299518976%7Ctwgr%5Ehb_2_7%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Ftin-tuc%2F139613.html
ក្នុងឃ្លីបខ្លីដែលត្រូវបានចែករំលែកនៅលើ Twitter អ្នកអាចមើលឃើញជើងទាហោះធ្វើចលនាយ៉ាងគួរអោយស្រលាញ់។
Yoshimi Uno អ្នករៀបចំព្រឹត្តិការណ៍បានអោយដឹងថា “នេះជាការរួមបញ្ចូលគ្នាលើកដំបូងនៃព្រឹត្តិការណ៍ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ១៩” ។
Sacchan