កប៉ាល់ខ្មោចចំនួន ២៤ ក្នុងសម័យសង្គ្រាមលោកលើកទី ២ ស្រាប់តែលេចឡើងពីបាតសមុទ្រនៅកោះ Iwo Jima ប្រទេសជប៉ុន
កប៉ាល់ខ្មោច ២៤ គ្រឿងរបស់ជប៉ុនដែលលិចក្នុងចម្បាំង Iwo Jima ស្រាប់តែលេចឡើងពីបាតសមុទ្របន្ទាប់ពីរញ្ជួយភ្នំភ្លើង Suribachi កើតឡើង។ នេះជាភ្នំភ្លើងដែលមានគ្រោះថ្នាក់បំផុតក្នុងចំណោមភ្នំភ្លើងនៅប្រទេសជប៉ុន។
All Nippon News ជប៉ុនបានបង្ហាញពីទិដ្ឋភាពកប៉ាល់ដឹកជញ្ជូនដែលនៅសល់ចំនួន ២៤ ធ្លាប់ត្រូវបានកងទ័ពជើងទឹកអាមេរិកវាយពន្លិចក្នុងសម័យក្រោយសង្គ្រាម។
ក្រោយមកបំណែកបាក់បែកកប៉ាល់ត្រូវកងទ័ពជើងទឹកអាមេរិកបញ្ជូនទៅភាគខាងលិចកោះ Iwo Jima ដើម្បីធ្វើជាកំពង់ផែ ព្រោះកោះមិនមានកំពង់ផែនៅសម័យនោះទេ។ កប៉ាល់ត្រូវគេចាត់ទុកដូចជាទំនប់ទប់រលក ដើម្បីការពារកប៉ាល់ដែលដឹកទាហាន និងគ្រឿងផ្គត់ផ្គង់សម្រាប់កងទ័ព។
កោះដែលគេហៅឈ្មោះផ្សេងទៀតថា Brown Beach នៅលើផែនទីឈ្លានពានរបស់សហរដ្ឋអាមេរិក បានក្លាយជាមូលដ្ឋានទ័ពជើងទឹកសិប្បនិម្មិតគោលបំណងជំនួយមូលដ្ឋានយោធាអាមេរិកបន្ទាប់ពីវាយប្រហារជប៉ុន។
ថ្មីៗនេះបាតសមុទ្រក្នុងតំបន់លេចឡើងដោយសារតែសកម្មភាពរញ្ជួយភ្នំ Suribachi ជាពិសេសនៅតំបន់ភាគខាងលិចកោះ។ ភ្នំ Suribachi ស្ថិតក្នុងចំណាត់ថ្នាក់ភ្នំភ្លើងទាំង ១០ ដែលគ្រោះថ្នាក់បំផុតនៅប្រទេសជប៉ុន។
នៅក្នុងបទសម្ភាសន៍ជាមួយ All Nippon News លោក Setsuya Nakada នាយកមជ្ឈមណ្ឌលជម្រុញការស្រាវជ្រាវភ្នំភ្លើងរបស់រដ្ឋាភិបាលបាននិយាយថា “តំបន់សមុទ្រដែលប្រែពណ៌បានរាលដាលដល់តំបន់នៅជុំវិញនោះ។ ទាំងនេះបង្ហាញថាសកម្មភាពភ្នំភ្លើងមិនទាន់ថយចុះទេ អាចនឹងមានការផ្ទុះដ៏ធំមួយនៅកោះ Iwo Jima” ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យរដ្ឋ Oregon អាមេរិក យ៉ាងហោចណាស់ ១០ ករណីផ្ទុះនៅកោះ Iwo Jima ។ លើកចុងក្រោយកើតឡើងនៅឆ្នាំ ១៩៨២ ។
កាលពីខែសីហារូបភាពពីផ្កាយរណបចាប់បានពេលភ្នំភ្លើង Fukutoku-Okanoba ផ្ទុះក្រោមទឹក ដែលមានចម្ងាយពីកោះ Nam Iwo Jima ប្រហែល ៣ ម៉ាយនៅភាគខាងជើង។ លទ្ធផលកោះថ្មីមួយបានលេចឡើងនៅ Ogasawara ។
កាលពីដើមខែតុលាគ្រោះរញ្ជួយដីកម្រិត ៦,១ រុិចទ័រធ្វើអោយរញ្ជួយទីក្រុងតូក្យូ ទោះបីជាមិនប៉ះពាល់ដល់មនុស្ស ប៉ុន្តែក៏បានធ្វើឱ្យចរាចរណ៍កកស្ទះផងដែរ។
ប្រទេសជប៉ុនស្ថិតនៅលើ “Ring of Fire” មហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពរញ្ជួយដីខ្លាំងលាតសន្ធឹងទូទាំងអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ដូច្នេះហើយបានជាប្រទេសនេះតែងជួបគ្រោះមហន្តរាយធម្មជាតិ។
នេះក៏ជាមូលហេតុដែលជប៉ុនដាក់ចេញច្បាប់សាងសង់តឹងរ៉ឹងដើម្បីធានាថាអគារអាចទប់ទល់នឹងរញ្ជួយដីខ្លាំង។
Yuki