ពិតឬមិនពិត? ក្រុមហ៊ុនជប៉ុនប្រាប់ពីវិធីប្រមូលទ្រព្យសម្បត្តិ និងពរជ័យក្នុងបាតដៃ

ជប៉ុនជាប្រទេសដែលប្រារព្ធពិធិបុណ្យច្រើន ភាគច្រើនពិធីបុណ្យធ្វើឡើងនៅរដូវក្តៅ។ ទោះជាយ៉ាងណាចាប់​ពី​ខែ​វិច្ឆិកា​ក៏មានពិធីបុណ្យអ៊ូអរនៅតូក្យូដែរ អ្នកមិនគួរខកខាននោះទេ។

ពិធីបុណ្យ Tori no Ichi (酉の市 ប្រែថាពិធីបុណ្យមាន់គក) ។ ជាទូទៅ Tori no Ichi ប្រារព្ធធ្វើឡើងនៅថ្ងៃមាន់គក (Tori no Hi – 酉の日) ជារៀងរាល់ខែវិច្ឆិកានៅទីសក្ការបូជា Otori Jinja នៅ Asakusa ទីក្រុងតូក្យូ។ ពេលចូលរួមពិធីបុណ្យភ្ញៀវទេសចរណ៍អាចរីករាយនឹងបរិយា​កាស​អ៊ូអរ អាហារឆ្ងាញ់ៗជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ពេលចូលរួមពិធីបុណ្យគួរទិញ Kumade (រនាស់) សំណាង។

នៅពេលទិញ Kumade មិនថាតូចឬធំ បុគ្គលិកលក់ និងអ្នកឈរនៅក្បែរនឹងទះដៃសាទរតាមចង្វាក់ច្រៀង៖

“Iyooooooooo !!

Sore, sore, hanjou, hanjou, hanjou !!!!”

មើលទៅការតុបតែងចម្រុះពណ៌ អ្នកប្រហែលជារកមើល Kumade មិនឃើញទេ ជាក់ស្តែងមានរាងដូចនេះ៖

Kumade គឺជាឧបករណ៍ដែលគេប្រើក្នុងការងារស្រែចំការរបស់កសិករ Kumade តូចគេប្រើសម្រាប់កាយសំបកខ្យងដែលកប់ក្នុងខ្សាច់។ ចំណែ Kumade ធំគេប្រើសម្រាប់ប្រមូលស្លឹកឈើជ្រុះ។

ដោយអត្ថន័យស្រដៀងគ្នា Kumade ដែលមានពណ៌ស្រស់ឆើតលក់ក្នុងពិធីបុណ្យ Tori no Ichi មានមុខងារ “ប្រមូល” យកភាពរុងរឿង និងសំណាងល្អ។ ពេលទិញ Kumade នៅឯពិធីបុណ្យ Tori no Ichi អ្នកអាចតថ្លៃរនាស់។ បន្ទាប់មកនៅឆ្នាំក្រោយអ្នកយករនាស់នោះមកដូរ ហើយ​ទិញ​រនាស់​ធំជាងនេះ។ សម្រាប់អ្នកជំនួញការផ្លាស់ប្តូរទំហំ Kumade ពីមួយឆ្នាំទៅមួយឆ្នាំត្រូវគេចាត់ទុកថានាំមកនូវទ្រព្យសម្បត្តិ និងសំណាងជាងឆ្នាំចាស់។

អ្នកអាចទស្សនាបរិយាកាសពិធីបុណ្យក្នុងវីដេអូខាងក្រោម៖

ក្នុងនាមជាប្រទេសដែលតែងតែមានការច្នៃប្រឌិត នៅឆ្នាំនេះអាជីវកម្មជប៉ុនបានបង្កើតនូវគំនិតដ៏ក្លាហានមួយ។ ពួកគេបង្កើតសេវាកម្មបាញ់បង្ហោះ Kumade របស់អ្នកទៅក្នុងអវកាស និងប្រមូលសំណាងក្នុងកម្រិតសកលលោក។

ដើម្បីហោះទៅក្នុងអវកាសត្រូវមាន Kumade ដែលខុសពីធម្មតា។ តោះចូរស្វែងយល់បន្ថែមអំពីសេវាកម្មនេះ។

នៅពេលចូលរួមសេវាកម្ម ដំបូងអ្នកត្រូវទិញ Kumade ដែលក្រុមហ៊ុនរចនា។ បន្ទាប់មកអ្នកយកទៅផ្ទះតុបតែង Kumade ដោយខ្លួនឯងឬក្រុមហ៊ុន។ ហើយបន្ទាប់មកទៀតអ្នកផ្ញើ Kumade ទៅអោយពួកគេវិញ។

ក្រុមហ៊ុននឹងដាក់ Kumade ក្នុងប្រអប់ដូចបង្ហាញលើរូបភាព។

រូបភាព https://www.jiji.com/jc/article?k=000000021.000074539&g=prt

បន្ទាប់មកបន្តបាញ់បង្ហោះទៅក្នុងលំហអាកាសក្នុងកម្ពស់ ៤០០ គីឡូម៉ែត្រ ចំណាយពេលពីកន្លះឆ្នាំទៅមួយឆ្នាំទើប Kumade ហោះជុំវិញផែនដី។ នៅពេលបញ្ចប់បេសកកម្ម Kumade នឹងហោះចូលទៅក្នុងបរិយាកាសហើយឆេះ។

ចំពោះ Kumade ធម្មតា បន្ទាប់ពីទិញបានមួយឆ្នាំពួកគេនឹងប្រគល់ Kumade ទៅអោយហាងឬទីសក្ការបូជាដើម្បីធ្វើពិធីសាសនា “Otakiage” ដុត Kumnade ។ ស្រដៀងគ្នា Kumade ឆេះបន្ទាប់ពីធ្វើដំណើរជុំវិញផែនដីមួយឆ្នាំក៏ស្រប​នឹងពិធីសាសនា Otakiage ដែរ។ គំនិតខ្លះស្តាប់ទៅមិនគួរអោយជឿ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅលើពិភព​​លោកបង្កើតសេវាកម្មនេះ។

ប្រសិនបើអ្នកចូលរួម អ្នកប្រាកដជាចង់បាញ់បង្ហោះ Kumade ដ៏ធំទៅលើមេឃ ដើម្បីប្រមូលសំណាងល្អកាន់តែច្រើន។ ទោះជាយ៉ាងណា Kumade ដែលប្រើសម្រាប់សេវាកម្មនេះមានទំហំស្មើបាតដៃប៉ុណ្ណោះ។ ហើយថ្វីត្បិតតែតូច​តែ​តម្លៃ Kumade មិនថោកនោះទេ។

Kumade សកលនេះមានតម្លៃ ២០,២១ លានយ៉េន ដូច្នេះតម្លៃនៃសំណាង និងសុភមង្គលកម្រិតសកលមិនថោកទេ។ 

លើសពីនេះ Kumade នឹងត្រូវលក់ទៅអោយមនុស្សម្នាក់ក្នុងពិធីបុណ្យ Tori no Hi ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំនេះប៉ុណ្ណោះ។ តើអ្នកណានឹងក្លាយជាមនុស្សដែលមានសំណាង និងសុភមង្គលបំផុតនៅលើសកលលោក​? ប្រសិនបើអ្នកចាប់អារម្មណ៍អាចចុចមើលនៅទីនេះសម្រាប់ព័ត៌មានបន្ថែម។

ដើម្បីបន្ថែមព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍ នៅឆ្នាំនេះ JAPO នឹងចូលរួមពិធីបុណ្យ Tori no Ichi និងថតរូបជាច្រើនផងដែរ។ ថ្វីត្បិតតែមិន​អាច​ទិញ​រនាស់សកល ប៉ុន្តែ JAPO នឹងព្យាយាមរើសយករនាស់ដែលស្អាតបំផុតដើម្បី​បួង​សួងសុំសំណាងល្អ និងវិបុលភាពសម្រាប់អ្នកអាន។ សូមរង់ចាំទស្សនាវីដេអូថ្មីៗរបស់ JAPO ទាំងអស់គ្នាណា!

ក្នុងអំឡុងពេលរង់ចាំអ្នកអាចទស្សនាវីដេអូផ្សេងទៀតរបស់ JAPO តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://www.youtube.com/c/JAPOOFFICIAL?sub_confirmation=1

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: