មន្ទីរពេទ្យសម្ភពជប៉ុនត្រូវប្តឹងព្រោះតែប្រគល់ទារកច្រឡំកាលពី ៦៣ ឆ្នាំមុន
បុរសម្នាក់អាយុ ៦៣ ឆ្នាំប្តឹងមន្ទីរពេទ្យសម្ភពនៅទីក្រុងតូក្យូ ព្រោះតែខ្លួនត្រូវគេប្រគល់ច្រឡំដោយចៃដន្យបន្ទាប់ពីកើត។
បច្ចុប្បន្នលោក Satoshi Egura កំពុងរស់នៅសង្កាត់ Adachi ទីក្រុងតូក្យូ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងជាផ្លូវការនៅថ្ងៃទី ៥ ខែវិច្ឆិកា ដោយសុំឱ្យរដ្ឋាភិបាលស៊ើបអង្កេតថាតើឪពុកម្តាយបង្កើតរបស់គាត់ជានរណា។
រូបភាព https://braiseentrance.com/
យោងតាមមេធាវីរបស់លោក Satoshi Egura នេះជាករណីដ៏កម្រ ដែលជាលើកដំបូងកើតឡើងនៅក្នុងប្រទេសជប៉ុន។
លោក Satoshi Egura សង្ឃឹមថាអាចរកឃើញគ្រួសារក្រោយរយៈពេលប្រហែល ៦៣ ឆ្នាំ។ គាត់កំពុងរត់ប្រណាំងនឹងពេលវេលាដោយភាពអស់សង្ឃឹម ហើយសង្ឃឹមថានឹងរកឃើញតម្រុយគ្រួសារពិតរបស់ខ្លួន។
ករណីរបស់លោក Satoshi Egura ធ្លាប់ត្រូវបានតុលាការក្រុងតូក្យូសន្និដ្ឋាននៅឆ្នាំ ២០០៥ ។ មន្ទីរពេទ្យសម្ភព Sumida ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ ក្នុងការកំណត់អត្តសញ្ញាណទារកមិនត្រឹមត្រូវ។ តុលាការបានបង្គាប់ឱ្យរដ្ឋាភិបាលរាជធានីផ្តល់សំណងដល់ជនរងគ្រោះចំនួន ១៧៦.០០០ ដុល្លារអាមេរិក។
ដូច្នេះជីវិតរបស់លោក Satoshi Egura មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសារតែការធ្វេសប្រហែសធ្ងន់របស់មន្ទីរពេទ្យ។ នៅពេលនោះលោកមិនបានបង្ហាញអត្តសញ្ញាណក្នុងសន្និសីទកាសែតទេ។
“ប្រសិនបើឪពុកម្តាយបង្កើតមិនចង់ជួប ខ្ញុំនឹងមិនបន្តរឿងនេះទៀតឡើយ” លោក Satoshi Egura និយាយថា “ប៉ុន្តែខ្ញុំចង់ស្វែងរកពួកគេ គ្រាន់តែដើម្បីយល់ពីប្រភពដើមរបស់ខ្លួន” ។
ជាលើកដំបូងលោក Satoshi Egura ប្រកាសឈ្មោះអាយុ ហើយស្នើអោយសារព័ត៌មានថតរូបខ្លួន គាត់សង្ឃឹមថា “ឪពុកម្តាយឬបងប្អូនបង្កើតអាចចំណាំមុខគាត់” ។
តាំងពីតូចលោក Satoshi Egura ត្រូវបានចិញ្ចឹមដោយប្តីប្រពន្ធមួយគូដែលរស់នៅ Fukuoka ប៉ុន្តែកាលគាត់មានអាយុ ៤៦ ឆ្នាំ ការវិភាគ DNA មួយបានបង្ហាញថាគាត់មិនមានទំនាក់ទំនងសាច់ឈាមនឹងពួកគេ។ ឪពុកចិញ្ចឹមរបស់គាត់បានទទួលមរណភាពកាលពីប្រាំឆ្នាំមុន ចំណែកឯម្តាយចិញ្ចឹមដែលមានអាយុ ៨៩ ឆ្នាំ ឥឡូវនេះចុះខ្សោយហើយត្រូវការការថែទាំជាប្រចាំ។ ប្តីប្រពន្ធមួយគូនេះក៏មិនដឹងថាកូនបង្កើតដែលប្រគល់ច្រឡំនឹងលោក Satoshi Egura សព្វថ្ងៃកំពុងនៅទីណាដែរ។
ដោយសារតែមន្ត្រីរដ្ឋាភិបាលបដិសេធមិនសហការ ដូច្នេះលោក Satoshi Egura ស្រាវជ្រាវកំណត់ត្រារបស់រដ្ឋាភិបាលដើម្បីស្វែងរកទារកប្រុសផ្សេងទៀតដែលកើតនៅក្នុងមន្ទីរពេទ្យ Sumida ក្នុងពេលដំណាលគ្នា។
លោក Satoshi Egura បានរកឃើញបុរស ៧០ នាក់ ដែលជាទារកកើតដំណាលគ្នានៅបន្ទីរពេទ្យ Sumida ដើម្បីបញ្ជាក់ថាតើមាននរណាត្រូវប្រគល់ច្រឡំដែរអត់ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកឡើយ។
ដើម្បីស្នើសុំប្រកាសសៀវភៅកំណត់ត្រានៃការជូនដំណឹងកំណើតក្នុងបញ្ជីគ្រួសារដែលពួកគេបានទទួលអំឡុងពេលទារកកើត។ ប៉ុន្តែព័ត៌មានភាគច្រើនត្រូវបិទខ្មៅដោយមូលហេតុព័ត៌មានផ្ទាល់ខ្លួនត្រូវតែការពារ។
ទោះជាយ៉ាងណាលោក Satoshi Egura នៅតែបន្តដាក់ពាក្យស្នើសុំស្រដៀងគ្នាជារៀងរាល់ឆ្នាំដោយសង្ឃឹមថាអ្វីៗនឹងផ្លាស់ប្តូរ។
Japo Cambodia