មេដឹកនាំកំពូលនៃកងទ័ពក្រហមជប៉ុនជិតត្រូវបានដោះលែងពីពន្ធនាគារ – តើសោកនាដកម្មភេរវកម្មនឹងបន្តកើតឡើងម្តងទៀតទេ?

តើអ្នកធ្លាប់ឮនិយាយពីអង្គការ Nihon Sekigun (កងទ័ពក្រហមជប៉ុន-Japanese Red Army) ទេ? នេះជាអង្គ​ការ​កុម្មុយនិស្តប្រដាប់អាវុធដែលដំណើរការពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ២០០១ ។ រហូតដល់ឆ្នាំ ២០២១ នៅតែមានមនុស្ស ៧ នាក់នៃអង្គការនេះត្រូវតាមចាប់ខ្លួននៅជុំវិញពិភព​លោក។

ផ្អែកលើលទ្ធិម៉ាក្ស-លេនីននិយម កងទ័ពក្រហមជប៉ុនមានគោលដៅធ្វើបដិវត្តកុម្មុយនិស្តជ្រុលនិយមនៅក្នុងប្រទេស​ជប៉ុន និងពិភពលោក។ កងទ័ពក្រហមជប៉ុនមិនមែនជាតួអង្គសំខាន់ក្នុងកុម្មុយនិស្តទេ ប៉ុន្តែសកម្មភាពរបស់​ពួក​គេតិចឬច្រើនបានធ្វើឱ្យជប៉ុនមានការប្រុងប្រយ័ត្នចំពោះលទ្ធិកុម្មុយនិស្ត។ អង្គការនេះបានប្រព្រឹត្តអំពើ​ហឹង្សាជាច្រើនដូចជាវាយប្រហារប៉ុស្តិ៍ប៉ូលីស ប្លន់ធនាគារ ទម្លាក់គ្រាប់បែកក្រុមហ៊ុនជប៉ុនជាដើម បណ្តាលអោយអ្នកស្លាប់ និងរបួសច្រើន។

បន្ទាប់មកស្ថាបនិកនៃអង្គការនេះបានភៀសខ្លួនចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសលីបង់ សហការតស៊ូប្រដាប់​អាវុធ​ជាមួយ PFLP (Popular Front for the Liberation of Palestine) និងសកម្មភាពនៅមជ្ឈិមបូព៌ា។

ករណីប្លន់យន្តហោះ និងនិរទេសខ្លួននៅកូរ៉េខាងជើង

នៅឆ្នាំ ១៩៧០ មុនពេលអះអាងថាជាកងទ័ពក្រហមរបស់ជប៉ុន អង្គការ​នេះ​បាន​ធ្វើ​ការ​ប្លន់​ដ៏​ល្បី​បំផុត​នៅ​ប្រទេស​​ជប៉ុន។ អង្គការនេះប្លន់យន្តហោះ JAL ដែលមានអ្នកដំណើរ ១២២ នាក់នៅលើយន្តហោះ។ ក្នុង​ចំណោម​នោះមាន​នាវិក ៧​ នាក់​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង ហើយត្រូវ​និរទេស​នៅ​កូរ៉េ​ខាង​ជើង។

ការសម្លាប់រង្គាលនៅព្រលានយន្តហោះ Lod

នៅឆ្នាំ ១៩៧២ សមាជិកបីនាក់នៃកងទ័ពក្រហមជប៉ុនបានបើកការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិនៅឯអាកាស​យានដ្ឋានអន្តរជាតិ Lod នៅទីក្រុង Tel Aviv ប្រទេសអុីស្រាអែល។ ការ​វាយ​ប្រហារ​នេះ​​ធ្វើ​ឱ្យ​មនុស្ស​ ២៤​ នាក់​​​ស្លាប់ និង​ ៧៦ ​នាក់​រង​របួស ។

ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​ទីក្រុង Kuala Lumpur និង​ប្លន់​យន្តហោះ

តាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៧ កងទ័ពក្រហមជប៉ុនបានធ្វើការវាយប្រហារភេរវកម្មជាច្រើន សមាជិកជាច្រើនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសផ្សេងៗគ្នា។ ដើម្បីទាមទារសេរីភាពដល់សមាជិកដែលត្រូវចាប់ខ្លួននោះ ក្នុងឆ្នាំ ១៩៧៥ កងទ័ពក្រហមជប៉ុនចូលលុកលុយស្ថានទូតអាមេរិកនៅទីក្រុង Kuala Lumpur នៃប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ១៩៧៧ ពួកគេប្លន់យន្តហោះ JAL ដែលហោះហើរពីប៉ារីសទៅតូក្យូ។ ដើម្បី​សង្គ្រោះ​ចំណាប់ខ្មាំងប្រទេស​នានា​ត្រូវ​យល់ព្រម​ដោះលែង​ទាហាន​កងទ័ព​ក្រហម​ជប៉ុន​ដែលត្រូវចាប់ខ្លួន។

មិន​ត្រឹម​តែប៉ុណ្ណឹងកង​ទ័ព​ក្រហម​ជប៉ុន​ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្មជា​ច្រើននៅ​ទីក្រុង​ហ្សាកាតា ​ឥណ្ឌូនេស៊ី ទីក្រុង​រ៉ូម ប្រទេស​អុីតាលី និង​ទីក្រុង Naples។ នៅពេលដែលសមាជិកត្រូវចាប់ខ្លួន ពួកគេបន្តធ្វើការវាយប្រហារ​​ភេរវកម្មជាច្រើនផ្សេងទៀត ដើម្បីទាមទារឱ្យដោះលែងមនុស្ស។

នៅឆ្នាំ ២០០០ មេដឹកនាំអង្គការលោកស្រី Fusako Shigenobu ត្រូវបានចាប់ខ្លួនខណៈពេលដែលត្រឡប់ទៅប្រទេស​ជប៉ុនជាមួយនឹង​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ។ ចាប់​ពី​ពេល​នោះ​មកកងទ័ព​ក្រហម​ជប៉ុន​បាន​ឈាន​ដល់​ការ​ដួល​រលំ​ជា​លំដាប់។ នៅខែមេសា ឆ្នាំ ២០០១ កងទ័ពក្រហមជប៉ុនប្រកាសរំសាយ។ ទោះ​ជា​យ៉ាង​ណាឧក្រិដ្ឋជន ​៧ ​នាក់នៃអង្គការ​នេះ​នៅ​តែ​ត្រូវ​តាមចាប់​ខ្លួនអន្តរជាតិ​។

លោកស្រី Fusako Shigenobu បានទទួលការកាត់ទោសឱ្យជាប់គុក ២០ ឆ្នាំ។ តាមការកំណត់គាត់នឹងត្រូវដោះលែង​នៅឆ្នាំ ២០២២ បន្ទាប់ពីនោះប៉ូលីសនឹងបន្តតាមដានយ៉ាងដិតដល់តួអង្គនេះ។ ទោះបីជាគាត់មានអាយុ ៧៦ ឆ្នាំហើយក៏ដោយក៏ខ្ញុំនៅតែគិតថាស្មារតី និងថាមពលរបស់គាត់នៅតែធំ។ ដូច្នេះប្រហែល​ស្ត្រី​ម្នាក់​នេះ និង​បក្សពួក​បង្ក​រឿងអ្វីទៀតទេ។ សង្ឃឹមថានោះគ្រាន់តែជាការស្មានរបស់ខ្ញុំប៉ុណ្ណោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: