បុគ្គលដែលមានគុណសម្បតិ្តដ៏ធំធេងក្នុងការបង្រួបបង្រួមប្រទេសជប៉ុនបែរមិនទទួលបានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញ

តើអ្នកស្គាល់ទេថានរណាជាមនុស្សដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ប៉ុន្តែមនុស្សនៅជុំវិញបែរជាស្អប់?

បុគ្គលម្នាក់នោះមានឈ្មោះថា Tokugawa Ieyasu ។

ក្នុងអត្ថបទនេះចូរយើងស្វែងយល់ជាមួយនឹង JAPO ថាហេតុអ្វីបានជាមានភាពផ្ទុយគ្នាបែបនេះ។

កាលពីមុនជប៉ុនត្រូវបានបែងចែកជាដែនដីតូចដូចខេត្តជប៉ុនសព្វថ្ងៃដែរ តំបន់នីមួយៗប្រៀបបីដូចជា​ប្រទេសតូចមួយ។ ក្នុងនោះគ្រប់​គ្នា​នៅ​តែ​យល់​ស្រប​ថាព្រះ​ចៅ​អធិរាជ​ជា​បុត្រនៃ​ស្ថានសួគ៌ ហើយជាអ្នកនាំមុខប្រទេស។

រហូតដល់សម័យសង្រ្គាមរដ្ឋដែលជាយុគសម័យមាសរបស់សាមូរ៉ៃ ជាអំឡុងពេលដែលតែងតែកើតមានសង្គ្រាម​ដណ្តើម​ទឹក​ដី។ នៅទីបំផុតបន្ទាប់ពីប្រយុទ្ធក្នុងសមរភូមិ Sekigahara អ្នកដែលទទួលជ័យជម្នះគឺ Tokugawa Ieyasu បានបង្រួបបង្រួមប្រទេសជប៉ុន និងបង្កើត Bakufu Tokugawa ។

ក្រោយសង្រ្គាម Ieyasu សាងសង់បន្ទាយនៅអេដូ (ជាទីក្រុងតូក្យូសព្វថ្ងៃ) ហើយក៏បានកសាងរាជវង្សដ៏រឹងមាំរយៈពេលជាង ២៦០ ឆ្នាំ។ អាចនិយាយបានថាលោកជាមនុស្សដែលបានរួមចំណែកក្នុងការកសាងគំរូទីក្រុង​តូក្យូ​បច្ចុប្បន្ន។ ក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ជប៉ុនមិនធ្លាប់មានអ្នកដឹកនាំណាម្នាក់ដែលមានអំណាចដូច Ieyasu នោះទេ សូម្បីតែប្រៀបទៅនឹងពិភពលោកក៏លោកនៅតែជាអ្នកដែលជោគជ័យបំផុតផងដែរ។

ប៉ុន្តែមិនដឹងហេតុ​អ្វីបានជាប្រជាជនជប៉ុនមិនសូវចូលចិត្តចំពោះអ្នកដឹកនាំដ៏ឧត្តុង្គឧត្តមរូបនេះ? នៅពេលមើលរឿងប្រលោមលោក ឬ​ខ្សែ​ភាព​យន្ត​ពី​មុនៗ វត្តមានតួអង្គ Ieyasu បង្ហាញ​ខ្លួន​ច្រើន ប៉ុន្តែ​កម្រក្លាយជាតួអង្គឯកណាស់។ មូលហេតុ​ដោយសារតែចំនួនប្រជាជនជប៉ុនដែលចូលចិត្ត Ieyasu មានតិច។

សរុបទៅត្រឹម​ពាក្យពីរមាត់គឺ “គ្មានន័យ” ស្តាប់ទៅដូចជាប្រមាថដល់វីរបុរសដែលបានតស៊ូដើម្បីសន្តិភាពរបស់ជប៉ុនជាង ២៦០ ឆ្នាំ។ ដូច្នេះតើគាត់ជាមនុស្សគ្មានន័យបែបណា? ចូរក្រឡេកមកមើលទាំងអស់គ្នាខាងក្រោម៖

១. ជាមនុស្សម្នាក់ដែលចេះតែរង់ចាំ

នៅសម័យសង្គ្រាម Takeda Shingen ត្រូវគេចាត់ទុកដូចជាសាមូរ៉ៃឈ្នះមិនចេះចាញ់។ គួរឱ្យ​ស្តាយ​លោក​ស្លាប់ដោយ​សារ​ជំងឺ អ្នក​ស្នង​តំណែង​របស់គាត់គឺ Oda Nobunaga ពួកគេទាំងពីរជាសាមូរ៉ៃដែលមានភាពក្លាហាន។ ដូច្នេះទស្សនិកជនចាប់អារម្មណ៍លើរឿងរបស់ពួកគាត់។

ម៉្យាងវិញទៀត រឿងរ៉ាវរបស់ Ieyasu ដែលជាអ្នកជោគជ័យបំផុតបែរជាមិនសូវទាក់ទាញ។ កាលគាត់អាយុ ៦ ឆ្នាំ Tokugawa ត្រូវឪពុករបស់ខ្លួនបញ្ជូនទៅធ្វើជាចំណាប់ខ្មាំងក្រុមសម្ព័ន្ធមិត្តដើម្បីសុំជំនួយ។ ទោះជាយ៉ាងណា ក្នុងអំឡុង​ពេលនោះពួកគេប្តូរចិត្ត ហើយលក់ Ieyasu ទៅឱ្យសាមូរ៉ៃម្នាក់ទៀត។ ដោយមាន Ieyasu ក្នុងដៃ សាមូរ៉ៃរូបនោះ​យកគាត់គំរាមកំហែងឪពុក។ រហូតដល់អាយុ ១៩ ឆ្នាំទើបគាត់ត្រូវបានដោះលែង។

វ័យកុមារភាពរបស់គាត់ពិតជាលំបាកណាស់ ប៉ុន្តែក្រោយមកគ្រប់យ៉ាងដំណើរការយ៉ាងរលូន។ ក្រោយមក Ieyasu ធ្វើការក្រោមអំណាចរបស់ Oda Nobunaga ដែលជាសាមូរ៉ៃដ៏មានឥទ្ធិពលបំផុតពេលនោះ។ នៅពេលដែល Nobunaga បរាជ័យ គាត់បន្តនៅក្រោម Hideyoshi Toyotomi ដែលជាអ្នកស្នងតំណែងបន្ទាប់។

បន្ទាប់ពី Hideyoshi ស្លាប់ Ieyasu បានក្លាយជាបក្សប្រឆាំងដែលបង្កឱ្យមានសង្រ្គាមជាមួយអ្នកស្នងតំណែងរបស់ Hideyoshi ។ នេះជាការប្រយុទ្ធតែមួយគត់ដែលជនជាតិជប៉ុនចាប់អារម្មណ៍ចំពោះគាត់។ ការប្រយុទ្ធពិតជាសាហាវណាស់ ទោះជាយ៉ាងណាវាគ្រាន់តែជាការបះបោរប៉ុណ្ណោះ។ ទន្ទឹមនឹងនេះអ្នកដែលលះបង់ និងនិងតស៊ូយ៉ាងខ្លាំងក្នុង​ការ​ប្រយុទ្ធមិនមែន Ieyasu ទេតែជាអ្នកក្រោមបង្គាប់របស់លោក។

និយាយអោយខ្លីហាក់ដូចជា Ieyasu គ្រាន់តែឳបដៃឈរមើល ហើយធ្វើសកម្មភាពនៅពេលសាកសមប៉ុណ្ណោះ។ ទង្វើនេះពិតជាឆ្លាត ប៉ុន្តែជនជាតិជប៉ុនយល់ថារឿងនេះមិនមានភាពទាក់ទាញនោះទេ។

២. ជាមនុស្សម្នាក់ឃោរឃៅ

និយាយពីសាមូរ៉ៃអ្នកនឹងគិតភ្លាមថាជាមនុស្សសុចរិត គោរពពាក្យសម្តី និងមនោសញ្ចេតនា ដូច្នេះនិយាយពី​រឿង​សាមូរ៉ៃ​លះបង់ខ្លួនជួយសង្រ្គោះអ្នកដៃ តស៊ូដើម្បីគោលបំណងធំធេងពិតជាពេញនិយមចំពោះមនុស្សគ្រប់គ្នា។

ផ្ទុយនឹងភាពស្មោះត្រង់របស់សាមូរ៉ៃ Ieyasu ជាមនុស្សងាយប្រែប្រួល។ នៅពេលដែលសម្ព័ន្ធមិត្តរបស់ Ieyasu ចាញ់ Nobunaga លោកស្រាប់តែក្បត់ហើយក្លាយជាសម្ព័ន្ធមិត្តរបស់ Nobunaga ភ្លាម។ នៅពេលសម្ព័ន្ធមិត្តរបស់លោកស្លាប់ គាត់ចាប់ដៃម្តងទៀតជាមួយ Hideyoshi Toyotomi ។ បន្ទាប់មកទៀតពេល Hideyoshi ស្លាប់ លោកងើបឡើង​​បះ​​បោរ និង​កាន់​កាប់​ប្រទេស​ជប៉ុន។

ភាពស្មោះត្រង់ ការគោរព ការស្រលាញ់ហាក់ដូចជា Ieyasu មិនមានចំណុចណាទាំងអស់។

៣. ទម្រង់មុខគ្មានភាពទាក់ទាញ

រូបភាព https://www.gqjapan.jp/culture/column/20160916/the-spirit-of-the-founder-of-tokugawa-shogunate

“កុំមើលមុខរួចវាយតម្លៃ” ខ្ញុំយល់ពីចំណុចនេះ ប៉ុន្តែទោះជាយ៉ាងណាទម្រង់មុខរបស់មនុស្សម្នាក់បង្ហាញពីចំណុច​ជាច្រើន។ Samurai Nobunaga Oda ជា​សាមូរ៉ៃ​ដ៏​ក្លាហាន​ម្នាក់ មានញាណទាំង ៥ ច្បាស់។ Takeda Shingen ជា​សាមូរ៉ៃ​​ដែល​​មិន​ចេះ​ចាញ់​មាន​មុខ​មាត់​រឹង​មាំ។

ចំណែកឯមុខរបស់ Ieyasu ត្រូវបានគូសដូចរូបខាងលើ។ ពេលក្រឡេកមើលគំនូរដូចជាមនុស្សកំពុងអស់កម្លាំងដោយសារអង្គុយលើឡានយូរអញ្ចឹង។ គ្មាននរណាមើលឃើញពីភាពរីករាយលើទម្រង់មុខរបស់លោកឡើយ តើគំនូរនេះមានចេតនា​ធ្វើ​ឱ្យ​មុខរបស់ Ieyasu មើលទៅ​បែប​នេះ?

៤. សាច់រឿង​មិន​សូវ​ចាប់​អារម្មណ៍ក្នុងការផលិតជារឿងទេ

Toyotomi Hideyoshi មកពីគ្រួសារកសិករ។ ក្នុងជីវិតលោកប្រយុទ្ធអស់ពីចិត្តដើម្បី Oda Nobunaga បន្ទាប់មកគេចាត់ទុកលោកដូចជា​សាមូរ៉ៃ​លេខ ១ របស់ជប៉ុន។ ទោះបីជាមនុស្សមួយចំនួនចូលចិត្ត ខ្លះទៀតស្អប់ក៏រឿងរ៉ាវជីវិតរបស់​លោក​មិនធ្លាប់ត្រូវបានលើកឡើងដែរ។

ផ្ទុយទៅវិញ ជីវិតរបស់ Ieyasu នៅពេលធ្វើជាចំណាប់ខ្មាំងរយៈពេល ១៣ ឆ្នាំគ្មានអ្វីលេចធ្លោឡើយ មិនមានភាព​ទាក់​ទាញ។ និយាយពីចរិតលក្ខណៈតួអង្គ Ieyasu មិនទទួលបានការគោរពស្រឡាញ់ដូចជា Takeda Shingen នោះទេ មិនឆាប់ខឹងដូចជា Oda Nobunaga ជាដើម។ សរុបទៅគាត់មិនមានចំណុចគួរអោយចាប់អារម្មណ៍ទាល់​តែ​សោះ។

៥. មិនមានការប្រយុទ្ធខ្លាំងក្លាដូចជាសាមូរ៉ៃ

សាមូរ៉ៃល្បីដោយសារការប្រយុទ្ធបង្ហូរឈាម អង់អាច។ ក្នុងនោះ Sanada Yukimura ធ្លាប់ភ្នាល់ជីវិតរបស់ខ្លួនតស៊ូដើម្បី​យុត្តិធម៌។ រីឯ Maeda Keiji ជាមនុស្សចូលចិត្តធ្វើសង្រ្គាម និងក្លាហាន និយាយពី Tokugawa Ieyasu រឿង​តែ​មួយ​គត់​ដែល​តក់​ជាប់​ក្នុងចិត្តរបស់ប្រជាជនជប៉ុន ជាមនុស្សម្នាក់ដែលមានឈ្មោះហៅក្រៅថា “Tanuki Oyaji ប្រែ​ថា៖ ឆ្កែ Tanuki ជប៉ុន ។ ឆ្កែ Tanuki ជប៉ុនគឺជាសត្វតំណាលរឿងព្រេងដែលមានសមត្ថភាពប្រែទៅជាមនុស្ស ដោយ​​ពឹង​លើមុខគួរអោយស្រលាញ់ដើម្បីបញ្ឆោតអ្នកដទៃ។ ដូច្នេះឈ្មោះហៅក្រៅនេះប្រហែលសំដៅលើរូបរាង និងបុគ្គលិក​លក្ខណៈ​របស់ Ieyasu ។ ក្រៅពីនេះ លោកមិនមានស្មារតីប្រយុទ្ធដូចសាមូរ៉ៃដទៃទៀតឡើយ។

ថ្វីត្បិតតែ ទទួលការវាយតម្លៃអវិជ្ជមានពីមនុស្សនៅលើលោក ប៉ុន្តែមិនអាចបដិសេធទេបើគ្មាន Ieyasu ប្រហែល​ជាមិនមានប្រទេសជប៉ុនសព្វថ្ងៃឡើយ។ ជាក់ស្តែងនៅសម័យអេដូត្រូវបានបង្កើតឡើងដោយ Ieyasu រយៈពេល ២៦៥ ឆ្នាំ។ ដោយសារសន្តិភាពទើបវប្បធម៌ជប៉ុនអាចបន្តអភិវឌ្ឍរហូតមក។ វប្បធម៌ដូចជា Sushi, Kabuki, គំនូរ និង Sumo សុទ្ធតែកើតមាន និងអភិវឌ្ឍពីសម័យសន្តិភាពនោះ។ ប្រសិនបើនិយាយពីចំណុចទាំងនេះប្រហែលជាចំណាប់អារម្មណ៍របស់ប្រជាជនជប៉ុនចំពោះគាត់នឹងល្អជាងក៏ថាបាន?

តើអ្នកយល់យ៉ាងណាចំពោះសាមូរ៉ៃរូបនេះ? សូមចែករំលែកគំនិតរបស់ជាមួយ JAPO ផងណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: