ការវិវត្តន៍ទម្រង់បូជាសព ឬបញ្ចុះសពតាមសម័យកាលរបស់ប្រជាជនជប៉ុន
មិនដូចជាកម្ពុជាយើងនោះទេ ការបញ្ចុះសពត្រូវបានច្បាប់ជប៉ុនហាមឃាត់។ លើកលែងតែការបូជាសព ក្រៅពីនោះមធ្យោបាយផ្សេងទៀតសុទ្ធតែខុសច្បាប់។
ប្រវត្តិនៃពិធីបុណ្យសពជប៉ុនមានលក្ខណៈស្មុគស្មាញ ដំបូងគេធ្វើពិធីបញ្ចុះសពរួចប្តូរទៅពិធីបូជាសព បន្ទាប់មកត្រឡប់ទៅរកការបញ្ចុះសពរួចប្តូរទៅបូជាសពវិញ។ តែងតែប្តូរទៅមករហូតក្លាយជាទម្រង់ផ្នូរសព្វថ្ងៃ។ ចាប់ពីពេលនេះទៅមិនដឹងថាមធ្យោបាយបូជាសពនៅជប៉ុននឹងវិវត្តន៍ទៅយ៉ាងណានោះទេ។
ក្នុងអត្តបទថ្ងៃនេះ ចូរយើងស្វែងយល់ជាមួយនឹង JAPO ដើម្បីយល់ពីប្រវត្តិនៃការកកើត និងការវិវត្តន៍នៃផ្នូរនៅជប៉ុន។ យើងនឹងស្វែងយល់អំពីអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍នៃវប្បធម៌បញ្ចុះសពរបស់ជប៉ុន។
រូបភាព https://natgeo.nikkeibp.co.jp/nng/article/news/14/7677/
តាំងពីបុរាណកាលប្រហែល ៤ ម៉ឺនឆ្នាំមុន ជនជាតិ Neanderthal មានទំនៀមទម្លាប់បញ្ចុះសពអ្នកស្លាប់រួចមកហើយ។
នៅពេលដែលបានរកឃើញគ្រោងឆ្អឹងកប់ក្នុងរូងភ្នំរួមជាមួយនឹងវត្ថុមួយចំនួនទៀតដែលគេជឿថា ជារបស់អ្នកស្លាប់ អ្នកបុរាណវិទ្យាបានឲ្យដឹងថា មនុស្សសម័យបុរាណក៏មានទំនៀមទម្លាប់កាន់ទុក្ខអ្នកស្លាប់ផងដែរ។
ចំណែកប្រទេសជប៉ុនការបញ្ចុះសពដែលបុរាណបំផុតតាំងពីសម័យ Jomon ប្រហែល ១ ម៉ឺនឆ្នាំមុន។ ឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅសម័យនោះអ្នកស្លាប់នឹងត្រូវបញ្ចុះរួមជាមួយនឹងវត្ថុបញ្ចុះសព។
ក្រោយមក ប្រហែលសតវត្សរ៍ទី ៣ និង ៤ អ្នកដែលមានខ្សែស្រឡាយរាជវង្សកសាងផ្នូរដោយឡែកសម្រាប់វណ្ណៈអភិជន។ ទោះបីជាមិនធំដូចជាពីរ៉ាមីតនៃប្រទេសអេហ្ស៊ីប ប៉ុន្តែផ្នូរបុរាណរបស់ជប៉ុនក៏ធំណាស់ដែរ។
នៅមានផ្នូរបុរាណមួយក្នុងប្រទេសជប៉ុនសព្វថ្ងៃ ដែលជាផ្នូរមួយក្នុងចំណោមផ្នូរធំជាងគេទាំង ៣ នៅលើពិភពលោក។
រូបភាព http://5106.jp/kyoto/2888/
តាមតំណាលរឿងធ្លាប់មានទំនៀមទម្លាប់បញ្ចុះមនុស្សនៅរស់អមដំណើរអ្នកស្លាប់ ប៉ុន្តែក្រោយមកមនុស្សពិតត្រូវបានជំនួសដោយ Haniwa ដែលជារូបចម្លាក់ដីឥដ្ឋមិនលាបថ្នាំរលោង។
រូបភាព https://www.asahi.com/articles/ASN1T24D3N1LUJHB008.html
នៅឆ្នាំ ៦៤៥ ដែលជាឆ្នាំកើតមានកំណែទម្រង់ Taika ការងារដែលមិនចាំបាច់ត្រូវបានហាមឃាត់ ចំណែកឯវប្បធម៌កសាងផ្នូរបុរាណក៏បាត់បង់បន្តិចម្តងៗ។
បន្ទាប់មក នៅសម័យ Heian ព្រះពុទ្ធសាសនាមានឥទិ្ធពលខ្លាំង ពិធីបូជាសពចាប់ផ្តើមមានប្រជាប្រិយភាពក្នុងវណ្ណៈអភិជន។
អំឡុងសម័យ Kamakura ការបូជាសពចាប់ផ្តើមនិយមចំពោះប្រជាជន ហើយបានក្លាយជាការបូជាសពទូទាំងប្រទេស។ បន្ទាប់ពីបូជាសព ធាតុត្រូវបញ្ចុះក្រោមដីមិនមានផ្នូរនោះទេ។
វណ្ណៈអភិជន និងវរជនសាមូរ៉ៃបានបង្កើតគំនិត “ផ្នូរ” មិនត្រឹមតែមានអត្តន័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ការការពារ និងទំនាក់ទំនងជាមួយគ្រួសារផងដែរ។ ចាប់តាំងពីពេលនោះមក ផ្នូរបានក្លាយជាកន្លែងបញ្ចុះសពទូទៅសម្រាប់សមាជិកគ្រួសារ។ នេះជាសម័យកាលដែលវប្បធម៌បញ្ចុះសពតាមត្រកូលជប៉ុនបានចាប់ផ្តើម។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅសម័យអេដូជំនួសដោយការបូជាសព ទំនៀមទម្លាប់បញ្ចុះសពចាប់ផ្តើមពេញនិយមជាថ្មី។
នៅសម័យអេដូដង់ស៊ីតេប្រជាជនច្រើន ប្រជាជនមានអារម្មណ៍អាប់អួរដោយសារផ្សែងបន្ទាប់ពីបូជាសពម្តងៗ ដូច្នេះពួកគេប្តូរទៅបញ្ចុះសពអ្នកស្លាប់។ ប្រជាជនអេដូធ្វើពំនូកដីសម្រាប់សម្គាល់ផ្នូរ បន្ទាប់មកពេញនិយមក្នុងចំណោមប្រជាជនបង្កើតបានជារូបរាងចេតិយ និងផ្នូរ។
រូបរាងផ្នូររបស់ជនជាតិជប៉ុនសព្វថ្ងៃមានលក្ខណៈពេញលេញនៅសម័យអេដូ។
អំឡុងសម័យ Meiji នៅពេលដែលតម្លៃដីឡើងខ្ពស់ ប្រជាជនជប៉ុនត្រឡប់ទៅរកការបូជាសពវិញ។ បន្ទាប់មក ពួកគេបង្កើតទីបញ្ចុះសពគ្រប់ប្រភេទ ជនជាតិជប៉ុនមានពាក្យពីរសំដៅលើទីបញ្ចុះសព ទីមួយ 墓地 (bochi) ជាទីបញ្ចុះសពក្នុងបរិវេណវត្ត និងមួយទៀតគឺ 霊園 (Reien) សំដៅលើទីបញ្ចុះសពផ្សេងទៀតដែលមិនមែនជា 墓地 (bochi) ។ ភាពខុសគ្នារវាងប្រភេទទាំងពីរនេះស្ថិតលើរបប Danka ជាក់ស្តែងធ្វើផ្នូរនៅក្នុង 墓地 (bochi) ត្រូវឧបត្ថម្ភក្នុងការសាងសង់ និងរួមចំណែកដល់ប្រាសាទ។
សព្វថ្ងៃនេះ មិនត្រឹមតែមានផ្នូរបុរាណប៉ុណ្ណោះទេ ថែមទាំងអាចជ្រើសរើសការរចនាផ្នូរដោយផ្ទាល់ផងដែរ។ ជីដូនរបស់ខ្ញុំរស់ក្នុងសម័យ Taisho អាចជ្រើសកន្លែងបញ្ចុះ និងផ្នូរផ្ទាល់ខ្លួន។ ប្រសិនបើអ្នកឆ្ងល់ថា តើផ្នូររបស់គាត់មើលទៅដូចម៉េច? គាត់រើសយកលក្ខណៈបែបលោកខាងលិច ជីដូនខ្ញុំជាមនុស្សចូលចិត្តវប្បធម៌លោកខាងលិចណាស់។
ដោយសារនគរូបនីយកម្ម តម្លៃដីក្នុងទីក្រុងក៏កើនឡើង ក្រៅពីនេះ គ្រួសារជប៉ុនភាគច្រើនជាគ្រួសារនុយក្លេអ៊ែរ ដូច្នេះចំនួនផ្នូរកើនឡើងយ៉ាងឆាប់ប៉ុន្មានឆ្នាំថ្មីៗនេះ។ រឿងទិញផ្នូរដែលមានតម្លៃរហូតដល់ ៣ លានយ៉េនកាន់តែពេញនិយម។
ជប៉ុនជាប្រទេសមួយដែលមនុស្សស្លាប់ហើយក៏មិនសុខក្នុងចិត្ដដែរ ទម្រង់នៃការបញ្ចុះសព 納骨堂 (កន្លែងដាក់កោដ្ឋ) ត្រូវគេចាត់ទុកជារចនាប័ទ្មថ្មីនៃសម័យទំនើប។
ជាទូទៅកន្លែងទុកដាក់កោដ្ឋធ្វើដូចជាទូសោ កោដ្ឋរបស់សមាជិកគ្រួសារនីមួយៗត្រូវបានដាក់ក្នុងទូតែមួយ។
យូរៗទៅកន្លែងបូជាសពកាន់តែវិវត្តន៍ដែលរួមបញ្ចូលការដឹកជញ្ជូនដោយស្វ័យប្រវត្តិ និងកម្មវិធីបច្ចេកវិទ្យា។
បើប្រៀបទៅនឹងផ្នូរខាងក្រៅ ផ្នូរឌីជីថលមិនចាំបាច់ចំណាយពេលសម្អាតច្រើន។ ផ្នែកខាងក្នុងកន្លែងបូជាសពមានបំពាក់ដោយម៉ាស៊ីនត្រជាក់ពីរផ្លូវ។ ប្រភេទនេះមានតម្លៃពី ៦០០ ដល់ ១ លានយ៉េន ហើយជាទូទៅនៅជិតស្ថានីយ៍។
ខណៈដែលជីវិតមនុស្សតែងតែមានការផ្លាស់ប្តូរ ទម្រង់នៃការបូជាសពនឹងផ្លាស់ប្តូរ។
Kengo Abe