ក្លាហានប្រឈមនឹងបញ្ហា “តារាសម្តែងរឿងមនុស្សធំវះកាត់ដើមទ្រូងដោយសារជំងឺមហារីក”
តើអ្នកស្គាល់នារីម្នាក់នេះទេ? នាងមានឈ្មោះថា Marica Hase ។ នៅឆ្នាំ ២០០៧ Marica បង្ហាញខ្លួនក្នុងនាមជាតារាឈុតហែលទឹក ដែលមានជំនាញថតរូបប៊ីគីនីសិចស៊ីសម្រាប់ទស្សនាវដ្ដី ឬកម្រងរូបភាព។
រូបភាព https://bunshun.jp/articles/-/10965
នៅឆ្នាំ ២០០៩ នាងចូលប្រឡូកក្នុងវិស័យភាពយន្តមនុស្សធំ ហើយកាន់តែល្បីឈ្មោះនៅជប៉ុន។ រហូតដល់ឆ្នាំ ២០១២ នាងម្នាក់ឯងទៅនៅសហរដ្ឋអាមេរិកដោយមិនពឹងលើជំនួយរបស់នរណាម្នាក់ឡើយ ពេលនោះភាសាអង់គ្លេសមួយមាត់ក៏នាងមិនដឹងដែរ។
ដោយការសម្រេចចិត្តក្លាហាន Marica ល្បីឈ្មោះមិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ សូម្បីតែតារាសម្តែងភាពយន្តមនុស្សធំលើពិភពលោកក៏ស្គាល់នាងដែរ។ ទោះជាយ៉ាងណា ផ្លូវទៅកាន់ភាពជោគជ័យរបស់នាងត្រូវឆ្លងកាត់បញ្ហាជាច្រើន។
ពេលទៅដល់សហរដ្ឋអាមេរិកបាន ៦ ឆ្នាំ Marica ប្រទះឃើញដុំសាច់នៅលើទ្រូង ហើយត្រូវវះកាត់យកដុំសាច់ចេញ។ ក្រោយមកគ្រូពេទ្យរកឃើញថានោះមិនត្រឹមតែជាដុំសាច់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបានវិវត្តទៅជាជំងឺកាចសាហាវគឺមហារីកសុដន់។ ដើម្បីជៀសវាងឆ្លងរាលដាលទៅផ្នែកផ្សេង នាងសម្រេចចិត្តវះកាត់យកសុដន់ទាំងពីរចេញ។
បន្ទាប់ពីទទួលយកការពិតនេះ Marica ចាប់ផ្តើមគិតពីអ្វីដែលនាងចង់ធ្វើបំផុតបន្ទាប់ពីវះកាត់បានជោគជ័យ។ លទ្ធផលនាងប្រាថ្នាចង់ត្រឡប់ទៅរកអាជីពសម្តែងវិញ។
Marica ពិចារណា “តើខ្ញុំត្រូវធ្វើយ៉ាងណាទើបអាចត្រឡប់ទៅសម្តែងវិញ?”
បន្ទាប់ពីនាងវះកាត់យកសុដន់ទាំងពីរចេញ នាងក៏សម្រេចចិត្តត្រូវយករូបរាងដើមវិញ។ នៅពេលដែលជីវិតមានភាពច្របូកច្របល់ មនុស្សម្នាក់ៗប្រាថ្នារឿងជាច្រើន ប៉ុន្តែពេលប្រឈមនឹងជំងឺកាចសាហាវ អ្វីដែលពួកគេចង់បានមានតែក្តីសង្ឃឹមចង់រស់ប៉ុណ្ណោះ។ នាងចង់រស់ដើម្បីបន្តបង្ហាញខ្លួននៅមុខកាមេរ៉ា និងលះបង់ខ្លួនដើម្បីសិល្បៈ។ នោះហើយជាអ្វីដែលជំរុញឲ្យ Marica ទទួលយកការវះកាត់កាលពីខែមីនា ឆ្នាំ ២០១៩ ។ ការវះកាត់បណ្តាលឲ្យរាងកាយរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះហើយនាងមិនអាចត្រឡប់ទៅធ្វើការវិញភ្លាមៗបានទេ។
ក្រោយមកទៀតត្រូវធ្វើការវះកាត់កែដើមទ្រូង លើកដំបូងរូបរាងដើមទ្រូងរបស់ Marica ត្រូវបានធ្វើឡើងវិញ ប៉ុន្តែលទ្ធផលមើលទៅមិនទាន់ដូចពិត។ ដើម្បីធ្វើអោយដើមទ្រូងដូចដើមវិញ Marica ត្រូវធ្វើការវះកាត់ផ្សេងទៀត។
ច្រើនខែបន្ទាប់ពីការវះកាត់ Marica ត្រូវដាក់បំពង់មួយចូលរាងកាយដើម្បីបង្ហូរទឹករងៃចេញពីទ្រូង។ ជាការពិតពេលនោះនាងមើលទៅមិនមានភាពទាក់ទាញដូចមុនទេ។ គ្មានឈុតគេង ឬឈុតប៊ីគីនីណាមួយធ្វើអោយនាងមានទំនុកចិត្តជាងឡើយ។
ដោយត្រូវស៊ូទ្រាំនឹងការឈឺចាប់បន្ទាប់ពីការវះកាត់ បញ្ហានេះកាន់តែធ្វើអោយនាងក្រៀមក្រំ។ ដូច្នេះ Marica បង្កើតគំនិតធ្វើអ្វីម្យ៉ាងដើម្បីជួយស្ត្រីដែលមានស្ថានភាពដូចនាងនៅលើពិភពលោក។
ក្នុងនាមជាតួសម្តែងភាពយន្តមនុស្សធំដែលសំណាងអាក្រក់មានជំងឺមហារីក ហើយត្រូវវះកាត់យកសុដន់ទាំងពីរចេញ Marica ចង់ថតរូបដើម្បីជម្រុញទឹកចិត្តមនុស្សស្រីដូចខ្លួន។ តាមរយៈរូបថតអ្នកទស្សនាមិនត្រឹមតែអាចមើលឃើញពីភាពទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពក្លាហាន និងស្មារតីរឹងមាំរបស់តារាស្រីដែលខូចចិត្តចំពោះរូបរាងខាងក្រៅ។
ចាប់តាំងពីពេលនោះមក Marica ក៏សង្ឃឹមថាអាចត្រឡប់ទៅធ្វើការនៅមុខកាមេរ៉ាវិញ។
ម្យ៉ាងវិញទៀត Marica ថែមទាំងត្រូវអ្នកប្រើបណ្តាញអុីនធឺណេតជេរប្រមាថ និងរិះគន់។ អ្នកខ្លះថែមទាំងនិយាយថា “នេះជាលទ្ធផលសម្រាប់ប្រភេទមនុស្សដែលធ្វើការដូចជានាង” ។
ទោះជាយ៉ាងណាក៏ដោយនារីម្នាក់នេះមិនចុះចាញ់នឹងការលំបាកនោះទេ។
ការរើសអើងចំពោះមនុស្សស្រីដែលធ្វើការក្នុងវិស័យនេះជៀសមិនផុតទេ ពីព្រោះសម្រាប់មនុស្សរាល់គ្នាវាផ្ទុយនឹងសីលធម៌របស់ពួកគេ។
“ខ្ញុំមិនមែនជាស្រីស្អាតទេ ហើយក៏មិនមានសមិទ្ធផលធំក្នុងជីវិតដែរ។ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថា៖ តើកម្លាំងរបស់អ្នកជាអ្វី? ខ្ញុំនឹងឆ្លើយថាកម្លាំងរបស់ខ្ញុំគឺភាពក្លាហានប្រឈមនឹងបញ្ហា ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាព” ។
ដោយឆ្លងកាត់ការរើសអើងចំពោះវិស័យមនុស្សធំ Marica ផ្តល់ភាពក្លាហាន និងទំនុកចិត្តដល់ស្ត្រីជុំវិញពិភពលោក។ បច្ចុប្បន្ន Marica កំពុងថតភាពយន្តឯកសារនិយាយពីជីវិតរបស់នាង។
យកឈ្នះលើការរើសអើងរបស់មនុស្ស Marica បានបន្តដំណើរទៅមុខជានិច្ចលើផ្លូវរបស់ខ្លួន។ ខ្ញុំជឿថារឿងរបស់នាងមិនត្រឹមតែបំផុសគំនិតដល់អ្នកជំងឺមហារីកសុដន់ប៉ុណ្ណោះទេ រួមទាំងស្រ្តី និងបុរសផងដែរ។
Kengo Abe