ករណីដ៏កម្រធ្វើបំពង់ទឹកខុសបច្ចេកទេសបណ្តាលអោយមន្ទីរផឹកទឹកអណ្តូងដែលប្រើសម្រាប់ចាក់បង្គន់ ២៨ ឆ្នាំ
កាលពីថ្ងៃទី ២០ ខែតុលា សាកលវិទ្យាល័យ Osaka បានប្រកាសថាពួកគេប្រព្រឹត្តខុសយ៉ាងធ្ងន់ក្នុងការធ្វើបំពង់ទឹកពេលសាងសង់មន្ទីរដែលជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យក្នុងឆ្នាំ ១៩៩៣ ។ តាមត្រូវភ្ជាប់បណ្តាញទឹកស្អាតដែលឆ្លងកាត់ចម្រោះ ភាគីសាងសង់បែរជាភ្ជាប់ទៅនឹងប្រភពទឹកអណ្តូង ដែលជាប្រភពទឹកប្រើសម្រាប់ចាក់បង្គន់ និងធ្វើអោយប្រព័ន្ធម៉ាសុីនត្រជាក់ចុះកម្តៅ។
ដូច្នេះមានន័យថា ២៨ ឆ្នាំកន្លងមកនេះមន្ទីរពេទ្យប្រើទឹកដែលមិនទាន់ចម្រោះក្នុងការងារពេទ្យ ចំណែកឯប្រព័ន្ធទឹកស្អាតប្រើសម្រាប់ចាក់បង្គន់ទៅវិញ។
ជាក់ស្តែងនៅថ្ងៃទី៧ ខែតុលា ពេលដែលមន្ទីរពេទ្យត្រៀមពិចារណាចាប់ផ្តើមសាងសង់អគារថ្មី ទើបអ្នកសាងសង់រកឃើញភាពមិនប្រក្រតីក្នុងបំពង់ទឹក ហើយរាយការណ៍ទៅមន្ទីរពេទ្យ។ បន្ទាប់ពីបញ្ជាក់ស្ថានភាពបំពង់ទឹកនៅថ្ងៃទី ១៨ ខែតុលាមូលហេតុត្រូវបានបញ្ជាក់ច្បាស់។ ដោយសារកំហុសរបស់អ្នកម៉ៅការសំណង់គម្រោងកាលពីឆ្នាំ ១៩៩៣ ។
ខណៈពេលរាយការណ៍មិនទាន់មានគ្រោះថ្នាក់ដល់សុខភាពដែលត្រូវគេកត់សម្គាល់ឡើយ។
រូបភាព https://news.yahoo.co.jp/articles/68a4b74d2c8e1395050a806d8a66b5e7c5fa82d3
បន្ទាប់ពីដឹងហេតុការណ៍ ខាងមន្ទីរពេទ្យឈប់ប្រើប្រាស់ក្បាលម៉ាសុីនទឹក ហើយស្នើអោយអ្នកម៉ៅការស៊ើបអង្កេតលម្អិតថាតើមានបញ្ហាគុណភាពទឹកដែរឬទេ? ប៉ុន្តែរហូតមកដល់ពេលនេះការធ្វើតេស្តប្រចាំសប្តាហ៍ដែលមន្ទីរពេទ្យធ្វើដោយស្ម័គ្រចិត្ត លទ្ធផលមិនបានបង្ហាញពីភាពមិនប្រក្រតីក្នុងប្រភពទឹកឡើយ។
រូបភាព https://www.asahi.com/articles/photo/AS20211020002790.html
សមាជិកក្រុមប្រឹក្សាភិបាល អនុអធិការបតី Kazuhiko Nakatani នៃសាកលវិទ្យាល័យ Osaka បានធ្វើការសុំទោសក្នុងសន្និសិទសារព័ត៌មានថា៖ “ចំពោះឧប្បត្តិហេតុដែលមិននឹកស្មានកើតឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Osaka ជាកន្លែងដែលទទួលខុសត្រូវចំពោះសុវត្ថិភាព សន្តិសុខ និងសុខភាពរបស់ប្រជាពលរដ្ឋ យើងពិតជាមានការសោកស្តាយដែលបង្កឱ្យមានភាពស្មុគស្មាញ និងអសន្តិសុខដល់មនុស្សគ្រប់គ្នា។ យើងសូមអភ័យទោសដោយស្មោះចំពោះហេតុការណ៍នេះ” ។
Chee