អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បង្កើតគេហទំព័រ Youtube ផ្ទាល់ខ្លួន

អតីតនាយករដ្ឋមន្ត្រី Shinzo Abe បង្កើតគេហទំព័រ Youtube あべ晋三チャンネル កាលថ្ងៃទី ១៩ ខែតុលា។

នៅក្នុងវីដេអូផ្តើមដែលមានចំណងជើងថា 【公式】チャンネル開設にあたって (បើកគេហទំព័រផ្លូវការ) អតីត​នាយករដ្ឋមន្ត្រី Shinzo Abe បានអោយដឹងមុនការបោះឆ្នោតដែលរៀបចំធ្វើឡើងក្នុងរដូវកូវីដ ១៩ “ត្រូវផ្លាស់ប្តូររបៀបធ្វើពីមុនរហូតមកទល់ពេលនេះ” ក៏ដូចជា “ត្រូវប្រើ SNS (បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម)” ។ យោងតាមគេហទំព័រ Yahoo News គោលបំណងនៃគេហទំព័រ Youtube នេះដើម្បីឆ្ពោះទៅរកការផ្សព្វ​ផ្សាយ​សកម្មភាពនយោបាយ​។ ទោះជាយ៉ាងណានៅលើ Twitter មនុស្សជាច្រើនសង្ឃឹមថាអតីតនាយករដ្ឋមន្រ្តីនឹងមានសកម្មភាពស្រដៀង Youtubers ផ្សេងទៀត។

ក្នុងចំណោមសំណូមពរខុសៗគ្នានៅលើបណ្តាញសង្គម Twitter មនុស្សជាច្រើនស្នើសុំអោយយអតីតនាយករដ្ឋមន្រ្តី review ម្ហូបអាហារ។

យោងតាមមន្រ្តីម្នាក់នៅ Nagata-cho បានអោយដឹងថា “កាលលោកធ្វើជានាយករដ្ឋមន្រ្តី លោក Abe ធ្លាប់​ផ្សព្វ​ផ្សាយផលិតផលក្នុងស្រុកនៅឯការិយាល័យរដ្ឋាភិបាល។ ពេលនោះគាត់តែងតែប្រើឃ្លា ジューシー (juicy – ប្រែថាផ្អែមឆ្ងាញ់ ទឹកច្រើន) នៅលើបណ្តាញផ្សព្វផ្សាយសាធារណៈ” ។ ប្រហែលដោយសារមូលហេតុនេះបានជាមានសំណូម​ពរ​ជាច្រើនចង់អោយលោក Abe review អាហារនៅលើគេហទំព័ររបស់ Youtube គាត់។

គួរអោយស្តាយវីដេអូដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់លោក Shinzo Abe មិនបើកកន្លែង Comment ឡើយ។ ប៉ុន្តែនៅក្នុង Comment របស់ Yahoo News មានមតិនិយាយថាលោក Shinzo Abe បង្កើតគេហទំព័រ Youtube ផ្ទាល់ខ្លូនដើម្បីពន្យល់បន្ថែមអំពីបញ្ហានយោបាយដែលមិនទាន់បកស្រាយអស់តាមរយៈទូរទស្សន៍ឬបណ្តាញ​ព័ត៌មានសាធារណៈជារឿងល្អ។

អ្នកអាចចុះឈ្មោះគេហទំព័រ Youtube របស់លោក Shinzo Abe តាមតំណភ្ជាប់ខាងក្រោម៖

https://www.youtube.com/channel/UCvTUlYhJ6p_O0SpvNSyEgKQ

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: