ដេញថ្លៃក្តាម​ព្រិល​លំដាប់​ខ្ពស់របស់ជប៉ុនមានតម្លៃ​ជាង ៧០០ ដុល្លារ

កាល​ពី​ថ្ងៃ​សៅរ៍ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ការដេញថ្លៃដែលធ្វើឡើងនៅកំពង់ផែ Echizen ខេត្ត Fukui ក្តាមព្រិលមួយ​ក្បាល​នៃ​យីហោ Kiwami ត្រូវបានគេលក់ក្នុងតម្លៃ ៨០ ម៉ឺនយ៉េន។ នេះក៏ជាថ្ងៃដំបូងនៃការនេសាទនារដូវរងានៅ​ក្នុងប្រទេសជប៉ុនផងដែរ។

អ្នកដេញថ្លៃជោគជ័យឈ្មោះ Toshiaki Nakamura ជាម្ចាស់ហាងក្នុងស្រុកនៅទីក្រុង Echizen គាត់និយាយថាខ្លួនចូលរួមដេញថ្លៃនេះ ដើម្បីបម្រើមុខម្ហូបក្តាមព្រិលទទួលស្វាគមន៍ភ្ញៀវដោយមោទនភាព។

“នៅទីបំផុតជំងឺកូវីដ ១៩ បានចាប់ផ្តើមកាត់បន្ថយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាអោយដឹងថាភោជនីយដ្ឋាននៅតែដំណើរការធម្មតា” ។

តាំងពីឆ្នាំ ២០១៥ អាជ្ញាធរខេត្ត Fukui បានសម្រេចចិត្តបង្កើតម៉ាកយីហោក្តាមព្រិល Kiwami លំដាប់ខ្ពស់។ ក្តាមព្រិល Kiwami ត្រូវបានជ្រើស​រើស​យ៉ាង​យកចិត្តទុកដាក់ ដោយផ្អែកលើលក្ខណៈតឹងរឹងបំផុត រួមទាំងទម្ងន់ និងរូប​រាង​មាន​តុល្យភាព។

ក្នុងចំណោមក្តាមព្រិលដែលចាប់បាននៅចុងខែមីនា ឆ្នាំ ២០២១ មានតែ ៦៧ ក្បាលដែលត្រូវបានទទួលស្គាល់ជាក្តាម Kiwami ស្មើនឹង ០,០៤% នៃការចាប់បានសរុប។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: