ដើរផ្សាររាល់ថ្ងៃ តើអ្នកចាប់អារម្មណ៍ល្បិចរបស់អ្នកផលិតដែរទេ?

តើអ្នកធ្លាប់ស្គាល់បច្ចេកទេស Stealth ទេ? Stealth គឺជាបច្ចេកទេស ឬបច្ចេកវិទ្យាដែលត្រូវបានសហរដ្ឋអាមេរិក និងចិនប្រើដើម្បីជំនួយយន្តហោះយោធាមិនឲ្យសត្រូវរកឃើញ។ ក្នុងយោធានេះជាបច្ចេកទេសដ៏សំខាន់ប្រើសម្រាប់ឈ្លបយកការណ៍ រួមទាំងនៅក្នុងសមរភូមិផងដែរ។ នៅជប៉ុន Stealth ត្រូវបានគេប្រើនៅកន្លែងមួយផ្សេងគឺផ្សារទំនើប។

ជាក់ស្តែងក្នុង Marketing ក៏មាន​ពាក្យ​មួយ​ហៅថា Stealth Marketing ឬទីផ្សារលួចលាក់។ មានន័យថាអ្នកផ្សាយពាណិជ្ជកម្មដាក់ការផ្សាយពាណិជ្ជកម្មនៅកន្លែង និងមជ្ឈដ្ឋានដែលអ្នកមើលមិនដឹងថាខ្លួនកំពុងមើលព័ត៌មានពាណិជ្ជកម្ម។ ដោយគំនិតនេះជនជាតិជប៉ុនក៏ប្រើបច្ចេកទេស Stealth ក្នុងការលក់ទំនិញ ប៉ុន្តែក្នុងគោលបំណងខុសពីការធ្វើទីផ្សារ។ ក្នុងបរិបទកង្វះខាតវត្ថុធាតុដើម ទំនិញជាច្រើនត្រូវប្រឈមនឹងហានិភ័យដំឡើងតម្លៃលក់។ ប៉ុន្តែពេលតម្លៃកាន់តែកើនឡើង អ្នកប្រើប្រាស់នឹងកាន់តែឃ្លាតឆ្ងាយផលិតផល នៅពេលនោះបច្ចេកវិទ្យា Stealth នឹងត្រូវដាក់ឲ្យ​អនុវត្ត។

តើអ្នកដែលកំពុងរស់នៅជប៉ុនកត់សម្គាល់ឃើញថាថ្មីៗ​នេះ​បរិមាណ​នំ​ក្នុង​ថង់​ដំឡូងហាក់ដូចជាតិចជាង​មុន​ទេ?

ប្រហែលជាអ្នកពិបាកក្នុងការកត់សម្គាល់ព្រោះតម្លៃនំមិន​ផ្លាស់​ប្តូ​រ​ ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍បន្តិច អ្នកនឹងឃើញថាបរិមាណផលិតផលត្រូវបានកែប្រែតិច ឬច្រើន។ ឧទាហរណ៍សាច់ក្រកកាត់បន្ថយមួយដើម គ្រាប់សូកូឡា​តូច​ជាងបន្តិច។

នេះជាការអនុវត្តបច្ចេកទេស Stealth ដើម្បី “ដំឡើងតម្លៃ” ដោយស្ងៀមស្ងាត់របស់អាជីវកម្ម។

តើចំណុចនេះខុសច្បាប់ដែរទេ? ទោះបីមិនដំឡើងថ្លៃ ប៉ុន្តែអ្នកផលិតកែតម្រូវបរិមាណនៅលើកញ្ចប់ដែលអ្នកមើលឃើញយ៉ាងឆ្លាតវៃ ហើយទន្ទឹមនឹងនេះបរិមាណទំនិញនៅក្នុងក៏ផ្លាស់ប្តូរទៅតាមការវេចខ្ចប់ ដូច្នេះមិនមែនជាការបោកប្រាស់នោះទេ។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកប្រើប្រាស់យើងប្រាកដជាមានអារម្មណ៍ត្រូវបោកប្រាស់បន្តិចបន្តួច។

ដើម្បីផ្លាស់ប្តូរខ្លឹមសារនៅលើការវេចខ្ចប់ ក្រុមហ៊ុនផលិតត្រូវចំណាយពេល ហើយខំប្រឹងតម្រឹមបរិមាណផលិតផលឡើងវិញ ព្រមទាំងកត្តាជាច្រើនទៀត។ ខ្ញុំ​គិត​ថាពួកគេគ្រាន់តែដំឡើងថ្លៃ ដូច្នេះមិនចាំបាច់ចំណាយច្រើនហើយមិនស្មុគស្មាញ។

ទោះជាយ៉ាងណា មិនត្រឹមតែក្រុមហ៊ុនផលិតប៉ុណ្ណោះទេ សូម្បីតែភាគីអ្នកប្រើប្រាស់ក៏ជាមូលហេតុ​នៃរឿងនេះដែរ។ មនុស្សជាច្រើនទិញផ្តោតលើតម្លៃពេកដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់អ្នកផលិត។ ខ្ញុំ​ផ្ទាល់​មាន​អារម្មណ៍​ខឹងយ៉ាង​ខ្លាំងពេលសង្កេតឃើញទំនិញដែលខ្លួនទិញត្រូវដំឡើងថ្លៃស្ងាត់ៗ។ ដើម្បីបំបាត់បញ្ហានេះខ្ញុំគិតថា យើងគួរតែក្លាយ​ជាអ្នកប្រើប្រាស់ឆ្លាតវៃម្នាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: