រីករាយជាមួយនឹងដំណើរកំសាន្តលើរថយន្តក្រុងដែលមានបន្ទប់សូណា

ប្រសិនបើអ្នកជាអ្នកដំណើរដែលកំពុងស្វែងរកកន្លែងសូណាដែលប្លែកពីគេ ជប៉ុនជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកជ្រើសរើស។ មានដូច​ជា​សូណា​ឌីជីថល teamLab នៅ Roppongi កន្លែងងូតទឹកដែលមានហាងបារ និងឌីជេប្រកប​ដោយ​ភាព​ច្នៃប្រឌិតនៅ Sumida ។

ថ្មីៗនេះក្រុមហ៊ុនដឹកជញ្ជូនដែលដំណើរការសេវាកម្មឡានក្រុងនៅទីក្រុង Himeji ខេត្ត Hyogo បានកែច្នៃឡានក្រុងចាស់​ទៅជាបន្ទប់សូណាចល័តពិសេស។

បន្ទប់សូណាចល័តនេះគឺជាគំនិតរបស់ Shinki Bus ជាក្រុមហ៊ុនដឹកជញ្ជូនដែលដំណើរការសេវាកម្មរថយន្តក្រុងក្នុងតំបន់ជុំវិញខេត្ត Hyogo ។ បន្ទប់​សូណា​ចល័ត​ថ្មីមានឈ្មោះថា Sabus ។ 

Sabus ត្រូវបានបែងចែកជា ២ កន្លែង ទីមួយបន្ទប់សូណាមានឡកម្តៅធ្វើពីឈើ និងកន្លែងសម្រាកលំហែដាច់ដោយឡែក ជាមួយនឹងការិយាល័យបម្រើតម្រូវការការងារពីចម្ងាយរបស់ភ្ញៀវ។

ផ្នែកខ្លះលើឡានក្រុងចាស់ត្រូវបានរក្សាទុកសម្រាប់ការរចនាថ្មីដូចជាដៃកាន់លើរថយន្តក្រុង និងកៅអីអង្គុយ។ ប៊ូតុងដែលប្រើសម្រាប់សម្គាល់សញ្ញាឈប់ធ្វើទៅជាប៊ូតុងកំណត់បាញ់ទឹកលើថ្មក្តៅ ដើម្បីបង្កើតជាចំហាយទឹកនៅក្នុងបន្ទប់សូណា។

ក្រុមហ៊ុន Shinki Bus បានអោយដឹងថា Sabus អាចដំណើរការតាមសេវាកម្មជួល ពិសេសសម្រាប់ភ្ញៀវដែលមានចំណត​ឯកជនឬកន្លែងខាងក្រៅដែលសមស្របសម្រាប់ឡានក្រុង។ នេះប្រាកដជាបទពិសោធន៍សូណាដ៏រីករាយ។

អ្នកអាចរីករាយនឹងទិដ្ឋភាពទីក្រុង Himeji និងចំណាយពេលសម្រាកលំហែផង ពិតជាល្អណាស់!

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: