បុរសម្នាក់បើកឡានទំនើប Ferrari លក់ដំឡូងអាំង តើកាលទើបប្រមូលថ្លៃដើមវិញទេ?
នៅប្រទេសជប៉ុនរដូវរងាត្រជាក់ខ្លាំងណាស់ ពេលដើរនៅតាមផ្លូវ ហើយគិតក្នុងចិត្តថា “ឥឡូវបើមានអ្វីក្តៅៗញ៉ាំ” អ្នកប្រហែលជាឮសំឡេងបន្លឺពីចម្ងាយ៖
“ដំឡូងអាំង ដំឡូងអាំងក្តៅៗ”
នេះជាសម្លេងដែលចេញពីរថយន្តលក់ដំឡូងអាំងចល័ត។
រូបភាព https://otonano-shumatsu.com/articles/6797
ដំឡូងអាំងថ្មគឺជាដំឡូងដែលត្រូវបានចម្អិនដោយបរិមាណកាំរស្មីអុីនហ្វ្រារ៉េដដែលចេញពីកំដៅដុំថ្ម។
នៅពេលដែលកាន់ដំឡូងក្តៅក្នុងដៃ អ្នកនឹងមានអារម្មណ៍ពេញចិត្តខ្លាំង។ ពេលខាំមួយមាត់ រសជាតិឆ្ងាញ់នឹងធ្វើអោយអ្នកលាន់មាត់និយាយថា “រដូវរងាល្អណាស់” (សុំទោស ប្រសិនបើខ្ញុំនិយាយពន្លើស) ។
អាចនិយាយបានថាម្ហូបនេះជាមិត្តដ៏ល្អសម្រាប់អ្នកដែលកំពុងប្រឈមនឹងអាកាសធាតុត្រជាក់។
មនុស្សជាច្រើនប្រហែលជាធ្លាប់ញ៉ាំដំឡូងអាំង ប៉ុន្តែតើអ្នកធ្លាប់ឃើញរថយន្តដឹកដំឡូងអាំងដូចនេះទេ?
រូបភាព https://gunosy.com/articles/eROPu?s=s
អូរមិនគួរអោយជឿទេ ហេតុអ្វីបានជាព្យួរទង់លក់ដំឡូងអាំងនៅលើរថយន្តទំនើបបែបនេះ???
នេះជាទិដ្ឋភាពពេញ។
រូបភាព https://news.nicovideo.jp/watch/nw4829191
ហេតុអ្វីបានជាមានរ៉ឺម៉កនៅពីក្រោយរថយន្តដែលមើលទៅដូចជា Ferrari (ខ្ញុំពិតជាមិនជឿថានេះជា Ferrari នោះទេ) ។ ប្រហែលជាដំឡូងអាំងនៅលើរ៉ឺម៉ក ការរួបបញ្ចូលនេះពិតជាប្លែក ប៉ុន្តែមិនមានន័យអ្វីទេ។
រថយន្តលក់ដំឡូងអាំងចម្លែកនេះជារបស់លោក Harada ដែលបច្ចុប្បន្នកំពុងបើកហាងជួសជុលរថយន្ត។ លោក Harada ជាមនុស្សដែលចូលចិត្តរថយន្ត ជាពិសេស Ferrari ទន្ទឹមនឹងនេះដែរគាត់ក៏ចូលចិត្តដំឡូងអាំងផងដែរ។
គំនិតនេះកើតចេញមកពីលោក Harada ចង់រួមបញ្ចូលចំណង់ចំណូលចិត្តរបស់ខ្លួន។
ទោះបីចំណូលចិត្តមានច្រើន ប៉ុន្តែមិនមានន័យថាត្រូវបញ្ចូលចំណង់ចំណូលចិត្តនោះចូលគ្នាឡើយ។
ទោះជាយ៉ាងណាការរួមបញ្ចូលគ្នាដ៏ពិសេសនេះបានក្លាយជាប្រធានបទដែលគួរអោយចាប់អារម្មណ៍ ហើយថែមទាំងផ្សាយលើទំព័រសារព័ត៌មានផងដែរ។ ដោយមូលហេតុនេះការលក់ដំឡូងហាក់ដូចជាអំណោយផលខ្លាំងណាស់។
តើដល់ពេលណាទើបប្រាក់លក់ដំឡូងគ្រប់ថ្លៃដើមទិញ Ferrari វិញ? គ្រាន់តែគិតក៏ឈឺក្បាលដែរ។
Kengo Abe