ការសម្តែង “Harry Potter and the Cursed Child” នៅទីបំផុតបានមកដល់ទីក្រុងតូក្យូ

តោះអ្នកគាំទ្រ Harry Potter តើអ្នកត្រៀមខ្លួនហើយឬនៅ? ការសម្តែង “Harry Potter and the Cursed Child” នៅទីបំផុតបានមកដល់ទីក្រុងតូក្យូប្រទេសជប៉ុនហើយ។

រហូតមកដល់ពេលនេះ Harry Potter សម្តែងនៅតាមទីក្រុង តំបន់ដូចជាអឺរ៉ុប អាមេរិក អូស្ត្រាលីជា​ដើម​។ ទោះ​យ៉ាង​ណាមិនទាន់មានការសម្តែងនៅអាស៊ីនៅឡើយទេ។

ថ្មីៗនេះមានសេចក្តីប្រកាសថានឹងសម្តែងនៅទីក្រុងតូក្យូនាខែកក្កដាឆ្នាំ ២០២២ ។

“Harry Potter and the Cursed Child” មានពីរវគ្គដែលសរសេរដោយជនជាតិអង់គ្លេស Jack Thorne ផ្អែកលើរឿង​ដើមរបស់ JK Rowling, John Tiffany និង Thorne ។ ដំណើររឿងនិយាយពីរយៈពេល ១៩ ឆ្នាំបន្ទាប់ពីព្រឹត្តិ​ការណ៍​ដែល​បាន​រៀបរាប់ក្នុងវគ្គទី ៧ Harry Potter & The Deathly Hallows ។

រឿងនិយាយពីស្នេហា គ្រួសារ និងការបាត់បង់ដែលកើតឡើងជុំវិញកូនប្រុសពៅរបស់ Albus Severus Potter ។ ក្មេង​ប្រុសនេះចាប់ផ្តើមចូលរៀននៅសាលាមេធ្មប់ និងគ្រួវេទមន្ត Hogwarts ។

ស្នាដៃនេះទទួលបានការវាយតម្លៃខ្ពស់ជាង ៦០ រង្វាន់រួមមាន ៦​ រង្វាន់ Tonies និង ៩ រង្វាន់ Lawrence Olivier ។ ការសម្តែងនេះរៀបចំធ្វើឡើងនៅរោងល្ខោន TBS Akasaka ACT ។

មិនដូចជាការសម្តែងល្បីដែលមានរយៈពេលកំណត់នៅជប៉ុន និងតួសម្តែងបរទេសនោះទេ “Harry Potter and the Cursed Child” ចូលរួមសម្តែងដោយតួអង្គជនជាតិជប៉ុន។ ការសម្តែងសាកល្បងធ្វើឡើងនៅទីក្រុងតូក្យូ សន្យា​ថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមអ្នកសម្តែងដែលមានទេពកោសល្យទូទាំងប្រទេស។

“Harry Potter and the Cursed Child” នៅទីក្រុងតូក្យូរៀបចំដោយ Tokyo Broadcasting System (TBS) សហការ​ជាមួយ Horipro ដែលជាទីភ្នាក់ងារទេពកោសល្យរបស់ជប៉ុននឹងបើកសម្ភោធនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២២ ។

ក្រៅពីនេះព្រឹត្តិការណ៍បើកសម្ភោធសារមន្ទីរ Harry Potter នៅជប៉ុននឹងបើកសម្ភោធនៅឆ្នាំ ២០២៣ យើងមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលកំពុងរង់ចាំនាពេលខាងមុខនេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: