ជប៉ុនដាក់អោយដំណើរប្រាក់កាក់ ៥០០ យ៉េនជាផ្លូវការ

កាលពីថ្ងៃទី ១ ខែវិច្ឆិកាជប៉ុនចាប់ផ្តើមដាក់ចេញប្រាក់កាក់ថ្មី ៥០០ យ៉េនជាមួយនឹងមុខងារការពារការក្លែងបន្លំខ្ពស់។

លើកដំបូងដាក់ចេញប្រាក់កាក់នៅឆ្នាំ ១៩៨២ រហូតមកដល់ពេលនេះនេះជាគំរូប្រាក់កាក់ ៥០០ យ៉ែនលើកទី ៣ ដែល​បានដំណើរការ ហើយក៏ជាការរចនាថ្មីក្រោយរយៈពេលជិត ២១ ឆ្នាំ។

ប្រាក់កាក់ ៥០០​ យ៉េនថ្មីមានលក្ខណៈពិសេសចំនួន ៣ ខាងក្រោម៖

  • ការរចនាមានពីរពណ៌ និង ៣ ស្រទាប់
  • បន្ថែមទ្រង់ទ្រាយរណា ជាលើកទីមួយនៅលើពិភពលោកដែល​វិធីសាស្ត្រ​នេះ​ត្រូវ​​គេ​ប្រើ​សម្រាប់​ការ​ផលិត​ប្រាក់កាក់​ក្នុងបរិមាណច្រើន​
  • មានអក្សរតូចនៅជុំវិញគែមប្រាក់កាក់ (អក្សរទាំងនោះមានដូចជា JAPAN និង 500YEN) ។

ក្រសួងហិរញ្ញវត្ថុជប៉ុនគ្រោងនឹងបោះពុម្ពប្រាក់កាក់ថ្មី ២០០ លាននៅឆ្នាំ ២០២១ ។ ចាប់ពីពេលនេះរហូតដល់ពេលនោះ​ប្រហែល ៥ ពាន់លានយ៉េនដែលមានតម្លៃ ៥០០ យ៉េនបច្ចុប្បន្ននៅតែអាចប្រើបាន។

ដើមឡើយរដ្ឋាភិបាលគ្រោងនឹងដាក់អោយដំណើរការប្រាក់កាក់ថ្មីនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យារពេលដោយសារបញ្ហាក្នុងការអាប់ដេតម៉ាស៊ីនលក់សំបុត្រនៅស្ថានីយ៍រថភ្លើង និងម៉ាសុីនដកប្រាក់ដោយស្វ័យប្រវត្តិនៅធនាគារដោយសារជំងឺរាតត្បាតកូវីដ ១៩ ។

ដោយស្ថិតក្នុងគម្រោងការពារការក្លែងបន្លំប្រាក់ ជប៉ុនគ្រោងនឹងចេញក្រដាសប្រាក់ថ្មីនៅឆ្នាំ ២០២៤ ដែលជាលើក​ទី​មួយ​ក្រោយ​រយៈ​ពេលពីរទសវត្សរ៍។

ព័ត៌មានលម្អិតនៃគំរូក្រដាសប្រាក់ថ្មីអាចមើលតាមរយៈតំណភ្ជាប់នេះ៖ https://kh.japo.news/contents/news/68475.html

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: