តោះចូរក្រឡេកមកមើលបញ្ជីមុខម្ហូបរបស់សាមូរ៉ៃនៅសម័យអេដូ
តើអ្នកចូលចិត្តបរិភោគម្ហូបអ្វី?
មនុស្សជាច្រើនមិនចង់ធ្វើម្ហូបនៅផ្ទះ ដូច្នេះទៅហូបនៅខាងក្រៅល្អជាង។ ប៉ុន្តែជម្រើសមានច្រើន តើគួរតែហូប Ramen, Sushi, Udon, Tempura ឬការី?
ខណៈពេលដែលអ្នកកំពុងតែឆ្ងល់ អាជីវកម្មភោជនីយដ្ឋានជប៉ុនមានការវិវត្តន៍ដែលមិននឹកស្មានដល់។
ជាពិសេសនៅទីក្រុងតូក្យូភ្ញៀវទេសចរណ៍អាចភ្លក់មុខម្ហូបទូទាំងពិភពលោក ម្យ៉ាងវិញទៀត នៅទីក្រុងតូក្យូក៏ជាកន្លែងប្រមូលផ្តុំភោជនីយដ្ឋានល្បីៗជាច្រើនផងដែរ។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺវិស័យម្ហូបអាហាររីកចម្រើនដល់កម្រិតកំពូលនៅសម័យអេដូ ជាសម័យកាលដែលអ្នកអាចមើលឃើញសាមូរ៉ៃ។
មុនសម័យអេដូជប៉ុនធ្លាក់ក្នុងស្ថានភាពចលាចលដោយសារសង្រ្គាម ដូច្នេះគ្មាននរណាមានបំណងបើកអាជីវកម្មភោជនីយដ្ឋាននោះទេ។ ក្រៅពីនេះ ជីវភាពប្រជាជនក៏មិនសូវល្អដែរ។
ទីក្រុងអេដូ (សព្វថ្ងៃទីក្រុងតូក្យូ) ត្រូវគេចាត់ទុកជាមជ្ឈមណ្ឌលនៃប្រទេសជប៉ុននៅសម័យអេដូ ជាតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើនប្រមាណ ៥០ ម៉ឺននាក់ ប្រសិនបើបូកទាំងសាមូរ៉ៃអាចឡើងដល់ទៅ ១ លាននាក់។ បើប្រៀបនឹងទីក្រុងធំនៅលើពិភពលោក យើងមានចំនួនប្រជាជនទីក្រុងប៉ារីស ៤០ ម៉ឺននាក់ និងទីក្រុងឡុងដ៍មានចំនួន ៣០ ម៉ឺននាក់។ ដូច្នេះឃើញថាប្រជាជនអេដូមានចំនួនច្រើនណាស់។
ស្រដៀងនឹងសម័យនេះដែរ ភាគច្រើនការងារប្រមូលផ្តុំនៅទីក្រុងអេដូ ការងារទាក់ទាញយុវជនដែលមានកម្លាំងមាំមួន។ ភាគច្រើនការងារទាក់ទាញតែបុរស រហូតដល់ចំនួនបុរសច្រើនជាងស្ត្រីដល់ទៅពីរដង ដូច្នេះហើយបុរសអេដូជាច្រើនតែមិនអាចរកគូ ឬរៀបការបានឡើយ។
នៅសម័យនោះគ្មានឆ្នាំងបាយអគ្គិសនីទេ ហើយក៏គ្មានហ្គាសដែរ បន្ទាប់ពីបុរសចេញពីធ្វើការត្រឡប់ទៅផ្ទះច្រើនមិនចម្អិនបាយទេ ហេតុនេះសេវាម្ហូបអាហារអភិវឌ្ឍយ៉ាងឆាប់នៅសម័យអេដូ។
ដូច្នេះអត្តបទថ្ងៃនេះ JAPO នឹងណែនាំម៉ឺនុយមុខម្ហូបដែលសាមូរ៉ៃទទួលទាននៅសម័យអេដូ។
មុខម្ហូបទីមួយគឺ Negima- jiro
រូបភាព https://cookpad.com/recipe/2492057
និយាយអោយខ្លីគឺស៊ុបខ្ទឹម និងត្រីធូណា ព្រោះតែមានខ្ទឹម (negi) និងត្រីធូណា (maguro) ទើបគេហៅថា negima ។ មុខម្ហូបនេះតែងហៅរួមគ្នា រសជាតិខ្ទឹមលាយបញ្ចូលជាមួយរសជាតិត្រីមានក្លិនឈ្ងុយឆ្ងាញ់ ដែលអាចក្លែមជាមួយស្រា។ ប្រសិនបើចង់បន្ថែមគ្រឿង អ្នកអាចបន្ថែមម្សៅម្ទេសបែបជប៉ុន ៧ មុខ (ម្សៅម្ទេសពិសេសលាយជាមួយគ្រឿងទេស ៧ មុខ) ។
ក្រៅពីនេះក៏មានម្ហូបដែលមានឈ្មោះថា Negima សាច់បក្សីចង្កាក់ និងខ្ទឹមមានលក់នៅហាង Yakitori ។ ឈ្មោះមុខម្ហូបប្រែប្រួលមកពីម្ហូប Negima-jiro នៅសម័យអេដូ។
តៅហ៊ូ Ankake
រូបភាព https://shirodashi.co.jp/5090
ដោយផ្អែកលើរូបភាពដូចមុខម្ហូបសម័យនេះដែរ គេបន្ថែមស៊ុត និង Edamame ។ ប៉ុន្តែមុខម្ហូបដើមមានតែតៅហ៊ូបន្ថែមនៅចំកណ្តាល “Ankake” ដែលធ្វើពី Kuzu ជប៉ុន។ ដាក់ Kuzu ក្នុងទឹកក្តៅ ចាំរហូតទាល់តែមើមរលាយក្លាយជាទឹកស៊ុប ប្រភេទទឹកស៊ុបនេះគឺ “Ankake” ។
ដោយសារតែ Ankake មិនងាយចុះកម្តៅ ដូច្នេះចុងភៅបន្ថែមទឹកស៊ុបទៅក្នុងតៅហ៊ូ ដើម្បីឲ្យភ្ញៀវអាចទទួលទានដោយមិនខ្លាចមុខម្ហូបត្រជាក់។ ការតុបតែងក៏មានលក្ខណៈសាមញ្ញណាស់ដែរ ហាន់ Kuzu ល្មមហូប ដាក់ Shoyu (ទឹកស៊ីអុីវជប៉ុន) Kashiobushi (ត្រីធូណា) ឆៃថាវហាន់ និងខ្ទឹមរួចបរិភោគ។
នេះជាមុខម្ហូបដែលពេញនិយមនៅរដូវរងា
មី Soba
រូបភាព https://www.acure-fun.net/lounge/products/entry63.html
ជនបរទេសហាក់ដូចជាចូលចិត្ត Ramen និង Udon ខ្លះមិនចូលចិត្ត Soba ។ ប៉ុន្តែខ្ញុំផ្ទាល់កើតនៅទីក្រុងតូក្យូ មី Soba ជាម្ហូបដែលខ្ញុំចូលចិត្តបំផុត។ ទទួលទាន Soba នៅរដូវរងាគឺល្អជាងគេ។
នៅតំបន់ទីក្រុងតូក្យូតែងទទួលឥទ្ធិពលខ្យល់ត្រជាក់បក់ពីខាងជើង។ ក្រោមអាកាសធាតុត្រជាក់ បើមានមី Soba ក្តៅមួយចានមិនដឹងថាល្អយ៉ាងណាទេ ម្យ៉ាងអាចផឹកស្រា Sake ឲ្យកក់ក្តៅ។
នៅសម័យអេដូគេលក់ Sake តាមរទេះ ហើយក៏និយមសម្រាប់បុរសអេដូដែលមមាញឹកផងដែរ។ សព្វថ្ងៃទម្រង់នេះនៅតែមាន ហាងមី Soba ឈរបរិភោគនៅតែជាជម្រើសល្អរបស់បុគ្គលិកក្រុមហ៊ុន។
ដោយទម្រង់នេះមុខម្ហូបនឹងលើកមកភ្លាមៗបន្ទាប់ពីកម្មង់ គ្មានកន្លែងអង្គុយសម្រាប់ភ្ញៀវនោះទេ ដូច្នេះភ្ញៀវឈរញ៉ាំនៅនឹងកន្លែង។ តូបហាងបែបនេះច្រើននៅជិតស្ថានីយ៍ ដូច្នេះប្រសិនបើអ្នកមានឱកាសទៅលេងតូក្យូអាចភ្លក់មើល។
Dojou Nabe
Asakusa គឺជាតំបន់ទីប្រជុំនៃទីក្រុងតូក្យូនៅសម័យនោះ។ បើនិយាយពីម្ហូបពិសេសត្រូវរំលឹកដល់ Dojou Nabe (ស៊ុបត្រី loach) ។
ប្រសិនបើគេនិយមបរិភោគមី Soba នៅរដូវរងា ចំណែកឯមុខម្ហូបនេះគេទទួលទាននៅរដូវក្តៅ។ នៅទីក្រុងតូក្យូរដូវក្តៅសុះស្អាប់ណាស់ ស្ទើរតែគ្មានកម្លាំងទាល់តែសោះ។ ប៉ុន្តែប្រសិនបើបរិភោគស៊ុបត្រី loach អ្នកនឹងមានអារម្មណ៍ល្អវិញ។
សព្វថ្ងៃនេះមុខម្ហូបដែលគេនិយមទទួលទាននៅរដូវក្តៅគឺសាច់អន្ទង់ ប៉ុន្តែនៅសម័យអេដូអន្ទង់មិនពេញនិយមដូចជាត្រី loach ទេ។ ប្រសិនបើអ្នកចង់ភ្លក់ស៊ុបត្រី loach អ្នកអាចទៅ Asakusa បាន។ ប៉ុន្តែអ្នកគួរកត់សម្គាល់ថាភោជនីយដ្ឋានជាច្រើននៅ Asakusa មិនសរសេរឈ្មោះម្ហូប Dojou どじょうទេ តែសរសេរថា dozeu どぜう។
ហេតុអ្វីបានជាផ្លាស់ប្តូរដូច្នេះ? នោះក៏ព្រោះតែតាមគំនិតពីបុរាណ ឈ្មោះមាន ៤ តួអក្សរតែងតែនាំមកនូវសំណាងអាក្រក់។ រឿងរ៉ាវគឺថាមានហាងមួយដាក់ឈ្មោះ どじょうមាន ៤ តួអក្សរមិនសំណាងបង្កអោយមានអគ្គីភ័យ។ ក្រោយពេលកើតហេតុហាងប្តូរទៅជា ៣ តួអក្សរ どぜうមិនត្រឹមតែមិនជួបគ្រោះថ្នាក់អគ្គីភ័យ ថែមទាំងមានជីវភាពធូរធារជាងមុនទៀតផង។
Dojou គឺជាឈ្មោះត្រីទឹកសាបដែលមានឆ្អឹងតូចៗច្រើន។ ប្រសិនបើអ្នកខ្លាចស្លាក់ឆ្អឹង អ្នកអាចបញ្ជាទិញស៊ុប Dojou ដែលយកឆ្អឹងចេញ។ ប្រភេទនេះសាកសមសម្រាប់អ្នកទទួលទានដំបូង។
Kengo Abe