ស្ថាបត្យកម្មធន់នឹងរញ្ជួយដីដ៏គួរឱ្យចាប់អារម្មណ៍នៃប្រាសាទនៅ​ប្រទេស​ជប៉ុន

តើអ្នកធ្លាប់មើលឃើញអគារខ្ពស់នៅក្នុងបរិវេណប្រាសាទ​ដូច​រូប​ខាង​ក្រោម​ដែរ​ឬ​ទេ?

ឈ្មោះនៃស្ថាបត្យកម្មនោះគឺ 仏塔 (Butto) ដែលប្រែថាចេតិយ។ នៅប្រទេសជប៉ុនខុសពីសាលធំ ចេតិយមិនមែនជារចនាសម្ព័ន្ធសំខាន់របស់ប្រាសាទនោះទេ ប៉ុន្តែជាសំណង់ដែលមានកម្ពស់ខ្ពស់ជាងសំណង់ផ្សេងទៀតក្នុងបរិវេណប្រាសាទ​ទាំង​មូល។

នៅខាងលើគឺជារូបភាពប្រាសាទ Sensoji នៅ Asakusa ទីក្រុងតូក្យូ។ កំពូលប្រាសាទនៅជិតមាន ៥ ជាន់ ដូច្នេះត្រូវបានគេដាក់ឈ្មោះថា Gojuno-to ។

ក្រៅពីនេះនៅប្រទេសជប៉ុនក៏មានចេតិយខ្ពស់រហូតដល់ ១៣ ជាន់ផងដែរ។ ចំពោះប្រទេសដែលកើតមាន​រញ្ជួយ​ដី​ញឹក​ញាប់​ដូច​ជប៉ុន​ជារឿង​មិន​គួរឱ្យ​ជឿ​មែន​ទេ?

ប្រាសាទកម្ពស់ ១៣ ជាន់ស្ថិតនៅប្រាសាទវត្ត Houryuuji ខេត្ត Nara 

ក្នុងនាមជាសំណង់ដែលគួរអោយចាប់អារម្មណ៍ យោងទៅតាមវប្បធម៌លោកខាងលិចភ្ញៀវទេសចរណ៍ប្រាកកជាស្រមៃ​ថាអាចឡើងលើជាន់ខ្ពស់បំផុត ហើយគយគន់ទេសភាពនៅជុំវិញ។ ប៉ុន្តែតាមពិតអ្នកមិនអាចឡើងបានទេ ហើយឧបករណ៍ខាងក្នុងមិនបម្រើតម្រូវការរស់នៅនោះទេ។ ដូច្នេះហើយអ្នកគ្រាន់តែអាចមើល និង check in ខាងក្រៅប្រាសាទប៉ុណ្ណោះ។

នៅជុំវិញប្រទេសជប៉ុនមានប្រាសាទខ្ពស់ៗជាច្រើន ប៉ុន្តែខ្ពស់បំផុតត្រូវរំលឹកដល់ចេតិយនៅ Kyoto មានកម្ពស់ ៥៤,៨ ម៉ែត្រ។ ប្រាសាទខ្ពស់​បំផុតធ្លាប់ត្រូវបានសាងសង់ក្នុងកម្ពស់ ១០៩ ម៉ែត្រតែឥឡូវនេះ​លែង​មាន​ទៀត​ហើយ។

ចេតិយជា​ស្ថាបត្យកម្ម​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ប្រាង្គត្រូវបានសាងសង់ឡើងសម្រាប់ទុកដាក់ព្រះសារីរិក​ធាតុ (ក្រោយ​ពេល​បូជា​រួចធ្វើ​ទៅ​ជា​រាងមូល​ដូច​គុជ) ព្រះពុទ្ធសក្យមុនីដែលជាស្ថាបនិកព្រះពុទ្ធសាសនា។

នេះមិនមែនអង់តែន​ទេ ប៉ុន្តែ​គេ​ហៅ​ថា Sourin ជា​ផ្នែក​សំខាន់​បំផុត​នៃចេតិយ។ នៅលើកំពូលសសរ Sourin អ្នកនឹងឃើញ Houju ដែលប្រែថាត្បូងដ៏មានតម្លៃ ជាកន្លែងរក្សាទុកព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។

រូបភាពដែលអ្នកកំពុងមើលឃើញគឺជាចេតិយនៃប្រាសាទឈើចំណាស់ជាងគេនៅលើពិភពលោក ប្រាសាទ Horyuji នៅរាជធានីបុរាណណារ៉ា។ ប្រាសាទត្រូវបានសាងសង់ក្នុងសតវត្សទី ៧ ចំណែកឯបច្ចេកទេសសាងសង់ក៏ដូចជារចនាសម្ព័ន្ធរញ្ជួយដីដ៏រឹងមាំពិតជាគួរអោយសរសើរ។

ជាន់នីមួយៗត្រូវបានសាងសង់ដាច់ដោយឡែក ដូច្នេះហើយទើបប្រាសាទអាចទប់ទល់នឹងរញ្ជួយដីខ្លាំង។ ប្រាសាទត្រូវបានសាងសង់ក្នុងឆ្នាំ ៦០៧ ហើយខូចខាតក្នុងឆ្នាំ ៦៧០ ដោយសាររន្ទះបាញ់ បន្ទាប់មកត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ ៦៨៩ ។ ចាប់តាំងពីពេលនោះប្រាសាទរឹងមាំដដែលមិនថាទទួលរងរញ្ជួយដីជាច្រើន។ យោងតាមកំណត់ត្រាតំបន់នេះទទួលរងរញ្ជួយដីធំចំនួន ៤៦ ដងតាំងពីប្រាសាទត្រូវបានសាងសង់។

ការរចនាប្រាសាទអស្ចារ្យរហូតដល់ថ្នាក់អាចជួសជុល និងប្តូរថ្មីបានយ៉ាងងាយស្រួល។ ជាងនេះទៅទៀតប្រភេទឈើដែលប្រើសម្រាប់សាងសង់គឺ Hinoki ប្រភេទឈើដែលមានភាពធន់ខ្ពស់ ដែលអាចរក្សាបានយូរអង្វែងរហូតដល់ ២០០ ឆ្នាំ ហើយចុះថយបណ្តើរៗក្នុងអំឡុងរយៈពេល ១០០០ ឆ្នាំ។

ក្រៅពីរញ្ជួញដីប្រាសាទអាចនឹងដុះផ្សិតដោយសារសីតុណ្ហភាពក្តៅ និងសើមនៅរដូវក្តៅ ត្រូវកណ្តៀរស៊ីឬខូចខាតដោយ​សារ​ខ្សល់ ភ្លៀង​។ ដោយសារតែការថែរក្សាជាបន្តបន្ទាប់រយៈពេលយូរ ប្រាសាទនៅតែរក្សាបាននូវសោភ័ណភាព។

សាល​ជា​កន្លែង​ដាក់ព្រះពុទ្ធ​បដិមា រីឯប្រាង្គ​ជា​កន្លែង​ដាក់​ព្រះសារីរិកធាតុ។ ប្រសិនបើអ្នកមានឱកាសទៅប្រាសាទនៅប្រទេសជប៉ុន សូមឆ្លៀតពេលសង្កេតមើលស្ថាបត្យកម្មដែលធន់នឹងរញ្ជួយដីដ៏គួរឱ្យចាប់អារម្មណ៍នៅទីនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: