ទោះប្រឈមនឹងសេចក្តីស្លាប់ក៏សាមូរ៉ៃនៅតែរក្សាស្មារតី និងភាពក្លាហានរបស់ខ្លួន
ប្រសិនបើអ្នកដឹងថាខ្លួនស្លាប់នៅថ្ងៃស្អែក តើថ្ងៃនេះអ្នកនឹងរស់នៅថ្ងៃចុងក្រោយយ៉ាងដូចម្ត៉េច?
អ្នកនឹងទទួលទានអាហារទាំងអស់ដែលខ្លួនចូលចិត្ត?
ឬប្រឹងចាយប្រាក់សន្សំឲ្យអស់?
ជាការពិតអ្នកខ្លះក៏មិនជឿលើវាសនា ខំប្រឹងរកផ្លូវគេចចេញមែនទេ?
នៅលើពិភពលោកមនុស្សមានច្រើនប្រភេទ ដូច្នេះការប្រឈមនឹងសេចក្តីស្លាប់ក៏ខុសគ្នាដែរ។
ក្នុងភាសាជប៉ុនមានពាក្យថា៖
立つ鳥、あとを濁さず
Tatsu tori, ato wo nigosazu
ប្រយោគនេះមានន័យថា បក្សីត្រដាងស្លាបហើរទៅឆ្ងាយ ចេញពីផ្ទៃទឹកដ៏ស្ងាត់ស្ងៀម បន្សល់នូវផ្ទៃទឹកស្អាតដែលធ្លាប់មានពីមុន។ ក្នុងន័យតែមួយពេលគិតពីជីវិតមនុស្ស មនុស្សម្នាក់រហូតដល់ចុងបញ្ចប់នៃជីវិតនៅតែល្អ មិនបង្កបញ្ហាដល់អ្នកដទៃ នោះជាការគិតរបស់ជនជាតិជប៉ុនចំពោះសេចក្តីស្លាប់ដែលមានន័យ។
ដើម្បីឲ្យសេចក្តីស្លាប់មានន័យ តើត្រូវរស់នៅយ៉ាងណា?
ក្នុងប្រវត្តិសាស្រ្តធ្លាប់មានសាមូរ៉ៃជាច្រើនដើរតាមទស្សនៈសេចក្តីស្លាប់មានន័យដែលបង្ហាញយ៉ាងច្បាស់ពេលលាចាកលោក។
សាមូរ៉ៃ Takeda Shingen លាក់បាំងសេចក្តីស្លាប់ព្រោះខ្លាចធ្វើឲ្យពាក់ព័ន្ធប្រទេស និងគ្រួសារ។
រូបភាព https://intojapanwaraku.com/culture/100112/
នៅសម័យសង្គ្រាមរដ្ឋដែលសម្គាល់អំឡុងពេលប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់សាមូរ៉ៃក្នុងបំណងចង់លាតត្រដាង ក្លាយជាសាមូរ៉ៃលេខមួយនៅក្នុងប្រទេសជប៉ុន។ សាមូរ៉ៃ Takeda Shingen រស់ក្នុងសម័យសង្គ្រាមរដ្ឋដែលគេហៅថា “គ្មានគូប្រៀប” ។
សូម្បីតែ Nobunaga Oda សាមូរ៉ៃដែលនាំមុខប្រទេសរហូតមកដល់ពេលនេះ ទោះបីអាចគេចនឹងការប្រយុទ្ធជាមួយ Shingen តែក៏ត្រូវកោតសរសើរពីភាពរឹងមាំរបស់លោកដែរ។
Takeda Shingen ទទួលមរណៈភាពនៅអាយុ ៥៣ ឆ្នាំពេលដេកលើគ្រែ អ្វីដែលធ្វើឲ្យគាត់ព្រួយបារម្ភបំផុតនោះគឺកូនប្រុស ហើយក៏ជាអ្នកស្នងតំណែងរបស់ខ្លួន Takeda Katsuyori ។ នៅពេលស្តាប់ឮដំណឹង Takeda Shingen ទទួលមរណៈភាព សត្រូវទាំងអស់នឹងវាយប្រហារក្នុងពេលដំណាលគ្នា។
ដោយគិតទុកមុនពីស្ថានភាព គាត់បានបន្សល់ទុកពាក្យចុងក្រោយនេះទៅកាន់កូនប្រុសថា៖
“បន្ទាប់ពីយើងស្លាប់មិនត្រូវកោះហៅទាហានតាមអំពើចិត្តនោះទេ។ លះបង់ខ្លួនឯងដើម្បីពង្រឹងនយោបាយក្នុងប្រទេស ប្រសិនបើសត្រូវចូលមកត្រូវរកវិធីការពារ បើពួកវារត់ត្រូវដេញតាម។ ប្រើគ្រប់មធ្យោបាយត្រូវលាក់បាំងរឿងយើងស្លាប់យ៉ាងហោចណាស់បីឆ្នាំ” ។
នោះហើយជាស្មារតីអមតៈរបស់សាមូរ៉ៃ នាទីចុងក្រោយក្នុងជីវិតនៅតែដាក់ប្រទេស និងកូនប្រុសរបស់ខ្លួនលើសពីសេចក្តីស្លាប់របស់ខ្លួន។
Samurai Date Masamune – រហូតដល់ស្លាប់នៅតែរក្សាមោទនភាព វីរភាពជានិច្ច។
Date Masamune ជាស្តេចនៅតំបន់ Tohoku ។
លោកជាអ្នកដែលមានសមត្ថភាពដឹកនាំប្រទេសជប៉ុន ប៉ុន្តែដោយសារបញ្ហាភូមិសាស្រ្តក៏ដូចជាកើតយឺតជាងអ្នកចម្បាំងនៅសម័យសង្គ្រាមរដ្ឋផ្សេងទៀត ដូច្នេះមិនអាចឡើងដល់កំពូលបាន។
ដោយសារជំងឺអុតស្វាយ Date Masamune ត្រូវរស់នៅក្នុងភាពឯកោមួយរយៈពេល ទោះជាយ៉ាងណា ភាពតក់ស្លុតដែលបាត់បង់ភ្នែកម្ខាងបានក្លាយជាកម្លាំងទឹកចិត្តយ៉ាងខ្លាំង ដែលជម្រុញឲ្យបុរសម្នាក់នេះក្រោកឈរបង្រួបបង្រួមតំបន់ Tohoku ទាំងមូល។
Date Masamune ក៏ទទួលមរណភាពដោយសារជំងឺដែរ។ នៅថ្ងៃចុងក្រោយលោកចំណាយពេលភាគច្រើនដេកក្នុងបន្ទប់។
សាមូរ៉ៃមានប្រពន្ធដើមម្នាក់ហើយស្រលាញ់នាងយ៉ាងខ្លាំង ប៉ុន្តែបែរជាតាំងចិត្តមិនឲ្យប្រពន្ធចូលបន្ទប់ជំងឺមុនពេលស្លាប់នោះទេ។ ប្រសិនបើដូច្នោះ Date Masamune នឹងស្លាប់ដោយមិនអាចមើលឃើញមុខប្រពន្ធជាលើកចុងក្រោយ។
Date Masamune ផ្តាំផ្ញើអ្នកនាំពាក្យប្រាប់ប្រពន្ធរបស់លោកថា៖
“នៅក្នុងការចងចាំរបស់នាង ខ្ញុំចង់ឲ្យរូបភាពរបស់ខ្ញុំនៅតែជាមនុស្សម្នាក់ដែលពោរពេញដោយភាពក្លាហាន និងសុច្ឆន្ទៈ” ។
Date Masamune ខ្លាចប្រពន្ធឃើញខ្លួនទន់ខ្សោយ ចុះខ្សោយដោយសារជំងឺ ខ្លាចរូបភាពទាំងនោះនឹងនៅក្នុងការចងចាំរបស់ប្រពន្ធ។ លោកចង់ឲ្យប្រពន្ធចងចាំខ្លួនពេលដែលរុងរឿងបំផុត។
Shibata Katsuie – ប្រើដៃលូកយកគ្រឿងក្នុងរបស់ខ្លួនរួចស្លាប់ទៅ
Katsuie ព្រោះតែជឿលើ Oda Nobunaga ពេកក៏ត្រូវស្លាប់នៅពេលប្រទេសជប៉ុនបង្រួបបង្រួម។ ប្រពន្ធរបស់លោកស្លាប់ដោយសារជំងឺ ក្រោយពេលរស់នៅម្នាក់ឯងឯកោ នៅពេលដែល Nobunaga ហៀបនឹងចាញ់ លោកទទួលប្អូនស្រីរបស់ Nobunaga ឈ្មោះ Oichi មកធ្វើជាប្រពន្ធ។
ពេលនោះអំណាចធ្លាក់ពីដៃរបស់ Nobunaga ទៅ Hideyoshi Toyotomi ។ Hideyoshi រកគ្រប់មធ្យោបាយកម្ចាត់កងទ័ពរបស់ Nobunaga ។ ក្នុងអំឡុងពេលនោះលោកនិយាយប្រាប់ប្រពន្ធ Oichi របស់ខ្លួនថា៖
“អូនជាប្អូនស្រីរបស់ Nobunaga ។ Hideyoshi មិនយកជីវិតរបស់អូនទេ ដូច្នេះចូររត់ទៅ” ។
Oichi ឆ្លើយថា៖
“ទេ អូននឹងនៅក្បែរ Katsuie រហូតដល់នាទីចុងក្រោយ។ អូនបានត្រៀមចិត្តរួចជាស្រេចហើយ” ។
សន្ទនាបានពាក់កណ្តាលកងទ័ពរបស់ Hideyoshi មកដល់។
“អញ្ចឹងយើងចាកចេញ”
“ចាស!”
បន្ទាប់មក Hideyoshi កាត់ក្បាលរបស់ Oichi ។
ដោយប្រឈមនឹងសេចក្តីស្លាប់របស់ប្រពន្ធ Katsuie ស្រក់ទឹកភ្នែក បន្ទាប់មកទាញយកដាវវះពោះ។
លោកស្រែកផងលូកយកគ្រឿងក្នុងទាំងអស់ចេញ លុះពេលអ្នកក្រោមបង្គាប់កាត់ក្បាលទើបសម្លេងស្រែកបញ្ឈប់។
មិនត្រឹមតែ Katsuie ប៉ុណ្ណោះទេ សូម្បីតែ Oichi ក៏ស្លាប់មានន័យដែរ អ្នកទាំងពីហានប្រឈមនឹងសត្រូវ មិនកំសាករត់គេចខ្លួនឡើយ ជាចុងក្រោយនៅតែប្រាថ្នាចង់រស់តាមការចង់បាន។
ស្មារតីទទួលយកសេចក្តីស្លាប់ ប៉ុន្តែនៅតែរក្សាភាពក្លាហានរបស់ខ្លួន រស់ឲ្យប្រាកដជារស់នោះជាស្មារតីពិសេសរបស់ជនជាតិជប៉ុនចំពោះសេចក្តីស្លាប់។
តើអ្នកគិតយ៉ាងណាចំពោះសេចក្តីស្លាប់របស់សាមូរ៉ៃខាងលើ?
Kengo Abe