ក្រុមហ៊ុនជប៉ុនដំឡើងម៉ាស៊ីនលក់លើកទឹកចិត្តទំនាក់ទំនងជិតស្និទ្ធរវាងមិត្តរួមការងារ
ក្រៅពីទំនាក់ទំនងនឹងថ្នាក់លើ រក្សាទំនាក់ទំនងរវាងមិត្តរួមការងារជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសការងារល្អ។ ដើម្បីលើកកម្ពស់ “មិត្តភាពការងារ” ថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈ Suntory បានដាក់បង្ហាញម៉ាស៊ីនលក់ទំនិញដំណើរការស្វ័យប្រវត្តិតាមរបៀបថ្មី។ ម៉ាស៊ីននេះមានឈ្មោះហៅថា Shacho no Ogori Jihanki (ម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ “នាយកជាអ្នកចេញប្រាក់”) ។ គ្រាន់តែអានឈ្មោះយើងក៏ដឹងដែរថាប្រធានក្រុមហ៊ុនជាអ្នកចេញថ្លៃទឹក។
ដើម្បីអោយនាយកជាអ្នកចេញប្រាក់ បុគ្គលិកក្រុមហ៊ុនគ្រាន់តែបបួលមិត្តរួមការងារម្នាក់ទៀតទៅទិញទឹកជាមួយគ្នា។ អ្នកទាំងពីរគ្រាន់តែបង្ហាញកាត ID លើអេក្រង់ដើម្បីបញ្ជាក់ ហើយបន្ទាប់មករើសយកភេសជ្ជៈដែលខ្លួនចូលចិត្ត។
គំនិតដ៏អស្ចារ្យនេះបង្កើតឱកាសសម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុនប្រាស្រ័យទាក់ទងគ្នា និងកាន់តែស្និទ្ធស្នាល។
អាជីវកម្មជប៉ុនជឿជាក់ថាទំនាក់ទំនងរវាងបុគ្គលិកជាកត្តាសំខាន់ដែលធ្វើឱ្យបរិយាកាសការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។ ឃើញថាការខិតខំប្រឹងប្រែងរបស់អាជីវកម្មក្នុងការពង្រឹងទំនាក់ទំនងបុគ្គលិកតាមរយៈសកម្មភាពដូចជាធ្វើដំណើរជាក្រុម ជប់លៀង សកម្មភាពជាក្រុម។ល។ ចំពោះគំនិតម៉ាសុីនលក់ដោយស្វ័យប្រវត្តិនេះទោះសាមញ្ញ ប៉ុន្តែមានអត្ថន័យខ្លាំងណាស់។
Shin Mori ដែលជាអ្នកដឹកនាំគម្រោងបានអោយដឹងថា “គំនិតថ្មីៗឬដំណោះស្រាយតែងតែផុសចេញពីការសន្ទនា។ យើងសង្ឃឹមថាម៉ាស៊ីននេះនឹងជួយសម្រួលដល់មិត្តរួមការងារឱ្យនិយាយគ្នាកាន់តែច្រើន ហើយកាន់តែទំនាក់ទំនងល្អក្នុងការងារ” ។
សម្រាប់មនុស្សជាច្រើនអំឡុងពេលទិញទឹកក៏ជាពេលសម្រាប់សម្រាក និងបន្ធូរអារម្មណ៍ដែរ។ ដូច្នេះហើយក្រៅពីមុខងារឥតគិតថ្លៃពេលមនុស្សពីរទិញទឹកជាមួយគ្នា ម៉ាស៊ីននៅតែដំណើរការដូចម៉ាស៊ីនលក់ធម្មតាសម្រាប់អ្នកដែលទិញទឹកម្នាក់ឯង។ លើសពីនេះម្ចាស់ក្រុមហ៊ុនក៏អាចកំណត់ប្រភេទភេសជ្ជៈឬបរិមាណឥតគិតថ្លៃក្នុងមួយថ្ងៃសម្រាប់ម៉ាស៊ីនផងដែរ។ បច្ចុប្បន្នម៉ាស៊ីននេះត្រូវបានដំឡើងនៅការិយាល័យក្រុមហ៊ុន Kokuyo ។ ដោយផ្អែកលើព័ត៌មានផ្តល់មកវិញឧបករណ៍នេះនឹងត្រូវបានពិចារណាដំឡើងនៅកន្លែងផ្សេងទៀតនាពេលខាងមុខ។
តើអ្នកជាប្រភេទមនុស្សដែលឆ្លៀតពេលសម្រាកទិញទឹកជជែកជាមួយមិត្តរួមការងារឬចូលចិត្តសម្រាកម្នាក់ឯង? សូមចែករំលែកជាមួយ JAPO ។
RIN