ចិត្តសប្បុរសរបស់ម្ចាស់កសិដ្ឋានផ្តល់ជម្រក និងការថែទាំសេះដែលចូលនិវត្តន៍

ប្រណាំងសេះគឺជាកីឡាដែលមានរាប់សតវត្សមកហើយ សេះដែលចូលរួមការប្រកួតទាំងនេះជាពូជសុទ្ធ។ ពួកវាទទួលបានការបង្វឹក ដូច្នេះរត់ប្រណាំង​លឿន​ណាស់។ ទិដ្ឋភាពសេះរត់ប្រណាំងក្លាំងខ្លានាំមកនូវអារម្មណ៍ពិសេសគួរឲ្យ​ចាប់អារម្មណ៍។

ដូចជាមនុស្សដែរ សេះប្រណាំងក៏មានអាយុចូលនិវត្តន៍ បន្ទាប់ពីចូលនិវត្តន៍ ៩០% សេះប្រណាំងទាំងនេះត្រូវយកទៅធ្វើជាអាហារ។ ជារៀងរាល់ឆ្នាំសេះប្រហែល ៧០០០ ក្បាលស្ថិតក្នុងស្ថានភាពគួរឲ្យអាណិត។ នៅសល់ ១០% ទៀតគឺជាសេះប្រណាំងល្អបំផុតដែលគេយកទៅបង្កាត់ពូជ។ ដោយអាណិតវាសនាសេះប្រណាំងដែលត្រូវគេយកទៅកាប់សាច់ មនុស្សម្នាក់បានសម្រេចជួយសង្រ្គោះពួកវា។

រូបភាព https://gunosy.com/articles/enCdv?s=s

លោកមានឈ្មោះថា Masafumi Matsubara គាត់ធ្លាប់ជាអ្នកប្រណាំងសេះ។ បន្ទាប់ពីចូលនិវត្តន៍គាត់បង្កើតកសិដ្ឋានមួយទទួលយកសេះចូលនិវត្តន៍ ហើយបន្ថែមការងារមួយចំនួនដូចជាសេវាកម្មជិះសេះ មកមើលកន្លែងចិញ្ចឹមសេះ។ សេវាកម្មមើលកន្លែងចិញ្ចឹម​សេះជួយឲ្យ​ប្រជាជនក្នុងតំបន់ និងកុមារកាន់​តែ​ស្និទ្ធស្នាលនឹងសេះ។ ចំពោះថ្លៃចូល​មើល​គឺ​ឥត​គិតថ្លៃ។

គ្រាន់តែកក់កន្លែងមុនអ្នកនឹងទទួលបានបទបទពិសោធន៍ជិះសេះក្នុងតម្លៃ ៥០០ យ៉េន (ចុចទីនេះដើម្បីចូលទៅកាន់គេហទំព័រ) ។ ទោះជាយ៉ាងណា ដើម្បីធានាសុខភាពរបស់សេះ ប្រសិនបើសីតុណ្ហភាពថ្ងៃនោះលើសពី ៣០ អង្សា​សេ​សេវាកម្មជិះសេះនឹងត្រូវផ្អាក។ ហើយបើសេះមួយក្បាលឈឺគាត់​នឹង​មើល​ថែទាំងយប់ទាំងថ្ងៃ។ ឃើញថាលោក Matsubasa យកចិត្តទុកដាក់ ហើយស្រលាញ់សេះទាំងអស់ រហូតមកទល់ពេលនេះ​​គាត់​​ជួយ​​សង្រ្គោះ និងថែ​ទាំ​សេះប្រណាំងចំនួន ១៥ ក្បាលរហូតដល់ពួកវាស្លាប់។

“ថ្វីបើមនុស្សបង្កាត់ពូជពួកវាដើម្បីប្រកួតប្រជែង ប៉ុន្តែគាត់គិតថាអាយុជីវិតនីមួយៗសុទ្ធតែមានតម្លៃ។ ខ្ញុំចង់ឲ្យ​​សេះ​ទាំង​នេះ​អាចរស់នៅបានល្អ” ។ ក្នុងនាមជាអ្នកប្រណាំងសេះតាំងពីអាយុ ៦ ឆ្នាំ លោក Matsubasa បង្ហាញ​ពីការដឹងគុណ និងការគោរពចំពោះមិត្តរួមដំណើរ។

ដើម្បីបង្កើតឳកាសចូលទៅជិតសេះសម្រាប់មនុស្សគ្រប់គ្នា លោក Matsubasa ក៏បើកបន្ថែមកន្លែងបោះជំរុំផង​ដែរ។ គាត់ក៏បាននាំសេះទៅជិតសាលាមត្តេយ្យ និងមជ្ឈមណ្ឌលថែទាំកុមារ ដោយសង្ឃឹមថាអាចផ្សារភ្ជាប់ទំនាក់ទំនង​​រវាងមនុស្ស និងសេះ។ អាយុជីវិតទាំងអស់សុទ្ធតែមានតម្លៃ កុំបោះបង់ពួកវាពេលដែលលែងមានតម្លៃសម្រាប់​​​មនុស្ស។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: