បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ជនបរទេសដែលចូលប្រទេស​ជប៉ុន​ក្នុង​គោលបំណងការងារ

រដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ជនបរទេសដែលចូលមកក្នុងគោល​បំណង​ងារ​ការ។

ជាក់ស្តែងមុននោះពេលចូលមកប្រទេសជប៉ុន ជនបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដើម្បីធានាថាស្ថាន​ភាព​ជំងឺមិនរីករាលដាល។ នៅខែតុលាការធ្វើចត្តាឡីស័កមួយចំនួនត្រូវបានកាត់បន្ថយមកត្រឹម ១០ ថ្ងៃសម្រាប់បុគ្គលដែលបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ក្នុងចំណោមប្រភេទទាំង ៣ ដូចជា Moderna, AstraZeneca ឬ Pfizer ។

ដោយករណីឆ្លងកូវីដ ១៩ មានការថយចុះក៏ដូចជាទទួលបានយោបល់ពីសាជីវកម្មជប៉ុន ចាប់ពីដើមសប្តាហ៍ក្រោយ​គម្រោង​កាត់បន្ថយការ​ធ្វើ​ចត្តា​ឡីស័ក​មក​ត្រឹម ៣ ថ្ងៃនឹងត្រូវបានអនុវត្ត។ ចាប់ពីថ្ងៃទី ៤ ទៅ ប្រសិន​បើអ្នកធ្វើចត្តាឡីស័កធ្វើតេស្តអវិជ្ជមាន ហើយមានការបញ្ជាក់ពីសហគ្រាសគ្រប់គ្រង នឹងត្រូវបានអនុញ្ញាត​ឱ្យប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ និងអាចចេញទៅក្រៅទទួលទានអាហារ។

ក្រៅពីនេះរដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​ចំនួន​ជនបរទេស​ដែល​ចូល​​ប្រទេស​ពី ៣៥០០ ទៅ ៥០០០ នាក់​ក្នុង​មួយ​ថ្ងៃ។ ក្នុងនោះមិនត្រឹម​តែកំណត់ចំពោះបុគ្គលធ្វើការប៉ុណ្ណោះទេ សូម្បីតែសិស្សនិស្សិតអន្តរជាតិ ភ្ញៀវរយៈពេលខ្លីដែលស្នាក់​នៅក្នុងគោលបំណងការងារក៏ត្រូវបានពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កផងដែរ ដោយក្រុមហ៊ុនឬសាកលវិទ្យាល័យមានគោលការណ៍គ្រប់គ្រងសមស្រប។

សេចក្តីថ្លៃង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ​២ ខែ​វិច្ឆិកាតំណាង​លេខាធិការ​សមាគម​មិត្ត​ភាព​សេដ្ឋកិច្ច លោក Sakurada បាន​សម្ដែង​ការ​ឯកភាព​ចំពោះ​គោល​នយោបាយ​ខាង​លើ។ “មិន​ត្រឹម​តែ​ត្រូវកាត់​បន្ថយ​មក​ត្រឹម ​៣​ ថ្ងៃ​ប៉ុណ្ណោះ​ទេ ហើយ​ចាំបាច់ត្រូវលុប​ចោល​​គោលនយោបាយធ្វើចត្តាឡីស័កជនបរទេសដែលចូលប្រទេស។ ប៉ុន្តែដើម្បីធ្វើដូច្នេះបានត្រូវ​ធានានូវលក្ខខណ្ឌដូចជាប័ណ្ណបញ្ជាក់ចាក់វ៉ាក់សាំងឬលិខិតបញ្ជាក់ធ្វើតេស្ត។ យើង​ត្រូវ​ធ្វើ​ឯកសារ​ទាំង​នេះ​ជា​លក្ខណៈ​​ឌីជីថល​អោយ​បាន​លឿន ដោយសារកិច្ចការនេះកំពុងយឺតយ៉ាវ” ។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: