ការរចនាដំបូលផ្ទះដែលមានសំយ៉ាបបាំងជុំវិញបរិវេលាណសួនច្បារទាំងមូល
ដំបូលផ្ទះមួយនេះមានទំហំធំសម្បើមជាមួយនឹងស៊ុមឈើសម្រាប់ទ្រទម្ងន់ ហើយកាត់បន្ថយខូចខាតដែលបណ្តាលមកពីរញ្ជួយដី។
Imaise House នេះនៅក្នុងសង្កាត់ដែលមានប្រជាជនច្រើននៅ Ichinomiya ខេត្ត Aichi ប្រទេសជប៉ុន។ ចំណុចលេចធ្លោនៃគម្រោងស្ថិតលើសំយ៉ាបធំគ្របបាំងទីធ្លាសួនច្បារខាងក្រៅ។
គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករ Tatsuya Kawamoto + Associates ដោយបំពេញតាមតម្រូវការរបស់ម្ចាស់ផ្ទះទាំងធន់នឹងរញ្ជួយដី ទីធ្លាធំទូលាយ និងត្រជាក់ល្អ។
ជំនួសដោយការសាងសង់ដែលធន់នឹងរញ្ជួយដីតាមបែបបុរាណ ដោយបង្កើតបរិវេណសកម្មភាពផ្សេងៗបើកចំហផ្នែកខាងលើបន្ទប់ចល័ត Kawamoto បានបង្កើតវិធីសាស្រ្តថ្មីជាមួយនឹងស៊ុមឈើជាច្រើនដើម្បីទ្រដំបូល។
ស៊ុមនីមួយៗបន្ថែមទទឹងដីប្រហែល ៨ ម៉ែត្រដើម្បីពង្រីកផ្ទៃខាងក្រោមធំតាមដែលអាចធ្វើទៅបាន ប៉ុន្តែនៅតែធានាមុខងារទ្រទម្ងន់ ពង្រឹងភាពរឹងមាំ ជួយទ្រទ្រង់ផ្ទះពេលរញ្ជួយដីកើតឡើង។ ក្រុមអ្នករចនាទុកចន្លោះនៅលើដំបូលសម្រាប់ដើមឈើដុះ។
Imaise House ស្ថិតនៅជាន់ផ្ទាល់ដីដែលរួមមានកន្លែងទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងទទួលទានអាហារដែលមើលទៅមានសំយ៉ាប។
បន្ទះឈើចំនួនប្រាំមួយនៅលើដំបូលត្រូវបានរៀបដាក់អោយស្មើគ្នានាំមកនូវអារម្មណ៍ស្របតាមស្ថាបត្យកម្ម។ វាំងននដែលភ្ជាប់នឹងស៊ុមឈើសម្រាប់បែងចែកកន្លែងធ្វើលេង និងបរិវេណផ្សេងទៀត។
កន្លែងឯកជនស្ថិតនៅជាន់ខាងលើដែលរួមមានបន្ទប់ទឹក បន្ទប់គេងបែបបុរាណដែលមានក្រាលកន្ទេល Tatami ។ នៅក្នុងបន្ទប់មានបង្អួចបើកយកពន្លឺធម្មជាតិ ខណៈបង្កើតទំនាក់ទំនងដែលមើលឃើញជាមួយនឹងកន្លែងរស់នៅខាងក្រោម។
Imaise House បានបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ ដែលត្រូវបានចុះក្នុងបញ្ជីប្រភេទលំនៅដ្ឋានទីក្រុងនៃពានរង្វាន់ Dezeen ឆ្នាំ ២០២១ ។
AD