ហេតុអ្វីបានជាបុរសជនជាតិជប៉ុនជាងពាក់កណ្តាលមានទម្លាប់អង្គុយ​បត់​ជើងតូច?

ប្រជាជនជប៉ុនចូលចិត្តបង្គន់អនាម័យណាស់ ប្រសិនបើអ្នកអាន JAPO ច្រើនប្រាកដជាធ្លាប់ឃើញអត្តបទដែលគួរ​​ឲ្យ​​ចាប់​អារម្មណ៍​ជា​ច្រើន​និយាយ​ពី​ជន​ជាតិ​ជប៉ុន និង​បង្គន់។ ជាពិសេសបុរសជនជាតិជប៉ុនរងសម្ពាធយ៉ាងខ្លាំង​ចំពោះបញ្ហានេះ។ ពួកគេត្រូវហាមឃាត់ធ្វើរឿងមួយក្នុងបង្គន់ តើ​អ្នក​ដឹង​ថា​រឿង​អ្វីដែរទេ?

ក្នុងនាមជាបុរស តើ​អ្នក​​បត់ជើងតូចឈរ ឬអង្គុយ? ប្រហែលជាអ្នកទាំងអស់គ្នាទម្លាប់ឈរបត់ជើងតូច ហើយនេះក៏ជាទម្លាប់ទូទៅរបស់បុរសជុំវិញពិភព​លោក​ផង​ដែរ។ ប៉ុន្តែភាគច្រើនគ្រួសារជនជាតិជប៉ុនមិនអនុញ្ញាតរឿងនេះទេ។

នេះជារបៀបដែលបុរសជនជាតិជប៉ុនបត់ជើងតូច

នៅប្រទេសជប៉ុនបត់ជើងឈរក៏៏ជារបៀបបត់ជើងទូទៅផងដែរ ប៉ុន្តែយោងតាមស្ថិតិនៅឆ្នាំ ២០២១ បុរសប្រហែល ៦០% បត់ជើងតូចអង្គុយ។ កាលពី ១០ ឆ្នាំំមុនតួលេខនេះមានចំនួន ៣០% ប៉ុណ្ណោះ ដូច្នេះអាចនិយាយបានថាមានការផ្លាស់ប្តូរច្រើន។ មូលហេតុ​ដែលបណ្តាលឲ្យមានការផ្លាស់ប្តូរមកពីគំនិតរក្សាអនាម័យនៅជប៉ុន។

នេះជារូបភាពបង្គន់ទូទៅ​ក្នុង​គ្រួសារជនជាតិ​ជប៉ុន។

មើលទៅស្អាតណាស់មែនទេ

ផ្នែកខាងក្រោមបង្គន់មិនក្រាលឥដ្ឋ ដូច្នេះមិនអាចលាងសម្អាតបានទេ។ ប្រសិនបើបត់ជើងតូចឈរទឹកនោមនឹង​ខ្ទាត់​ជុំវិញ។ ដូច្នេះ​ហើយ​ ទើប​ប្រពន្ធបញ្ជាឱ្យប្តីបត់ជើងតូចអង្គុយដើម្បី​ធានា​អនាម័យ ។

នៅពេលសម្ភាស ៧៧,៦% ប្រពន្ធឆ្លើយថា ពួកគេចង់ឱ្យប្តីអង្គុយបត់ជើងតូច។ ដោយសារប្រពន្ធចង់ ដូច្នេះមិនអាច​​មិន​ស្តាប់តាមនោះទេ។

ប្រិយមិត្តជាច្រើនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាជនជាតិជប៉ុនមិនរៀបឥដ្ឋដើម្បីអោយការសម្អាតបង្គន់មានភាពងាយស្រួល? ចម្លើយស្ថិតលើអាកាសធាតុ រដូវរងានៅប្រទេសជប៉ុនត្រជាក់ណាស់។ ប្រសិនបើរៀបឥតក្នុងបង្គន់ ឥតនឹងកាន់តែត្រជាក់ខ្លាំងនៅរដូវរងាដែលធ្វើឲ្យពិបាកចូលបង្គន់។

ខ្ញុំផ្ទាល់ក៏ទម្លាប់បត់ជើងឈរ ប៉ុន្តែបន្ទាប់ពីយល់កាន់តែច្បាស់អំពីបញ្ហានេះ ខ្ញុំចាប់ផ្តើមរៀនបត់ជើងតូចអង្គុយ ហើយក៏ទម្លាប់ដែរ។

នៅប្រទេសជប៉ុនបង្គន់មានអនាម័យល្អ ហើយអាចបន្ធូរអារម្មណ៍។ គ្រួសារមួយចំនួនថែមទាំងចំណាយពេលតុបតែងបង្គន់ឲ្យក្លាយជាកន្លែងកក់ក្តៅសម្រាប់សមាជិកគ្រួសារ។ ដោយសារការរចនាបំបែកបន្ទប់ទឹក និងបង្គន់ ដូច្នេះឥតបង្គន់តែងតែស្ងួត។ អ្នកអាចចំណាយពេលនៅក្នុងបង្គន់ដោយយកទូរស័ព្ទ ឬ​ទស្សនាវដ្ដី​តាម។

ក្នុងនាមជា​មនុស្ស​ម្នាក់នៅ​ក្នុង​ប្រទេសដែលចូលចិត្តបង្គន់ បុរស​ជនជាតិ​ជប៉ុន​ក៏​ត្រូវ​លះបង់​ភាព​ជា​បុរស​ដើម្បីរក្សា​អនាម័យ​កន្លែងនេះផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: