យុវជនគ្មានការងារធ្វើម្នាក់សម្រុកចូលមណ្ឌលថែទាំកុមារនៅ Miyagi បានសារភាពមានបំណងចង់សម្លាប់មនុស្ស

នៅវេលាម៉ោង ១០ៈ៤០ នាទីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកាបុរសម្នាក់កាន់កាំបិតបានទម្លុះចូលទៅក្នុងមណ្ឌលថែទាំកុមារមួយ​កន្លែង​ឈ្មោះ “Toyosato kodomo-en” នៅទីក្រុង Tome ខេត្ត Miyagi ប្រទេសជប៉ុន។ ក្រោយមកជននេះត្រូវបុគ្គលិកចាប់​ខ្លួន។

យុវជនម្នាក់ដែលមានឈ្មោះ Wataru Otsuki (អាយុ ៣១ ឆ្នាំគ្មានការងារធ្វើ) ត្រូវប៉ូលិសចាប់ខ្លួននៅនឹងកន្លែង ដោយសង្ស័យថាបានលួចចូលអគារ។ នៅពេលយកចម្លើយជននេះសារភាពមានបំណងសម្លាប់​ក្មេងៗ​។

“ខ្ញុំ​គិត​ថាបើក្មេងងាយនឹងសម្លាប់”

យោងតាមបន្ទប់ស៊ើបអង្កេតលេខ ១ បុរសឈ្មោះ Otsuki បានសារភាពថាមុនពេលប្រព្រឹត្តបទល្មើស គាត់គិតថា “ខ្ញុំមិនអាចធ្វើអត្តឃាតបានទេ ប្រសិនបើមិនសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ នឹងមិនអាចត្រូវកាត់ទោស​ប្រហារ​ជីវិត​ឡើយ” ។

សំណាង​ល្អកុមារ និងបុគ្គលិកនៅមណ្ឌលមិនរងរបួស។ បច្ចុប្បន្នប៉ូលីសកំពុងស៊ើបអង្កេតឃាតកម្មដែលមិនបានសម្រេច។

បើតាមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានវេលាកើតហេតុនៅមណ្ឌលមានក្មេងៗប្រមាណ ២០០ ប្អូន។ បុគ្គលិកម្នាក់មើលឃើញ Otsuki ដើរជុំវិញនោះ ដោយមានការសង្ស័យក៏បាននាំប្អូនៗប្រហែល ៧០ នាក់ចូលក្នុងអគារ បន្ទាប់​មក​ហៅ​មនុស្សពីរបីនាក់ទៀតមក។ នៅពេលដែលបុគ្គលិកម្នាក់នោះហៀប​នឹងសួរនាំ Otsuki គាត់ក៏ទម្លុះចូលមកក្នុង​យ៉ាង​លឿន។ Wataru Otsuki កាន់កាំបិតដែលមានប្រវែងប្រហែល ១២ សង់ទីម៉ែត្រ ស្រាប់តែវាយប្រហារបុគ្គលិក​ប្រុស ប៉ុន្តែត្រូវបានខ្លួន។

ពីរ​ថ្ងៃ​ក្រោយ​​ពេល​កើតហេតុ មន្ត្រី​មួយ​ចំនួន​នៅតែ​បន្ត​ការពារប្អូនៗ។ លោកឪពុកអាយុម្នាក់អាយុ ៣៤ ឆ្នាំបន្ទាប់ពីបានដឹកកូនស្រីអាយុ ១ ឆ្នាំទៅដល់ច្រកចូលបាននិយាយថា “ព្រោះតែទីក្រុងនេះតែងមានសន្តិភាព ដូច្នេះខ្ញុំពិត​ជា​ភ្ញាក់​ផ្អើលខ្លាំងណាស់។ ខ្ញុំពិតជាភ័យខ្លាចពេលគិតថានឹង​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​កូន​ស្រី​” ។ គាត់ក៏​បាន​បន្ថែមថាសកម្មភាពជម្លៀសកុមារចូលទៅក្នុងអគារភ្លាមៗពិតជាល្អណាស់។

គិតត្រឹម​ថ្ងៃទី ១១ ខែវិច្ឆិកាមូលដ្ឋានបានជូនដំណឹងទៅកាន់មណ្ឌលថែទាំកុមារប្រមាណ ១១០០ កន្លែង ព្រមទាំងមជ្ឈមណ្ឌលថែទាំ អប់រំកុមារ សាលាមត្តេយ្យឯកជន និងសាធារណៈទូទាំងខេត្ត ដោយបញ្ជាក់ឡើងវិញនូវវិធានការណ៍​ទប់​ស្កាត់នឹងការវាយប្រហាររបស់ជនសង្ស័យ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: