គំនិតរចនាសណ្ឋាគារពិសេសសម្រាប់អ្នកដែលស្រមៃចង់បើកយន្តហោះ និងរថភ្លើង
នៅប្រទេសជប៉ុនប៉ុន្មានសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងថយចុះគួរឱ្យកត់សម្គាល់ ចំពោះបទប្បញ្ញត្តិក៏ត្រូវបានបន្ធូរបន្ថយផងដែរ។ នេះជាពេលដែលអ្នករាល់គ្នាចាប់ផ្តើមរៀបគម្រោងធ្វើដំណើរដែលធ្លាប់ត្រូវពន្យារដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ ជប៉ុនក៏ត្រៀមបើកទទួលភ្ញៀវទេសចរណ៍បរទេសវិញដែរ។
បើនិយាយពីវិស័យទេសចរណ៍ជប៉ុនជាប្រទេសដែលពោរពេញទៅដោយសេវាកម្ម “ប្លែកៗ” ។ ក្នុងអត្តបទនេះ JAPO នឹងណែនាំដល់អ្នកសណ្ឋាគារពីរដែលគួរអោយចាប់អារម្មណ៍បំផុតសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចំពោះមុខរបរ “បើកបរ” តោះសូមសង្កេតមើលទាំងអស់គ្នា។
សណ្ឋាគារដែលយកគំរូបតាមរថភ្លើង
នេះគឺជាសណ្ឋាគារ Asakusa Tobu ដែលស្ថិតនៅ Asakusa ជាគោលដៅទេសចរណ៍ដ៏ល្បីនៃទីក្រុងតូក្យូ។ បន្ទប់សណ្ឋាគារនេះត្រូវបានរចនាដូចបរិយាកាសកាប៊ីនរថភ្លើងដំបូង ដូច្នេះពេលនៅក្នុងបន្ទប់អ្នកនឹងមានអារម្មណ៍ដូចខ្លួនជាអ្នកបើករថភ្លើង។
មូលហេតុដែលសណ្ឋាគារបង្កើតគំនិតប្លែកនេះដោយសារតែប្រតិបត្តិករសណ្ឋាគារ សាជីវកម្ម Tobu ក៏កំពុងដំណើរការក្រុមហ៊ុនផ្លូវដែកដែលមានឈ្មោះថា Tobu Railway ។ ដូច្នេះគ្រឿងសង្ហារិម និងវត្ថុតុបតែងក្នុងបន្ទប់ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ធ្វើយ៉ាងណាអោយមានលក្ខណៈថ្លៃថ្នូរ ហើយត្រូវនឹង concept ផងដែរ។
រូបភាព https://www.tobuhotel.co.jp/asakusa/cms/おすすめ/9764
នៅក្នុងបន្ទប់អ្នកនឹងឃើញមានរបស់ប្លែកៗជាច្រើនដែលមិនធ្លាប់ឃើញក្នុងបន្ទប់សណ្ឋាគារផ្សេងទៀតដូចជាផ្លាកសញ្ញាស្ថានីយ៍ ផ្លាកសញ្ញាចរាចរណ៍ និងផែនទីខ្សែរថភ្លើងជាដើម។ គ្រប់យ៉ាងត្រូវបានធ្វើឡើងដូចជាពិត ប្រសិនបើអ្នកចូលចិត្តរថភ្លើង អ្នកប្រហែលជារំភើបខ្លាំងរហូតដល់ដេកមិនលក់។
ទោះជាយ៉ាងណាអ្វីដែលពិសេសបំផុតក្នុងបន្ទប់គឺ…
ក្នុងរូបភាពគ្រឿងបរិក្ខារបង្ហាញយ៉ាងច្បាស់ប្រព័ន្ធគ្រប់គ្រងរបស់អ្នកបើកបររថភ្លើងដែលមានជំនាញ។ តួលេខដែលបង្ហាញលើអេក្រង់តែងតែប្រែប្រួលដូចជាប្រព័ន្ធកំពុងដំណើរការ។ ប្រសិនបើអ្នកមិនចូលចិត្តរថភ្លើង អ្នកប្រហែលជាយល់ថាឧបករណ៍នេះគ្មានអ្វីគួរអោយចាប់អារម្មណ៍ទេ។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តរថភ្លើង អ្នកប្រាកដជារំភើបពេញមួយយប់។
បន្ទប់សណ្ឋាគារដែលយកគំរូតាមកាប៊ីនយន្តហោះ
រូបភាព https://www.tokyuhotels.co.jp/haneda-e/information/201907cockpitroom/index.html
សណ្ឋាគារ Haneda Excel Tokyu ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិតូក្យូ។ បន្ទប់សណ្ឋាគារនេះត្រូវបានរចនាឡើងដូចកាប៊ីនយន្តហោះប្រភេទ Boeing 737-800 ។ ក្នុងនាមជាអ្នកចូលចិត្តយន្តហោះ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលមើលឃើញបន្ទប់នេះ។
ដូចដែលខ្ញុំបាននិយាយប្រសិនបើអ្នកមិនចូលចិត្តររថភ្លើងឬយន្តហោះទេ ប្រហែលជាអ្នកនឹងឃើញបន្ទប់ទាំងពីរនេះចម្លែកបន្តិចហើយ។ ផ្ទុយទៅវិញប្រសិនបើអ្នកចូលចិត្តប្រហែលអាចចំណាយពេលនៅក្នុងបន្ទប់ពេញមួយថ្ងៃស្វែងយល់ពីឧបករណ៍ប្លែកៗទាំងអស់នេះ។
ខ្ញុំផ្ទាល់ពិតជាចង់សាកបើកយន្តហោះខ្លាំងណាស់! តើនរណាខ្លះចូលចិត្តបើកយន្តហោះ?
Kengo Abe