ក្រុមហ៊ុន Honda បញ្ចេញម៉ូដែលថ្មីបំផុតសម្រាប់អ្នកដឹកជញ្ជូននៅជប៉ុន
ម៉ូដែលយានជំនិះថ្មីបំផុតរបស់ក្រុមហ៊ុន Honda ដែលមានឈ្មោះថា Honda Gyro Canopy:e ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកដឹកជញ្ជូន។
រូបភាព https://electrek.co/2021/11/02/hondas-latest-electric-motorbike-is-a-three-wheeled-e-scooter-with-a-roof/
Gyro Canopy:e ប្រើស៊ុមខាងក្រោមនៃមូ៉ដែលកង់ ៣ Gyro:e ដោយបំពាក់ដំបូលថ្មី។ យានជំនិះនេះសម្រាប់អ្នកដឹកជញ្ជូន ដោយមានដំបូលបាំងភ្លៀង និងផ្នែកខាងក្រោយសម្រាប់ដំឡើងប្រអប់ដាក់ទំនិញ។ បើគ្រាន់តែក្រឡេកមើលដំបូលយានជំនិះ អ្នកប្រាកដជាគិតថាមុខងារការពារភ្លៀងមិនល្អទេ ប៉ុន្តែយោងតាមការធ្វើតេស្តរបស់ក្រុមហ៊ុន ដំបូលនេះអាចការពារទឹកភ្លៀងមិនធ្វើឱ្យអ្នកបើកបរសើមពេលជិះក្នុងល្បឿនលឿន។
Honda Gyro Canopy:e ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចដែលមានកម្លាំងខ្លាំងបំផុត ៣.២០០W ប៉ុន្តែកម្លាំងជាក់ស្តែងត្រឹមតែ ៥៨០W ប៉ុណ្ណោះ។ ហាក់បីដូចជាបទប្បញ្ញត្តិមួយចំនួននៅក្នុងប្រទេសជប៉ុនមិនអនុញ្ញាតឱ្យម៉ូដែលនេះអាចបញ្ចេញអស់ពីកម្លាំងរបស់ខ្លួនឡើយ។
យានជំនិះអូតូ Gyro Canopy:e មានល្បឿនអតិបរមា ៧៧ គីឡូម៉ែត្រ ចំណែកឯល្បឿនយឺតប្រហែល ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះត្រូវគេចាត់ទុកថាសាកសមសម្រាប់ការធ្វើដំណើរនៅតំបន់មានប្រជាជនច្រើន។
អត្ថប្រយោជន៍ផ្សេងទៀតនៃយានជំនិះគឺថាប្រើប្រព័ន្ធថ្មដែលងាយដកចេញឬប្តូរថ្មី ចំណាយពេលតិចជាងចាក់សាំង។
នៅជប៉ុន Honda Gyro Canopy:e ត្រូវបានលក់ក្នុងតម្លៃ ៧១៥,០០០ យ៉េន (ប្រហែលជាង ៦ ពាន់ដុល្លារ) ។
តម្លៃនេះថ្លៃជាងយានជំនិះអគ្គិសនីដែលក្រុមហ៊ុនទើបតែដាក់លក់នាពេលថ្មីៗនេះដូចជា U-go ដែលចេញលក់នាដើមរដូវក្តៅនៅប្រទេសចិន ជាមួយនឹងតម្លៃជាង ១ ពាន់ដុល្លារ។ ប៉ុន្មានសប្តាហ៍ក្រោយមកពួកគេបានបន្តណែនាំម៉ូដែលម៉ូតូអគ្គិសនី U-be ជាមួយនឹងតម្លៃជិត ៥០០ ដុល្លារ។
ជាមួយនឹងតម្លៃនេះ តើអ្នកគិតថា Honda នឹងជោគជ័យក្នុងការណែនាំម៉ូដែលថ្មីបំផុតដល់អ្នកដឹកជញ្ជូនជប៉ុនដែរឬទេ?
Yuki