អាថ៌កំបាំងដែលអាកាសយានិកការពារដែនអាកាសជប៉ុនតែងតែប្រទះឃើញ UFO

UFO (វត្ថុហោះមិនស្គាល់អត្តសញ្ញាណ) គឺជាអាថ៌កំបាំងរបស់មនុស្សជាតិ មិនថានៅសម័យកាលណាតែងតែទទួលការ​យក​ចិត្ត​ទុក​ដាក់ មិនត្រឹមតែមនុស្សធម្មតា សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ចាប់អារម្មណ៍ដែរ។ មានការសន្មត់​ពីរពន្យល់អំពីរឿង UFO នេះ ទីមួយនេះជាតួយន្តហោះដែលបង្កើតឡើងដោយយោធាអាមេរិក ទីពីរជាផលិតផលរបស់មនុស្សភពក្រៅនៅលើផែនដី។

ទោះជាយ៉ាងណាតាមពិតជារឿងអាថ៌កំបាំង។

វិទ្យាសាស្ត្រ​បញ្ជាក់​ថាគ្មាន​ជីវិត​នៅលើ​ភព​ផ្សេង​ក្រៅ​ពី​ផែនដី​ទេ ប៉ុន្តែនោះប្រហែលជាដោយសារតែវិទ្យាសាស្ត្រ បច្ចេក​វិទ្យា​របស់មនុស្សក្រៅភពឈានមុខជាងពួកយើង រហូតដល់អាចលុបវត្តមាន ដើម្បីបិទបាំងភ្នែកមនុស្សជាតិ។ បើដូច្នេះមែនពួកគេនឹងដណ្តើមយកផែនដីដោយសម្ងាត់នៅថ្ងៃណាមួយ នោះក៏ជាមូលហេតុ​ដែលពេលខ្លះព័ត៌មាននិយាយពី UFO លេចឡើង ប៉ុន្តែគ្មាននរណាម្នាក់អាចពន្យល់បានទេ។

នេះជារឿងដែលយើងធ្លាប់ពិភាក្សាគ្នាកាលពីតូច។

ជាការពិតណាស់មានមនុស្សជាច្រើនមិនជឿលើ UFO ប៉ុន្តែប្រសិនបើអ្នកដឹងថាអ្នកបើកយន្តហោះជាច្រើននាក់ធ្លាប់ប្រទះឃើញ UFO ក្នុងកម្រិតហ្រ្វេកង់ខ្ពស់ តើអ្នកជឿទេ?

រឿងនេះត្រូវបានរៀបរាប់ដោយអតីតអ្នកបើកយន្តហោះនៃកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន។

រូបភាព https://www.news-postseven.com/archives/20211027_1701578.html?DETAIL

នៅក្នុងរូបថតនេះគឺលោក Satou Mamoru អតីតអ្នកបើកយន្តហោះនៃកងកម្លាំងស្វ័យការពារដែនអាកាស។

កាលពីប៉ុន្មានឆ្នាំមុនលោក Satou Mamoru មិនធ្លាប់ឃើញ UFO ទេ ប៉ុន្តែគាត់ធ្លាប់ឮរៀមច្បង និងអ្នករួមការ​ងារ​នៅ​ក្នុង​កង​កម្លាំង​ស្វ័យការពាររៀបរាប់ប្រាប់ធ្លាប់ប្រទះឃើញវត្ថុហោះដ៏អាថ៌កំបាំងនេះ។

ប្រហែល ៤០ ឆ្នាំមុនរៀមច្បងម្នាក់រៀបរាប់ប្រាប់ថានៅពេលយន្តហោះប្រយុទ្ធ F-15 ចូលរួមការហ្វឹកហ្វឺនពេលយប់នៅមូលដ្ឋាន Nyuutabaru លើ​មេឃ​សមុទ្រ​ខាងកើត គាត់ប្រទះឃើញដុំភ្លើងដែលមានទំហំប៉ុនបាល់ទាត់ហោះកាត់យន្តហោះ។

នៅពេលបញ្ជាក់ជាមួយយន្តហោះជំនួយតាមរយៈវិទ្យុ មិត្តរួមក្រុមបានឆ្លើយតបថា “ខ្ញុំមើលឃើញហើយ” ។ អ្វី​ដែល​មនុស្ស​ម្នាក់​នេះ​បាន​ឃើញ​គឺ​វត្ថុ​ហោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ បញ្ចេញ​ពន្លឺ​ភ្លើងពណ៌​ខៀវ​ស្រាលដូចជាអំពូលភ្លើង។ ទោះបីជាព្យាយាមហោះជុំវិញពិនិត្យមើល ប៉ុន្តែវត្ថុហោះនេះតែងកាត់តម្រុយក្នុងរយៈពេលតែ ២-៣ នាទី។ 

មុនអនុវត្តអ្នកបើកយន្តហោះត្រូវសិក្សាអំពីលំហអាកាស និងបាតុភូតធម្មជាតិយ៉ាងហ្មត់ចត់។ ក្រៅពីនេះដោយ​សារ​តែ​ពួកគេអនុវត្តការហោះហើរជារៀងរាល់ថ្ងៃ ដូច្នេះបើវត្ថុហោះអាថ៌កំបាំងគ្រាន់តែពន្លឺឆ្លុះបញ្ចាំងឬវត្ថុដែលបង្កើត​ឡើង​ដោយ​មនុស្សដូចជាបាឡុងខ្យល់នោះ ពួកគេនឹងអាចកំណត់អត្តសញ្ញាណបានភ្លាមៗ។

ទោះជាយ៉ាងណាគ្មាននរណាម្នាក់ក្នុងក្រុមអាចកំណត់បានអ្វីដែលពួកគេកំពុងឃើញអោយពិតប្រាកដនោះទេ។

ចំពោះករណីមើលឃើញ UFO ផ្សេងទៀតនៅពេលអ្នកបើកយន្តហោះចម្បាំង F-4 ពួកប៉ះទង្គិចនឹង UFO រាងស៊ីឡាំង។ តើនេះអាចជាកប៉ាល់មេដែលតែង​តែ​បង្ហាញខ្លួនក្នុងកម្មវិធីអាថ៌កំបាំងឬ?

ដោយ​សារ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេកអ្នកខ្លះប្រើកាមេរ៉ា​ថត​រូបទុក។ នៅពេលដែលបុគ្គលិកលាងរូបថត រូបភាពត្រូវបានបង្ហាញ​យ៉ាង​ច្បាស់

ជាការពិតណាស់រឿងបែបនេះមិនអាចរាយការណ៍ទៅថ្នាក់លើភ្លាមៗបានឡើយ ប៉ុន្តែត្រង់ចំណុចនេះរឿងប្រែទៅជាមិននឹកស្មានដល់។ មិនដឹងមកពីមូលហេតុ​អ្វី ទោះបីជាភស្តុតាង​ច្បាស់យ៉ាងណាក៏ថ្នាក់លើ​នៅ​តែបដិសេធ។ តើអ្នកទាំងនេះមិនជឿឬកំពុងលាក់បាំងរឿងអ្វី?

មិន​ត្រឹម​តែ​ជប៉ុន​ប៉ុណ្ណោះ​ទេ សូម្បីតែអ្នក​បើក​យន្តហោះ​យោធា​អាមេរិក​ក៏​បាន​ឃើញ​បាតុភូត​ចម្លែក​ដូចគ្នា​ដែរ។

ហេតុ​អ្វីបានជារូបថត UFO បែរជាត្រូវបដិសេធ? តើអ្នកគិតយ៉ាងណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: