ដំណឺងរកឃើញប្រាក់ចំនួន ២,៨៦ លានយ៉េននៅឯមជ្ឈមណ្ឌលកែច្នៃ
អាជ្ញាធរទីក្រុង Tsu ខេត្ត Mie ស្ថិតនៅភូមិភាគកណ្តាលប្រទេសជប៉ុនបានប្រកាសរកឃើញប្រាក់សរុបចំនួន ២,៨៦ លានយ៉េន ដែលប្រមូលបានពីសំរាមតាមផ្ទះនៅឯមជ្ឈមណ្ឌលកែច្នៃ និងកែច្នៃសំរាមក្នុងក្រុង។
ចំនួនប្រាក់នេះត្រូវបានគេរកឃើញនៅវេលាម៉ោងប្រហែល ១១ៈ២០ នាទីព្រឹកថ្ងៃទី ២៧ តុលា ខណៈពេលកំពុងបែងចែកសំណល់ដែកលើឧបករណ៍បញ្ជូន (conveyor belt) ។
ចំណុចគួរកត់សម្គាល់ប្រាក់ដែលរកឃើញក្នុងទម្រង់ជាក្រដាសប្រាក់ ១ ម៉ឺនយ៉េន គ្មានស្រោមសំបុត្រឬវត្ថុទុកដាក់ឡើយ។
ធុងសំរាមផ្ទុកប្រាក់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលប្រហែលថ្ងៃទី ២៦ ខែតុលាឬលឿនជាងនេះ។ កាកសំណល់ដែលមិនឆេះមានដូចជាលោហធាតុ និងដបជ័រដែលប្រមូលបាន ហើយបន្ទាប់មកនាំយកទៅកន្លែងនានាក្នុងទីក្រុង ដូច្នេះមិនអាចដឹងច្បាស់ទីតាំង និងពេលវេលាប្រមូលបានប្រាក់នោះទេ។ បច្ចុប្បន្នអាជ្ញាធរទីក្រុង Tsu កំពុងស៊ើបអង្កេតថាតើនៅមានប្រាក់ផ្សេងទៀតត្រូវគេចោលក្នុងធុងសំរាមនៅកណ្តាលទីក្រុងដែរទេ?
នៅមជ្ឈមណ្ឌលកែច្នៃសំណល់ប្រាក់ពីរបីពាន់យ៉េនឬតិចជាងនេះតែងតែត្រូវគេរកឃើញពីរបីដងក្នុងមួយឆ្នាំ ប៉ុន្តែនេះជាលើកដំបូងដែលពួកគេបានរកឃើញចំនួនប្រាក់ច្រើនបែបនេះ។
អាជ្ញាធរទីក្រុង Tsu បានផ្ទេរចំនួនប្រាក់នេះទៅស្ថានីយ៍ប៉ូលីស Tsu ក្នុងទម្រង់វត្ថុដែលបាត់បង់ ដើម្បីឱ្យកម្លាំងមុខងារបន្តចាត់ចែង។
ប្រសិនបើក្រោយរយៈពេល ៣ ខែម្ចាស់ប្រាក់ ២,៨៦ លានយ៉េននេះមិនមកទទួលវិញទេ យើងនឹងប្រមូលដាក់ក្នុងមូលនិធិទីក្រុង។
Japo Cambodia