ប្រសិនបើ​អ្នក​គិត​ថា​មនុស្ស​ស្រី​សម័យ​នេះ​ក្លាហាន​ជាង​សម័យ​មុន អ្នក​ប្រហែល​ជា​គិត​ខុសហើយ

នៅសម័យបុរាណបុរសលួចមើលខោអាវក្នុងរបស់ស្រី្តត្រូវគេចាត់ទុកជាទង្វើហាន។ យ៉ាងណាមិញ ធ្លាប់មានអំឡុង​ពេលបុរសមិនចាំបាច់លួចមើលនោះទេ ប៉ុន្តែស្ត្រីជប៉ុនធ្លាប់បញ្ចេញខោអាវក្នុងដោយចេតនា។ ដូច្នេះ​បើ​អ្នក​គិត​ថា ​មនុស្ស​​ស្រី​​សម័យ​​នេះ​​ហាន​ជាង​សម័យ​មុន អ្នក​ប្រហែល​ជា​គិត​ខុសហើយ។

វប្បធម៌លួចមើលខោអាវក្នុងឮគេតំណាលថា ចាប់ផ្តើមនៅសម័យអេដូ នៅពេលនោះសម្លៀកបំពាក់ចម្បងរបស់មនុស្ស​​គ្រប់​គ្នា​គឺគីម៉ូណូ។ មិត្តអ្នកអានជាច្រើនដែលអានដល់ត្រង់នេះប្រហែលជាឆ្ងល់ថា តើគីម៉ូណូមានខោក្នុងឬយ៉ាងណា? ចម្លើយគឺថាមាន។ បើប្រៀបទៅនឹងសម័យមុនៗខោ​អាវទ្រនាប់​គីម៉ូណូ​នៅសម័យអេដូធ្លាប់ពេញនិយមខ្លាំង។

នៅសម័យអេដូហៅថាគីម៉ូណូ​ (ខុសពី Yukata) គឺ Kosode (小袖) ផ្ទុយនឹងគីម៉ូណូរបស់គ្រួសារអភិជនហៅថា Oosode (大袖) ។ ប្រភេទអាវទាំងពីរនេះខុស​គ្នា​ត្រង់​ថាដៃអាវធំ ឬតូច។

តាមពិតទៅឈុត Kosode ត្រូវបានគេប្រើជាទម្រង់គីម៉ូណូថ្លៃថ្នូរ ដែលហៅថា Junihitoe (十二単) សម្រាប់គ្រួសារអភិជន ហើយ​ក៏​ជា​ខោ​អាវ​ក្នុងរបស់សាមូរ៉ៃលំដាប់​ខ្ពស់​ផង​ដែរ។

រូបភាព https://intojapanwaraku.com/culture/122635/

នៅ​សម័យ​នោះខោ​ទ្រនាប់​ដែល​ស្រ្តីៗ​ប្រើមានលក្ខណៈសាមញ្ញ។ ដើមឡើយគ្រាន់តែជាឈុត Kosode ពណ៌ស ប៉ុន្តែយូរៗទៅមនុស្សស្រីកាន់តែចូលចិត្តខោអាវទ្រនាប់ដែលមានប៉ាក់ផ្កា និងចម្រុះពណ៌។ ការនិយមម៉ូដខោអាវទ្រនាប់​​របស់ស្រ្តីជប៉ុនប្រហែលមានតាំងពីពេលនោះ។

ការនិយមនេះត្រូវបានបែងចែកជាពីរប្រភេទ៖

ប្រភេទទីមួយសម្រាប់ស្ត្រីនៃគ្រួសារត្រកូលខ្ពង់ខ្ពស់ ហើយត្រូវបានបង្កើតឡើងក្រោមទម្រង់ខោអាវទ្រនាប់ដែលហៅ​ថា Uchikake (រ៉ូបអាពាហ៍ពិពាហ៍បុរាណរបស់កូនក្រមុំជប៉ុន) ។

ប្រភេទទីពីរខោអាវទ្រនាប់វិវត្តន៍ទៅជាសម្លៀកបំពាក់របស់ប្រជាជនសាមញ្ញ មានអារម្មណ៍ដូចជាស្លៀកខោអាវទ្រនាប់ចេញទៅក្រៅអញ្ចឹងដែរ។ ដោយសារការវិវត្តន៍នេះបានជាពាក្យ Kiru mono (着る物) គេហៅកាត់ក្លាយជាគីមូណូដូចសព្វថ្ងៃ។ នៅសម័យសន្តិភាពយូរអង្វែងដូចសម័យអេដូ ឈុត Kosode ចាប់ផ្តើមមានការផ្លាស់ប្តូរថ្មី។ ឈ្មួញ ​អ្នក​នៅ​ក្នុង​ក្រុង​ចាប់​ផ្ដើមរីក​ចម្រើន មានអាហារហូបចុកគ្រប់គ្រាន់ ហេតុ​នេះ​តម្រូវ​ការ​ស្លៀកពាក់ស្អាតកាន់​តែ​ពេញនិយម ហើយអ្នកដែលមានប្រាក់ចំណាយច្រើនទៅលើសម្លៀកបំពាក់។ ចាប់ពីពេលនោះបច្ចេក​ទេស​ប៉ាក់ និង​ការ​ជ្រលក់ពណ៌កាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ។

ផ្ទុយនឹងភាពសម្បូរសប្បាយរបស់ប្រជាជនធម្មតា វណ្ណៈសាមូរ៉ៃ ជាពិសេស Bakufu នៅពេលនោះកាន់តែចុះខ្សោយ។ ដូច្នេះរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ច្បាប់​ហាម​ប្រាម​ភាពប្រណីត សូម្បី​តែ​ពណ៌​សម្លៀក​បំពាក់​របស់​ប្រជាជនក៏ត្រូវដាក់​កម្រិត​ដែរ។

ទោះជាយ៉ាងណា បំណងចង់បង្ហាញទ្រព្យសម្បត្តិរបស់អ្នកមានមិនឈប់ត្រឹម​នឹងឡើយ។ ពួកគេបញ្ចូលលក្ខណៈពិសេសរបស់គីមូណចូលក្នុងដូចជាខោអាវទ្រនាប់ក្រណាត់ស្តើងហៅថា Juban ។ Juban មានពណ៌ឆើត រីឯការប៉ាក់ក៏ពេញនិយមដែរ។ ដូច្នេះហើយសម័យខោអាវទ្រនាប់ចម្រុះ​ពណ៌ក៏កើតមាន។

នារីសម័យនោះស្លៀក Juban ដូច​រូប​ខាង​ក្រោម។

ខោអាវទ្រនាប់ Juban ចម្រុះពណ៌ពាក់កណ្តាលបើកចំហរពាក់កណ្តាលបិទជិតត្រង់ក ដៃ និងជើងរបស់នារីៗធ្វើឲ្យ​បុរសសម័យនោះមិនលង់មិនបាន។ មានអារម្មណ៍ដូចជា​ពួកគេ​មាន​ចេតនា​លេងសើចនឹងមនុស្សប្រុសអញ្ចឹង។ ដូច្នេះហើយកុំថាមនុស្សស្រីសម័យមុនមិនហាន ព្រោះ​តែតម្រូវការ​ម៉ូដនៅសម័យណាក៏ត្រូវការ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: