ស្វាមីរបស់ព្រះនាង Mako បរាជ័យក្នុងការប្រឡងតុលាការ មូលហេតុអាចបណ្តាលមកពីភាសាអង់គ្លេស
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបញ្ជាក់ព័ត៌មានស្វាមីរបស់ព្រះនាង Mako លោក Komuro Kei ដែលទើបតែរៀបការកាលពីថ្ងៃទី ២៦ ខែតុលាបានបរាជ័យក្នុងការប្រឡងតុលាការនៅញូវយ៉ក។ ដូច្នេះហើយនៅថ្ងៃទី ២៩ ខែតុលាបញ្ជីបេក្ខជនប្រឡងជាប់ត្រូវបានប្រកាសនៅលើទំព័រដើមនៃការប្រឡងតុលាការញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែគួរអោយស្តាយមិនមានឈ្មោះរបស់លោក Komuro Kei នោះទេ។
រូបភាព https://bunshun.jp/articles/-/49776
ការប្រឡងរៀចចំធ្វើឡើងកាលពីខែកក្កដា ឆ្នាំ ២០២១ ក្នុងទម្រង់ប្រឡងអនឡាញ។ ចំនួនបេក្ខជនចូលរួមសរុបមានចំនួន ៩២២៧ នាក់ ដែលក្នុងនោះអត្រាប្រឡងជាប់សរុបមាន ៦៣% អត្រាជាប់ចំពោះបេក្ខជនប្រឡងលើកទី ១ គឺ ៧៨% ។
មូលហេតុដែលលោក Komuro ប្រឡងធ្លាក់ត្រូវបានអ្នកជំនាញវិភាគថាប្រហែលមកពីសមត្ថភាពភាសាអង់គ្លេសក៏ដូចជាការទទួលយកចំណេះដឹងស្តីពីច្បាប់អាមេរិកក្នុងរយៈពេលខ្លីត្រឹមតែ ៣ ឆ្នាំដែលបណ្តាលអោយលទ្ធផលមិនល្អ។ ជាក់ស្តែងអត្រាប្រឡងជាប់ដំបូងរបស់និស្សិតអន្តរជាតិជប៉ុនក៏មានត្រឹម ៥០% ប៉ុណ្ណោះ។
បច្ចុប្បន្នលោក Komuro កំពុងធ្វើការជាជំនួយការក្រុមហ៊ុនច្បាប់ដ៏ធំមួយរបស់អាមេរិក ហើយនឹងបន្តចូលរួមប្រឡងនៅខែកុម្ភៈ ឆ្នាំ ២០២២ ។ ទោះជាយ៉ាងណាប្រសិនបើគាត់នៅតែប្រឡងមិនជាប់នៅឆ្នាំក្រោយ គ្រួសាររបស់គាត់នឹងប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុខណៈពេលរស់នៅសហរដ្ឋអាមេរិក។ ប្រសិនបើគាត់ជាប់ ហើយក្លាយជាមេធាវីប្រាក់ចំណូលនឹងកើនឡើង ២០ លានយ៉េន/ឆ្នាំ។ ប៉ុន្តែក្នុងករណីគាត់មិនអាចទទួលបានអាជ្ញាប័ណ្ណមេធាវីទេ នោះប្រាក់ខែនឹងនៅត្រឹម ៦ លានយ៉េនក្នុងមួយឆ្នាំ។
ដូច្នេះលទ្ធផលការប្រឡងនាខែកុម្ភៈខាងមុខនឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់គាត់ និងព្រះនាង Mako នៅលើទឹកដីអាមេរិក។ ចាប់ពីពេលនេះរហូតដល់ការប្រឡងនៅឆ្នាំក្រោយ បន្ទុកហិរញ្ញវត្ថុ និងពេលវេលាមើលមេរៀននឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់គាត់។ តើគាត់អាចនឹងយកឈ្នះឧបសគ្គនេះឬក៏មានការផ្លាស់ប្តូរណាមួយនៅក្នុងផែនការអនាគតរបស់ប្តីប្រពន្ធថ្មីថ្មោងនេះ។ សូមរង់ចាំតាមដានព័ត៌មានផ្សេងទៀតនៅលើគេហទំព័រ JAPO ។
Chee