មន្ទីរពេទ្យជប៉ុននៅ Kumamoto អាចនឹងអនុវត្តករណី “សម្រាលកូនដោយសម្ងាត់”
កាលពីថ្ងៃទី ២៩ ខែតុលា អ្នកតំណាងមន្ទីរពេទ្យ Jikei នៅទីក្រុង Kumamoto បានថ្លែងក្នុងសន្និសីទសារព័ត៌មានថាការពារស្ត្រីមានផ្ទៃពោះដែលចង់សម្រាលកូនតែលាក់ឈ្មោះ តាមរយៈកម្មវិធីដែលហៅថា 内密出産 (សម្រាលកូនដោយសម្ងាត់) ។ ទាក់ទិននឹងកម្មវិធីសម្រាលកូនដោយសម្ងាត់នេះ មិនទាន់ពិភាក្សាទៅលើយោបល់ “ពិបាកបដិសេធលទ្ធភាពបំពានច្បាប់” ក្នុងស្រុក ភាគីមន្ទីរពេទ្យបានពន្យល់ថានេះជាស្ថានភាពបន្ទាន់ “អាចនឹងក្លាយជាករណីសម្រាលកូនសម្ងាត់ដំបូង” ហើយបានស្នើអោយរដ្ឋាភិបាលមូលដ្ឋានចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតបត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា។
ក្នុងរូបភាព៖ នាយកមន្ទីរពេទ្យ Ken Hasuda (ខាងឆ្វេង) ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៩ ខែតុលា នៅ Nishi-ku ទីក្រុង Kumamoto
ចាប់តាំងពីឆ្នាំ ២០០៧ មន្ទីរពេទ្យ Jikei ទទួលយកទារកពីម្តាយដែលលាក់ឈ្មោះ គ្មានលទ្ធភាពចិញ្ចឹមបីបាច់។ ដើម្បីបន្តទទួលយកករណីសម្រាលកូននៅខាងក្រៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ ២០១៩ មន្ទីរពេទ្យបានណែនាំកម្មវិធី “សម្រាលកូនដោយសម្ងាត់” ។ មុននោះភាគីមន្ទីរពេទ្យក៏ធ្លាប់ឆ្លងកាត់សន្និសីទមួយដើម្បីពិភាក្សាជាមួយទីក្រុង Kumamoto ប៉ុន្តែមិនមានការរីកចម្រើនឡើយ។ រហូតមកដល់ពេលនេះមិនទាន់មានករណី “សម្រាលកូនដោយសម្ងាត់” ណាត្រូវបានអនុវត្តនោះទេ។
យោងតាមមន្ទីរពេទ្យ Jikei ការសម្រាលកូនដោយសម្ងាត់គឺជាប្រព័ន្ធផ្ទាល់របស់មន្ទីរពេទ្យ ក្នុងគោលបំណងការពារករណីទារកត្រូវគេបោះបង់ឬរំលូតកូន។ អាស្រ័យហេតុនេះម្តាយអាចលាក់ឈ្មោះពេលសម្រាល ជាមួយនឹងលក្ខខណ្ឌបង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅកាន់ប្រធានគ្លីនិកទារកនៅមន្ទីរពេទ្យ។ កូនដែលកើតមកដល់អាយុអាចស្នើមន្ទីរអោយស្គាល់ឈ្មោះម្តាយ។ កម្មវិធីស្រដៀងគ្នានេះត្រូវបានណែនាំនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០១៤ ។
នាយកមន្ទីរពេទ្យ Ken Hasuda បានអោយដឹងក្នុងសន្និសីទសារព័ត៌មានថាស្ត្រីក្នុងករណីនេះរស់នៅក្រៅទីក្រុង Kumamoto ហើយត្រូវបានមើលថែដោយមន្ទីរពេទ្យប្រហែលពីរសប្តាហ៍មុន ម្តាយចង់សម្រាលកូនតែមិនចង់អោយគ្រួសារដឹង។ មន្ទីរពេទ្យបានបញ្ចុះបញ្ចូលស្ត្រីរូបនេះឱ្យបង្ហាញអត្តសញ្ញាណ ប៉ុន្តែមិនចង់បង្ខំនោះទេ។
ក្នុងករណីនេះបញ្ហាស្ថិតលើការធ្វើសៀវភៅអត្រានុកូលដ្ឋានក៏ដូចជាការចិញ្ចឹមបីបាច់កុមារ ដូច្នេះលោកវេជ្ជបណ្ឌិត Hasuda បានស្នើអោយមានការឆ្លើយតបជាបន្ទាន់ពីអាជ្ញាធរក្នុងតំបន់តាមរយៈការពិភាក្សាជាមួយមន្ទីរពេទ្យ។
ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានឆ្លើយតបនឹងសំណួររបស់ទីក្រុងស្តីពីករណីសម្រាលកូនដោយសម្ងាត់នៅខែកក្កដា ឆ្នាំ ២០០៨ ។ ក្រសួងយុត្តិធម៌បានអោយដឹងថា “ពិបាកឆ្លើយតប” ចំពោះការចាត់ចែងអត្រានុកូលដ្ឋានពេលទារកកើតមកមិនបានចុះបញ្ជី ចំណែកឯក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានពន្យល់ថាឪពុកម្តាយមានសិទ្ធិដឹងពីប្រភពកំណើតកុមារ ដូច្នេះហើយត្រូវតែបង្ហាញអត្តសញ្ញាណ។ នៅខែសីហាឆ្នាំ ២០០៨ ភាគីទីក្រុងឆ្លើយតបនឹងមតិសាធារណៈជាតិដោយអំពាវនាវឱ្យកាត់បន្ថយសម្រាលកូនដោយសម្ងាត់។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានបញ្ជាក់ថាជំហររបស់ពួកគេមិនផ្លាស់ប្តូរឡើយ។ អាជ្ញាធរមូលដ្ឋានក៏ស្នើអោយមន្ទីរពេទ្យ “ព្យាយាមបញ្ចុះបញ្ចូលស្ត្រីឱ្យបង្ហាញអត្តសញ្ញាណ” ទន្ទឹមនឹងនេះសង្ឃឹមថាមន្ទីរពេទ្យប្រាប់ស្រ្តីជាម្តាយថាទីក្រុងអាចដោះស្រាយការពិគ្រោះយោបល់លាក់ឈ្មោះដោយគិតគូរពីភាពឯកជនក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុ។
Sacchan