ផ្លូវទៅកាន់ទីសក្ការៈបូជាដែលគ្រោះថ្នាក់បំផុតនៅជប៉ុន មិនមែន​នរណា​ក៏​ហាន​ចូល​នោះ​ទេ

តើអ្នកដឹងទេថាមានកន្លែងមួយឈ្មោះថា “ទីសក្ការៈបូជាដែលគ្រោះថ្នាក់បំផុតនៅជប៉ុន”។ តើពាក្យ “គ្រោះ​ថ្នាក់” នេះ​សំដៅ​លើ​ប្រាសាទដែលត្រូវបណ្តា​សា​ឬ​មាន​ខ្មោច?

ដំបូងពេលស្តាប់ទៅដូចជាខ្សែភាពយន្ត​​រន្ធត់ ប៉ុន្តែគ្មានព្រលឹងខ្មោច​នៅក្នុង​ប្រាសាទឡើយ។ ទោះជាយ៉ាងណាក្នុងចំណោម​ទីសក្ការៈបូជាចំនួន ៨១,១៥៨ ប្រាសាទដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ក្នុងនោះទីសក្ការៈបូជា Otasan នៅ Hokkaido គេដាក់ឈ្មោះដូចនេះ។ តោះចូរស្វែងយល់អំពីប្រភពដើមនៃឈ្មោះនេះជាមួយនឹង Japo ។

រូបភាព https://www.travel.co.jp/guide/article/43533/

ក្រឡេកមកមើលរូបថតខាងលើ អ្នកប្រហែលជាមិនទាន់ដឹងថាប្រាសាទនេះមានគ្រោះថ្នាក់ប៉ុណ្ណាទេ។ យ៉ាង​ណា​មិញ នេះ​​គ្រាន់​​តែ​​ជា​​ទីសក្ការៈ​ប៉ុណ្ណោះ មិន​មែន​ជា​សាល​ធំ​នោះ​ទេ តោះសូមធ្វើដំណើរទាំងអស់គ្នា។

ផ្លូវនរកទី ១៖ ជណ្តើរ

ដើម្បីទៅដល់សាលធំអ្នកត្រូវឆ្លងកាត់ “ឧបសគ្គ” ឡើងជណ្តើរ។ ដើរចម្ងាយ ៥០០ ម៉ែត្រពីទីសក្ការបូជា អ្នកនឹងឃើញក្លោងទ្វារ Torii ដ៏ធំមួយ បន្ទាប់​មក​ជា​ជណ្តើរចោតហើយខ្ពស់។ ហេតុ​អ្វីបានជាផ្លូវទៅកាន់អាទិទេពពិបាកដូច្នេះ?

ទិដ្ឋភាពជណ្តើរដែលមើលទៅគ្រោះថ្នាក់នេះនឹងធ្វើអោយបេះដូងរបស់អ្នកលោតញាប់។

នៅលើជណ្តើរ តើអ្នកឃើញខ្សែពួរដែរទេ?

ខ្សែពួរទាំងនេះនាំផ្លូវទៅកាន់ផ្លូវនរកទីពីរ។

ផ្លូវនរកទី ២៖ ឡើងដោយខ្សែពួរ

មិនមានជណ្ដើរឡើងទេ មានតែខ្សែពីរនៅលើជម្រាលដ៏ចោតប៉ុណ្ណោះ ត្រង់ឡើងដូចជាជញ្ជាំងអញ្ចឹង។

ដោយសារ​គ្មាន​ជម្រើស​ផ្សេង​ អ្នក​រាល់​គ្នា​អាច​ឡើង​លើ​ជម្រាល​ដោយ​ប្រើខ្សែ​ពួរនេះ។ ក្រោយពេលឡើងដល់កន្លែង ទេស​ភាព​ព្រៃ​​ភ្នំស្ងប់ស្ងាត់នឹងបង្ហាញនៅចំពោះមុខភ្ញៀវទេសចរណ៍។ អ្នកនឹងឃើញរូបសំណាក Guanyin ។

បន្តឡើងអ្នកនឹងឃើញសិល្បៈសំណង់ផ្សេងទៀត។

គួរអោយស្តាយនេះ​មិន​មែន​ជា​គោល​ដៅ​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​សាល​សម្រាប់​ថ្វាយ​បង្គំ​ទេវតាស្រី 女人堂 (Nyannindo) ប៉ុណ្ណោះ។

កាលពីបុរាណគេហាមស្រ្តីមិនអោយចូលសាលធំ មានតែព្រះសង្ឃប្រុសទេ ទើបអាចបួសក្នុងសាលធំបាន ដូច្នេះបាន​​ជា​គេ​បង្កើតសាលនេះសម្រាប់ស្ត្រី។

ពេលដែលអ្នកមកដល់ទីនេះ អ្នកទៅបានពាក់កណ្តាលផ្លូវហើយ។ ប្រហែលជាអ្នកលែងចង់ទៅទៀតហើយ ប៉ុន្តែ​បើ​អ្នក​ទៅ​កាន់​តែ​ឆ្ងាយ ផ្លូវ​កាន់​តែ​លំបាក។

ផ្លូវនរកទី ៣៖ ស្ពានយោល

ផ្លូវនរកទី ៤៖ ឡើងដោយខ្សែសង្វាក់

ខ្សែសង្វាក់ដែលមានប្រវែង ៧ ម៉ែត្រ។

ឡើងមកដល់ទីនេះ អ្នកនឹងទៅដល់គោលដៅចុងក្រោយដែលជាសាលធំ។ ទោះបីមិនមែនជាសាលធំអស្ចារ្យដូចដែលអ្នកគិតក៏ដោយ សូមក្រឡេកមើលជុំវិញ។

ទេសភាពធម្មជាតិដែលមានទាំងភ្នំ សមុទ្រ និងជើងមេឃដ៏ធំសម្បើមលេចមកនៅចំពោះមុខរបស់អ្នក។

រូបភាពក្នុងអត្ថបទនេះបានមកពីកម្មវិធីទូរទស្សន៍របស់ក្រុមតារា Nogizaka46 ។ បន្ទាប់ពីបានទស្សនាកម្មវិធីនេះ មនុស្សជាច្រើននាំគ្នាមកសាកល្បងសមត្ថភាព។ ដោយផ្ទាល់ខ្ញុំមិនទៅកន្លែងនេះទេ ព្រោះផ្លូវចុះហាក់ដូចជាពិបាកជាងឡើងទៅទៀត។

ប្រសិនបើអ្នកយល់ថាកម្លាំងកាយរបស់ខ្លួនរឹងមាំអាចយកឈ្នះកន្លែងខាងលើ។ អ្នកអាចសាកល្បង ប៉ុន្តែត្រូវការ​ពារ​សុវត្ថិភាព​របស់​ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: