តើអ្នកដឹងទេថាវាលខ្សាច់តែមួយគត់របស់ជប៉ុនស្ថិតនៅឯណា?
នៅប្រទេសជប៉ុនសម្បូរទៅដោយព្រៃឈើ ហើយក៏តែងតែមានភ្លៀងដែរ។ ទេសភាពធម្មជាតិនៅជប៉ុនមានតម្លៃជាសកល ភាគច្រើនជនបរទេសដែលទៅលេងជប៉ុនមានបំណងចង់ផ្សងព្រេងក្នុងព្រៃ។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅប្រទេសជប៉ុនក៏មានវាលខ្សាច់ផងដែរ។
ឥឡូវនេះសូមសាកល្បងធ្វើកម្រងសំណួរជាមួយ JAPO ទាំងអស់គ្នា។ នៅប្រទេសជប៉ុនទីតាំងខាងក្រោមនេះ តើកន្លែងណាមានវាលខ្សាច់?
១. Hokkaido
២. Tokyo
៣. Tottori
៤. Kagoshima
៥. Okinawa
ទីនោះអាចជាកន្លែងដ៏ធំដូចជាហុកកៃដែរទេ? ឬកោះដែលនៅភាគខាងត្បូងជាមួយនឹងអាកាសធាតុត្រូពិចដូចអូគីណាវ៉ា? ប្រហែលជាអ្នកជ្រើសយកតូតូរី ព្រោះអ្នកប្រាកដជាធ្លាប់ឮ ឬឃើញរឿងនេះពីមុន។ ទោះជាយ៉ាងណា … ចម្លើយត្រឹមត្រូវគឺតូក្យូ (JAPO នឹងពន្យល់ពី “វាលខ្សាច់” នៅតូតូរីពេលក្រោយ) ។
នេះជាកន្លែងតែមួយគត់ដែលគេហៅថា “វាលខ្សាច់” នៅលើផែនទីវិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រ (ទីភ្នាក់ងារគ្រប់គ្រងផែនទីជប៉ុន) ។
ពិតណាស់វាលខ្សាច់ដែលខ្ញុំកំពុងនិយាយមិនមែនជាតំបន់ទំនើបដែលមានបេតុង និងផ្លូវក្រាលកៅស៊ូគ្រប់កន្លែងនោះទេ។ តំបន់ដែលត្រូវបានសម្គាល់ជាវាលខ្សាច់មានរូបភាពដូចខាងក្រោម។
រូបភាព https://tripnote.jp/izu-shoto/place-urasabaku-observatory/photo/32509
កន្លែងក្នុងរូបភាពនេះគេហៅថាវាលខ្សាច់ Ura នៅខាងក្រោយកោះ Izu – Oshima ។ ពិភពលោកចាត់ទុកតូក្យូជាទីក្រុងដែលមានមនុស្សអ៊ូអរ តាមពិតមនុស្សប៉ុន្មានអ្នកដឹងថាតូក្យូក៏គ្រប់គ្រងកោះ Izu នៅភាគខាងត្បូងដីគោករួមទាំងកោះ Izu – Oshima កោះមានចម្ងាយពីទីក្រុង ១២០ គីឡូម៉ែត្រខាងត្បូង។ នៅលើកោះមានភ្នំភ្លើងមួយដែលមានឈ្មោះថា Mihara ជាតំបន់ការពារពិសេស ថ្វីត្បិតតែ មិនអនុញ្ញាតឲ្យបើកបរ ប៉ុន្តែអ្នកអាចដើរឆ្លងកាត់។
ដោយសារបន្ទុះភ្នំភ្លើងជាច្រើនដង ម៉ាក់ម៉ានៃភ្នំ Mihara បានដុតបំផ្លាញផ្ទៃដី និងរុក្ខជាតិក្នុងតំបន់នោះ។ យូរៗទៅផ្ទាំងឆេះខ្មៅរាលដាលកាន់តែធំ ដែលធ្វើឲ្យតំបន់ជុំវិញទីនេះមើលទៅដូចផ្ទៃព្រះច័ន្ទ ឬភពអង្គារ។
ទន្ទឹមនឹងនេះ ពេលនិយាយពីតូតូរីអ្នករាល់គ្នាប្រាកដជាគិតស្រមៃដល់ទិដ្ឋភាព “វាលខ្សាច់” ។ ការចងចាំរបស់អ្នកត្រូវហើយ កន្លែងនោះស្ថិតនៅខេត្ត Shimae ជាប់នឹងខេត្ត Tottori ហើយឈ្មោះតំបន់នេះគឺ “ផ្នូកខ្សាច់តូតូរី” ។ ត្រូវហើយកន្លែងនេះមិនមែនវាលខ្សាច់ទេ គ្រាន់តែជាផ្នូកខ្សាច់ប៉ុណ្ណោះ។
ដើម្បីទទួលបានការទទួលស្គាល់ជាវាលខ្សាច់ត្រូវមានកត្តាដូចខាងក្រោម៖
- បរិមាណភ្លៀងប្រចាំឆ្នាំពី ២៥០ មីលីម៉ែត្រចុះក្រោម
- តំបន់ដែលគ្របដណ្តប់ដោយខ្សាច់ និងថ្ម
- តំបន់ដែលមានបរិមាណហួតច្រើនជាងទឹកភ្លៀង
បរិមាណទឹកភ្លៀងប្រចាំឆ្នាំនៅផ្នូកខ្សាច់តូតូរីគឺ ២០០០ មីលីម៉ែត្រ ឬច្រើនជាងនេះ ច្រើនជាងអ្វីដែលអ្នកគិតមែនទេ? ដូច្នេះប្រសិនបើអ្នកមកដល់ទីនេះ ហើយសាកល្បងជីកខ្សាច់មួយចំនួន អ្នកនឹងឃើញថាផ្នែកខាងក្នុងខ្សាច់សើមបន្តិច។ កន្លែងនេះមើលទៅដូចជា “វាលខ្សាច់” តែមិនមែនទេ។
ទន្ទឹមនឹងនេះ ជារៀងរាល់ ៣០ ឆ្នាំម្តងភ្នំភ្លើង Mihara នឹងផ្ទុះឡើងម្តង ដូច្នេះរុក្ខជាតិដែលទើបតែមានជីវិតស្រាប់តែត្រូវបំផ្លាញដោយសារបន្ទុះភ្នំភ្លើង។
ប្រសិនបើអ្នកចង់ទៅមើលកន្លែងមួយដែលប្លែកអាចទៅកាន់ Izu-Oshima ។ ចំណាយពេលត្រឹម ១ ម៉ោង ៤៥ នាទីជិះទូកអ្នកនឹងមានឱកាសដើរកម្សាន្តនៅទីក្រុងតូក្យូ។
ក្រៅពីវាលខ្សាច់ស្ងួត Izu-Oshima ក៏មានសមុទ្រដ៏ស្រស់ស្អាត ដូច្នេះកុំបារម្ភថា អ្នកគ្មានកន្លែង check-in រូបថតស្អាតឲ្យសោះ។
Kengo Abe