ដំណឹង​ល្អ Masaki Suda និង Nana Komatsu ​ប្រកាសនឹង​រៀប​ការ​

តារាសម្តែងប្រុស Masaki Suda និងតារាសម្តែងស្រី Nana Komatsu ទើបតែបានប្រកាសថាពួកគេនឹងរៀបការ។

រហូតមកទល់ពេលនេះ គូស្នេហ៍មួយគូនេះបានសម្ដែងក្នុងរឿងជាច្រើនរួមគ្នាដូចជា Destruction Babies, Oboreru Knife, Ito ។ អ្នកទាំងពីរចាប់ផ្តើមទាក់ទងគ្នាតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ខណៈពេលដែលកំពុង​ថត​រឿង Ito ។

តាមសម្តីអ្នកស្គាល់ Suda និយាយថា “Suda kun ស្រលាញ់ Nana Komatsu តាំងពីឃើញលើកដំបូង” ពេលកំពុង​ថត​រឿង Destruction Babies ។ ខ្សែភាពយន្តនេះថតនៅនិទាឃរដូវឆ្នាំ ២០១៥ គិតទៅតារាប្រុសរូបនេះតាម​ស្រលាញ់​​នាង ៤ ឆ្នាំមកហើយ។

ទោះបីពួកគេទាំង​ពីរទើបតែអាយុ​ ២០​ ឆ្នាំ​​ ហើយក៏មិនមែនជាអាយុស័ក្តិសមសម្រាប់រៀបការ ប៉ុន្តែ Suda និយាយ​​ថាខ្លួនសម្រេចចិត្តយូរមកហើយ។

តាមសម្តីអ្នកស្គាល់គ្នាម្នាក់ទៀតរបស់ Suda បាន​និយាយ​ថា “Suda ចង់រៀបការភ្លាមៗបន្ទាប់ពីណាត់ជួប។ ដោយ​សារតែ Komatsu មានអ្នកគាំទ្រប្រុសច្រើន។ សម្រស់របស់​តារា​ស្រី​រូប​នេះ មិន​ត្រឹម​តែ​ទាក់​ទាញ​អ្នក​គាំទ្រ​ក្នុង​ស្រុក​​ប៉ុណ្ណោះ​​ទេ សូម្បីតែសហគមន៍​អន្តរជាតិក៏​ស្រឡាញ់​រាប់​អាន​ផង​ដែរ ជាពិសេស​ប្រិយមិត្ត​ប្រុសៗ។ នោះជាមូលហេតុ​ដែល Suda ព្រួយ​បារម្ភ ហើយ​ចង់​រៀប​ការ​អោយបានឆាប់” ។

កាលពីខែមិថុនាឆ្នាំនេះអ្នកទាំងពីរបានសម្រេចចិត្តរស់នៅជាមួយគ្នាក្នុងផ្ទះថ្មី។ នៅទីបំផុត Komatsu ក៏ដឹងពីអារម្មណ៍​របស់ Suda ហើយយល់ព្រមរៀបការជាមួយគាត់។

សូមអបអរសាទរគូស្នេហ៍មួយគូនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: