ហេតុអ្វីបានជារូបសំណាក Ojizou-san ពាក់អាវអៀម និងមួកក្រហម?

នៅជ្រុងម្ខាងវត្ត ឬផ្នូរជប៉ុនជាទូទៅតែងដាក់រូបព្រះតូចគួរឲ្យ​ស្រលាញ់បែបនេះ តើអ្នកធ្លាប់មានឱកាស​បាន​ឃើញ​ផ្ទាល់​​ភ្នែក​​ដែរ​ទេ?

តើនេះជារូបព្រះឬ? ឬក៏ជាសាសនិកដែលមក​ថ្វាយ​បង្គំ?

មនុស្សជាច្រើនមិនដឹង ដូច្នេះគ្រាន់តែដើរឆ្លងកាត់ប៉ុណ្ណោះ។

ប្រសិនបើអ្នកដើរតាមដងផ្លូវចាស់បុរាណ អ្នកនឹងមានឱកាសមើលឃើញរូបចម្លាក់ថ្មបែបនេះដាក់នៅតាមដងផ្លូវ។

នេះគឺជា Ojizou-san (Ksitigarbha)

ឈ្មោះពិតរបស់ Ojizou-san គឺ Jizobosatsu ដែលបង្ហាញក្នុងជំនឿព្រះពុទ្ធសាសនារបស់ជប៉ុន។ ឈ្មោះ Ojizou-san ជាភាសាសំស្ក្រឹតឥណ្ឌាគឺ Kṣitigarbha ។

ឈ្មោះ お地蔵さん (Ojizou-san) ជាការរួមបញ្ចូលគ្នារវាង 大地 (daichi) – និង 胎内 (tainai )។

ដូច្នេះហើយ Ojizou-san តាមថែរក្សា ការពារជីវិតទាំងអស់នៅលើផែនដី មានចិត្តមេត្តាករុណាដូចម្តាយ ឱបក្រសោប​រាល់ទុក្ខវេទនា និងជួយសង្គ្រោះមនុស្សលោក។

គេនិយាយថា បន្ទាប់ពីបុព្វបុរសនៃព្រះពុទ្ធសាសនា Gautama Buddha ទៅបាត់ ប្រហែល ៥៧៦ លានឆ្នាំក្រោយមក Maitreya នឹងបង្ហាញខ្លួនដើម្បីសង្គ្រោះមនុស្សលោក ប៉ុន្តែក្នុងអំឡុងពេលរាប់រយលានឆ្នាំក្រោយមកនៅលើលោកនឹងមិនមានព្រះឡើយ។ នៅពេលនោះ Ojizou-san នឹងលើកដៃការពារពួកយើង។

រឿងរ៉ាវនិយាយពីព្រះជួយសង្គ្រោះមនុស្សលោក​មាន​ការ​ប្រែប្រួល​ច្រើន​អាស្រ័យ​ទៅតាម​តំបន់ ​និង​សាសនា។ Ojizou-san គឺជាកំណែព្រះពុទ្ធសាសនារបស់ជប៉ុន។

លើសពីនេះOjizou-san ក៏ជាព្រះតាមថែរក្សាកុមារ ការពារសុវត្ថិភាពរបស់ក្មេងៗ នោះជាមូលហេតុដែលអ្នកតែង​​មើល​ឃើញ​ Ojizou-san ពាក់អាវអៀម និងមួកក្រហមដូចកូនក្មេង។

នៅសម័យដើម​ពេល​ដែល​វិស័យ​វេជ្ជសាស្រ្ដ​មិន​ទាន់​រីកចម្រើន ទារកជាច្រើនកើតមកស្លាប់។ មនុស្សសម័យមុនជឿថាបើពាក់អាវអៀម និងមួកឲ្យ​កុមារអាចបង្កើនអត្រារស់រានមានជីវិត។ ការដែលពាក់អាវអៀម និងមួកឲ្យ​​រូប​សំណាក Ojizou-san មកពីទំនៀមទម្លាប់នេះ។

ក្នុងរដូវកាលកូវីដ ១៩ តើគួរតែពាក់ម៉ាសបន្ថែមដែរទេ?

អាចនិយាយបានថា Ojizou-san គឺជាព្រះដែលប្រជាជនជប៉ុនដឹងឮច្រើន។ ដូច្នេះ​បើ​មាន​ឱកាស​បាន​ជួប​ព្រះ សូមលើកដៃសំពះបួងសួង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: