មិនយឺតពេលនោះទេ “លោកតាអាយុ ៨១ ឆ្នាំម្នាក់ចូលចិត្តជិះស្គី”

ទោះបីជាអ្នកមានអាយុជាង ៨០ឆ្នាំ អ្នកនៅតែអាចរកឃើញចំណង់ចំណូលចិត្តថ្មី ហើយបង្វែរអោយទៅជាចំណុចខ្លាំង។

នេះជារឿងរបស់លោកតាម្នាក់ឈ្មោះ Yoshio Kinoshita និងចំណូលចិត្តជិះក្តារស្គី។ លោកតាទើបតែចាប់ផ្តើមជិះក្តារស្គីជិតមួយឆ្នាំកន្លះប៉ុណ្ណោះ (ប្រហែលចុងឆ្នាំ ២០១៩) ទោះជាយ៉ាងណាគាត់កំពុងបន្តរីកចម្រើនផ្នែកកីឡាដែលយើងតែងតែគិតថាសម្រាប់យុវជននោះឯង។

មុនពេលរកឃើញចំណូលចិត្តជិះក្តារស្គី លោកតា Kinoshita គឺជាបុគ្គលិកបច្ចេកទេសផ្នែកសំណង់ម្នាក់ដែលបានចូលនិវត្តន៍។

នៅចុងឆ្នាំ ២០១៩ ពេលដែលមើលឃើញក្តារស្គីប្រភេទស្រាលលក់ក្នុងតម្លៃ ៨០០ យ៉េននៅឯផ្សារលក់របស់ដែលគេបោះបង់ចោលនៃក្រុមហ៊ុនផ្លូវដែកមួយ លោកតា Kinoshita បានទិញវា ដូច្នេះហើយដំណើរកំសាន្តជិះក្តារស្គីរបស់គាត់ក៏ចាប់ផ្តើម។ នៅពេលនោះគាត់មានអាយុ ៨០ ឆ្នាំទៅហើយ។

លោកតាហ្វឹកហាត់​ស្ទើរ​តែរាល់​ព្រឹកក្នុងឧទ្យាននៅទីក្រុង​អូសាកា។ នោះហើយជាពេលដែលលោកតា Kinoshita រស់​នៅ​ក្នុងចំណូលចិត្តរបស់ខ្លួន។ នៅ​ផ្ទះ​គាត់​ជា​ឪពុករបស់​កូន​ ២​ នាក់ ហើយក៏មានចៅ ២ នាក់ដែរ ក្រៅ​ពី​នេះ​គាត់​ក៏​ធ្វើ​ការ​បន្ថែមនៅ​កន្លែង​ចត​កង់​ផង​ដែរ ។

រូបភាព Reuters

លោកតាចូលចិត្តជជែកលេងជាមួយអ្នកជិះស្គីវ័យក្មេង គាត់ហៅពួកគេថា “គ្រូ” ហើយបង្ហាញពីភាពរីករាយពេលរៀនជំនាញជិះក្តារស្គីថ្មី។ យូរៗទៅពីមនុស្សម្នាក់ជិះក្តារស្គីត្រូវកាន់បង្កាន់ដៃដូចជាអ្នកទើបតែរៀនផ្សេង​ទៀត ដោយ​ការតាំងចិត្តចង់រីកចម្រើន គាត់ក៏ស្ទាត់ជំនាញចលនាពិបាកមួយចំនួន រួមទាំងការបង្វិលខ្លួន ១៨០ ដឺក្រេ។

“ទោះបីអ្នកមិនធ្វើអ្វីក៏ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនហាត់នឹងមិនអាចជិះស្គីបានឡើយ” ។

លោកតា Kinoshita ផ្តល់ដំបូន្មានដល់អ្នកដែលមានវ័យចំណាស់ ប្រសិនបើចាប់អារម្មណ៍ក៏គួរតែចាប់ផ្តើមរៀនជិះក្តារស្គី។ គាត់បាន​និយាយ​ថា​នេះ​ជា​វិធី​ល្អការពារជំងឺបាត់បង់ការចងចាំ។

ដោយការរីកចម្រើនយ៉ាងឆាប់របស់ខ្លួន គាត់បានចែករំលែកថា៖

“ខ្ញុំចាស់ហើយទើបរាងកាយនេះលែងដំណើរការដូចធម្មតាទៀត ធ្វើយ៉ាងណាអាចប្រកួតឈ្នះក្មេងៗ ប៉ុន្តែខ្ញុំហាត់បន្តិចម្តងៗ​រាល់​ថ្ងៃដើម្បីកុំអោយភ្លេច​ពី​របៀប​ធ្វើចលនា” ។

រូបភាព https://loudwire.com/

វត្តមានរបស់លោកតា Kinoshita នៅឧទ្យានក្នុងតំបន់បានបំផុសគំនិតអ្នកជិះស្គីវ័យចំណាស់ផ្សេងទៀតដូចជា Machio Watanabe អាយុ ៦៦ ឆ្នាំ។

តាំង​ពី​ហាត់​ជិះក្តារស្គី លោកតាបានក្លាយទៅជាអ្នកគាំទ្រកីឡា​ប្រភេទ​នេះ​យ៉ាង​ពិត​ប្រាកដ។ លោកតា Kinoshita និយាយថាពិតជាមានការភ្ញាក់ផ្អើល ហើយរំភើបចិត្តយ៉ាងខ្លាំងដែលមើលឃើញអ្នកជិះស្គីវ័យក្មេងសម្រេចបានលទ្ធផលដ៏ល្អនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកកន្លងទៅ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: