រទេះភ្លើងហោះនៅឧទ្យាន Universal Osaka ឈប់ពាក់កណ្តាលផ្លូវដោយសារដាច់ភ្លើង
យោងតាមព័ត៌មានពី USJ (Universal Studios Japan) ដែលជាសួនកម្សាន្តនៅ Konohana-ku ទីក្រុង Osaka ដាច់ភ្លើងពីម៉ោងប្រហែល ០ៈ៤៥ នាទីថ្ងៃទី ២២ និងរួមទាំងកន្លែងលេងជាច្រើន។
ក្នុងវីដេអូដែលថតបានដោយឧទ្ធម្ភាគចក្ររបស់ NHK វេលាម៉ោងប្រហែល ១ៈ៤០ នាទីរសៀល រទេះភ្លើងហោះ USJ កំពុងឈប់នៅពាក់កណ្តាលផ្លូវ។ រទេះភ្លើងហោះ USJ មានឈ្មោះថា Hollywood Dream – The Ride(ハリウッド・ドリーム・ザ・ライド ពេលឈប់ដំណើរការរទេះហោះកំពុងស្ថិតនៅទីខ្ពស់បំផុត។
នៅពេលឧបទ្ទវហេតុកើតឡើង អ្នកដំណើរត្រូវគេណែនាំអោយចុះតាមជណ្តើរ។ រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានអ្នករងរបួសនោះទេ។
ករណីដាច់ភ្លើងចំនួន ៣២០០ ដងនៅ Konohana ។
យោងតាម Kansai Electric Power ករណីដាច់ភ្លើងសរុបចំនួន ៣២០០ ដងកើតឡើងនៅ Konohana-ku និង Minato-ku វេលាម៉ោងប្រហែល ០ៈ៤៥ នាទីថ្ងៃទី ២២ ។ ករណីដាច់ភ្លើងទាំងអស់ត្រូវបានជួសជុលឡើងវិញក្នុងរយៈពេលប្រហែល ២០ នាទី ចំណែកមូលហេតុកំពុងត្រូវបានស៊ើបអង្កេត។
Sacchan