កុំគិតជ្រុលអោយសោះ “អត្តន័យសិល្បៈកៅអីដ៏ចម្លែក” របស់ជប៉ុន

ពេលសម្លឹងមើលរូបថតកៅអីនេះ តើអ្នកគិតអ្វីក្នុងចិត្ត? រូបសំណាកកៅអីពណ៌សផ្កុំឡើងដោយរូបសំណាកពីរមើលទៅចម្លែកណាស់ រូបសំណាកមួយកំពុងដាក់ដៃលើដី រូបសំណាកមួយទៀតកំពុងកាន់ជើងទាំងពីរ មើលទៅហាក់ដូច​ជា​កំពុង​រុញ​រទេះ​រុញ។

អ្នកដែលមានគំនិតមិនល្អប្រាកដជាយល់ថាខ្មាស់អៀនពេលប្រទះឃើញកៅអីបែបនេះ។ មនុស្សគ្រប់រូបមានការគិតខុសៗគ្នា ប៉ុន្តែយើងប្រាកដជាមានចម្ងល់ “តើនរណាជាអ្នករចនាកៅអីនេះ? តើចេតនារបស់ពួកគេជាអ្វី?” 

បន្ទាប់ពីរូបភាពកៅអីត្រូវបានបង្ហោះដោយម្ចាស់គណនី Twitter រូបថតត្រូវបានចែករំលែកយ៉ាងលឿន ហើយទាក់​ទាញការចាប់អារម្មណ៍ជាច្រើន។ ដូច្នេះហើយអ្នកយកព័ត៌មានក៏បានទាក់ទងទៅកាន់ផ្នែកទេសចរណ៍នៃនាយក​ដ្ឋាន​​វិស័យទេសចរណ៍នៅសង្កាត់ Sumida ជាកន្លែងដាក់កៅអីដើម្បីសម្ភាសន៍។ ទោះជាយ៉ាងណាអ្នកទទួលបទសម្ភាសន៍​និយាយថាបុគ្គលដែលធ្វើគម្រោងពាក់ព័ន្ធនឹងកៅអីនេះបានផ្លាស់ប្តូរការងារ ដូច្នេះយើងត្រឹម​តែអាចរក​មើល​កៅអីចម្លែកនេះនៅលើគេហទំព័ររបស់សង្កាត់ Sumida ប៉ុណ្ណោះ។

នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រកៅអីមានឈ្មោះថា “Sasaeru” ។ ជាក់ស្តែង​នេះជាកៅអី​សិល្បៈដែលមានអត្ត​ន័យ​ជំនួយរវាងមនុស្ស និងមនុស្ស។ នៅពេលមនុស្សម្នាក់អង្គុយលើកៅអី ស្នាដៃសិល្បៈនឹងមើលទៅពេញលេញ។ ដូច្នេះរូបភាពបង្ហាញពីតុល្យភាពដ៏ល្អខណៈដែលអ្នកទាំងបីជួយគ្នាទៅវិញទៅមក។ កៅអី Sasaeru ជាផ្នែកមួយនៃគម្រោង​សិល្បៈ​ទេសចរណ៍ GTS (Taito / Sumida) ដែលបានសហការជាមួយសាកលវិទ្យាល័យសិល្បៈ​ទីក្រុង​តូក្យូ សង្កាត់ Taito និងសង្កាត់ Sumida ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ។

តាមពិតកៅអីដែលមើលទៅចម្លែកនេះមានអត្ថន័យសិល្បៈយ៉ាងជ្រាលជ្រៅ។ ប្រសិនបើអ្នកប្រទះឃើញកៅអីនេះ តើ​អ្នក​នឹង​អង្គុយ​សាក​មើល​ដែរទេ?

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: