កំហុសទាំង ​៤ ​ដែល​អ្នក​គួរ​តែចៀសវាង​ពេលទទួល​ទាន​អន្ទង់​កុំ​ឲ្យ​​បាត់​​បង់​​រស​ជាតិ

អន្ទង់​ជា​អាហារ​ដែលសម្បូរទៅដោយជីវជាតិ​ ខុសពីការចម្អិននៅកម្ពុជា ការចម្អិនសាច់អន្ទង់នៅជប៉ុន​គេលាបទឹកជ្រលក់ពីលើ បន្ទាប់មកយកទៅអាំងភ្លើងធ្យូងរួចទទួលទានជាមួយនឹងបាយស។ ដោយសារសាច់អន្ទង់ថ្លៃ ដូច្នេះ​បាយ​អន្ទង់មិនមែនម្ហូបប្រចាំថ្ងៃរបស់ប្រជាជនជប៉ុននោះទេ ពួកគេតែងតែបរិភោគអន្ទង់ក្នុងឱកាសពិសេសៗ រហូតកំណត់ទាំងថ្ងៃទទួលទានអន្ទង់តាមវប្បធម៌ជប៉ុន។ ដូច្នេះប្រសិនបើថ្នាក់លើអញ្ជើញអ្នកទៅទទួល​ទាន​សាច់អន្ទង់មិនគួរបដិសេធឡើយ ព្រោះរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់មុខម្ហូបនឹងធ្វើឲ្យ​អ្នកទ្រាំមិនបាន។

ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបបរិភោគអន្ទង់ឲ្យបានត្រឹមត្រូវនោះទេ។ ចូរសង្កេត​កំហុស ​៤ យ៉ាង​ដែល​អ្នក​គួរ​ចៀសវាង​ពេល​ហូប​អន្ទង់ ដើម្បីកុំឲ្យបាត់បង់រសជាតិ។

រូបភាព https://shufuse.com/88680?fbclid=IwAR0jtRiiQWOTjTtKglEcsl5lS6GwkFy7HotCHIK59rVX5Q9CFX90JpjqH60

១. កំដៅអន្ទង់ក្លាសេមិនត្រឹម​ត្រូវ

នៅពេលដែលកំដៅអន្ទង់ តើអ្នកតែងតែយកវាចេញពីកញ្ចប់ ហើយកំដៅនៅលើខ្ទះ មីក្រូវ៉េវ ឬឡជាដើមមែនទេ?

តាមពិតទៅ អន្ទង់ដែលអ្នកទិញពីផ្សារទំនើបមានធ្យូង និងទឹកជ្រលក់ច្រើន ដូច្នេះប្រសិនបើអ្នកកំដៅតាមរបៀប​ដូច​ខាងលើ នឹងធ្វើឲ្យ​សាច់អន្ទង់ស្ងួត រឹង ថែមទាំងឆេះទៀតផង។

របៀបកំដៅអន្ទង់ដែលត្រូវត្រឹម​ គឺត្រូវលាងអន្ទង់ជាមួយទឹក ដើម្បីលាងសម្អាតទឹកជ្រលក់ដែលលើសក៏ដូចជាបំណែក​ឆេះ ចំណុចនេះការពារមិនឲ្យ​អន្ទង់ប្រែជាខ្លោចនៅពេលកំដៅ។ បន្ទាប់មកចាក់ស្រា sake ពីលើ​គ្រប​គម្រប​​ហើយ​​ចំហុយឆ្អិន។ ប្រសិនបើអ្នកសាកល្បងរបៀបនេះ អ្នកអាចទទួលទានសាច់អន្ទង់ទន់ហើយរលោង។ ជាចុងក្រោយ អ្នកគ្រាន់តែលាបទឹកជ្រលក់អន្ទង់ពីលើ នោះអ្នកនឹងទទួលបានបាយអន្ទង់តាមស្តង់ដារភោជនីយដ្ឋានមួយចានភ្លាមៗ។

២. ជាដំបូងរោយម្សៅ Sansho លើចានបាយអន្ទង់

Sansho (山椒) ឬគេហៅថាម្សៅម្រេចជប៉ុន គឺជាគ្រឿងទេសដែលមានក្លិនក្រអូបស្រស់ប្លែក។ នៅពេលដែល​បរិភោគ​បាយ​​អន្ទង់រោយ Sansho មិនចាំបាច់ត្រូវធ្វើតាមឡើយ អ្នកអាចបន្ថែម ឬមិនបន្ថែមអាស្រ័យលើរសជាតិផ្ទាល់ខ្លួន។ ប៉ុន្តែ​ជាដំបូង​អ្នក​គួរ​រីករាយ​នឹង​បាយ​ដែល​​ភោជនីយដ្ឋានលើកមក មុននឹងច្នៃតាមចំណូលចិត្ត។

៣. លាបទឹកជ្រលក់លើអន្ទង់ស

ក្រៅពីអន្ទង់អាំងជាមួយទឹកជ្រលក់ធម្មតា ជនជាតិជប៉ុនក៏មានមុខម្ហូបមួយទៀតដែលមានឈ្មោះថា Unagi no Shiroyaki (うなぎの白焼き) អន្ទង់អាំងស។ សម្រាប់មុខម្ហូបនេះគ្រឿងផ្សំអន្ទង់ស្រស់គឺជាកត្តាសំខាន់។ រសជាតិនឹងប្រែប្រួលអាស្រ័យលើតំបន់ដែលផលិតអន្ទង់ និងកសិដ្ឋាន។ Unagi no Shiroyaki សម្រាប់អ្នកចូលចិត្តភ្លក់រស​ជាតិ​អន្ទង់។ ដូច្នេះលាបទឹកជ្រលក់អន្ទង់នឹងធ្វើឲ្យ​បាត់បង់រសជាតិមុខ​ម្ហូប។

៤. ទទួលទានអន្ទង់ជាមួយឪឡឹក

អន្ទង់​ជា​ប្រភេទដែល​មាន​ប្រេង​ច្រើន ដូច្នេះ​បរិភោគជាមួយឪឡឹកដែលមាន​ទឹក​ច្រើនមិនល្អឡើយ។ ​ធ្វើឲ្យ​ពិបាករំលាយ​អាហារ។ Tempura និង​ឪឡឹក​ក៏​មិន​ត្រូវ​គ្នា​ដែរ​ ដោយសារមូលហេតុ​ដូចអន្ទង់ដែរ។

នៅពេលទទួលទានអន្ទង់ត្រូវកត់សម្គាល់ចំណុចខាងក្រោម៖

ជាដំបូងសូមរីករាយនឹងរសជាតិដើម និងការចម្អិនមុខម្ហូប បន្ទាប់មកទើបបន្ថែមគ្រឿងទេសផ្សេងទៀតដូចជា Sanso ឬ Wasabi តាមចំណូលចិត្តរបស់អ្នក។ ជាពិសេស ចំពោះអន្ទង់ស (白焼き) ដើម្បីឲ្យអ្នកទទួលទានអាចភ្លក់​រស​​ជាតិ​អន្ទង់ ភាគច្រើនមេចុងភៅមិនលាបទឹកជ្រលក់ទេ ដូច្នេះកុំបន្ថែមគ្រឿងទេសច្រើនពេកពេលទទួលទាន។ អំបិលបន្តិច អំបិលតែបៃតង Wasabi ឬទឹកស៊ីអុីវនឹងជួយបង្កើនរសជាតិមុខ​ម្ហូប។

Japo សង្ឃឹមថា កំណត់ចំណាំខាងលើនឹងជួយឲ្យ​អ្នកទទួលបានបទពិសោធន៍កាន់តែច្រើន ដើម្បីរីករាយជាមួយអន្ទង់តាមរបៀបដែលត្រឹមត្រូវបំផុត។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: