ជប៉ុនដាក់បង្ហាញម៉ូតូហោះដែលមានតម្លៃប្រមាណជាងមួយលានដុល្លារដំបូងគេនៅលើពិភពលោក
កាលពីថ្ងៃទី ២៦ ខែតុលា ក្រុមហ៊ុន ALI Technologies បានរៀបចំដាក់បង្ហាញម៉ូតូហោះ XTURISMO Limited Edition ដំបូងនៅលើពិភពលោក។ ការសម្តែងនេះប្រារព្ធឡើងនៅឯ Fuji Speedway ទីតាំងដែលគេចាត់ទុកជាកន្លែងប្រណាំង។
ក្នុងកម្មវិធីម៉ូតូ XTURISMO Limited Edition ប្រមាណជាងមួយលានដុល្លារអណ្តែតលើអាកាស បញ្ចេញសម្លេងដ៏អស្ចារ្យនៅមុខវេទិកា បន្ទាប់មកបង្វិលយឺតៗទៅជារូបលេខ ៨ ។
រូបភាព XTURISMO គ្រហឹមហើយអណ្តែតលើអាកាស
ក្រុមហ៊ុនបានចាប់ផ្តើមទទួលយកការបញ្ជាទិញ XTURISMO Limited Edition ជាមួយនឹងតម្លៃលក់ ៧៧,៧ លានយ៉េន (រួមបញ្ចូលពន្ធ និងធានារ៉ាប់រង) ដែលគ្រៅងនឹងចេញពីឃ្លាំងចំនួន ២០០ គ្រឿងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០២២ ។
រូបភាពម៉ូតូ Hover Bike XTURISMO Limited Edition
នេះជាម៉ូតូ XTURISMO ដែលធ្លាប់បង្ហាញខ្លួននៅក្នុងកម្មវិធី Kamen Rider Revice នៃប៉ុស្តិ៍ Asahi ។
រូបភាព https://www.kamen-rider-official.com/news_articles/1318
ជាមួយនឹងការអភិវឌ្ឍន៍របស់ XTURISMO មកដល់ពេលដែលម៉ូតូហោះបង្ហាញខ្លួននៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ។ ទន្ទឹមនឹងការអនុញ្ញាតឱ្យកក់មុន ជំហាននេះសំដៅការលើកកម្ពស់ដាក់យានជំនិះទៅក្នុងការអនុវត្តជាក់ស្តែង ក្លាយជាការធ្វើដំណើរថ្មីតាមផ្លូវអាកាស។
ប្រធានក្រុមហ៊ុនលោក Katano បាននិយាយថា “យើងចាប់ផ្តើមអភិវឌ្ឍ Hoverbike ប្រហែលនៅឆ្នាំ ២០១៧ ដោយរំពឹងនាពេលអនាគតយើងនឹងពង្រីកសមត្ថភាពម៉ូតូក្នុងវិស័យមអាកាសចរណ៍។ ប៉ុន្តែភ្លាមៗនេះយានជំនិះនឹងដាក់អោយប្រើនៅលើទីលានប្រណាំង ចូលរួមជំនួយពេលគ្រោះមហន្តរាយកើតឡើងនៅតំបន់ភ្នំ សមុទ្រ។ មួយជំហានម្តងយើងនឹងណែនាំ XTURISMO ដូចជាជីវិតថ្មីដល់មនុស្សគ្រប់គ្នា” ។
Daisuke Katano ប្រធាន និងជានាយកប្រតិបត្តិនៃ A.L.I. Technologies រួមជាមួយ XTURISMO Limited Edition
និយាយពី XTURISMO Limited Edition
នេះជាយានជំនិះចល័តដែលដំណើរការដោយម៉ាស៊ីនអគ្គិសនី និងប្រព័ន្ធខាងក្នុង ដោយឆ្ពោះទៅរកគោលដៅប្រើប្រាស់អគ្គិសនីទាំងស្រុងនៅឆ្នាំ ២០២៥។ យានជំនិះមានទម្ងន់សរុបប្រហែល ៣០០ គីឡូក្រាម បណ្តោយ ៣,៧ ម៉ែត្រ ទទឹង ២,៤ ម៉ែត្រ កម្ពស់ ១,៥ ម៉ែត្រ។ រយៈពេលមូ៉តូហោះហើរពី ៣០ ទៅ ៤០ នាទី។ បច្ចុប្បន្ននៅលើគេហទំព័រមិនទាន់ប្រកាសល្បឿនអតិបរមារបស់យានជំនិះនោះទេ ប៉ុន្តែនៅក្នុងការសម្តែងលើកនេះ XTURISMO ត្រូវបានណែនាំថាធ្វើចលនាក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
រូបភាព https://robotstart.info
Sacchan