ពិធីបុណ្យតុបតែងខ្លួន Kagurazaka Bakeneko ក្នុងឳកាស Halloween ឆ្នាំនេះត្រូវពន្យារពេល
តំណាលរឿងព្រេងជាច្រើននិយាយពីសត្វឆ្មារួមទាំងវប្បធម៌ជប៉ុន និងបណ្តាប្រទេសជុំវិញពិភពលោក។ ប្រជាជនជប៉ុនជឿថាឆ្មាមានកម្លាំងអាថ៌កំបាំងអាចប្រែក្លាយទៅជាមនុស្ស ព្រមទាំងអាចរាំ និងច្រៀងផងដែរ។
រូបភាព https://tokyocheapo.com/
ជារៀងរាល់ឆ្នាំពិធីបុណ្យ Halloween តែងតែប្រារព្ធធ្វើឡើងនៅចុងខែតុលា ប្រជាជនទីក្រុងតូក្យូនឹងរៀបចំពិធីស្លៀកសម្លៀកបំពាក់ដើម្បីទាក់ទាញចូលរួម។ ក្នុងអំឡុងពេលពិធីបុណ្យអ្នករាល់គ្នាត្រូវតុបតែងជាឆ្មាដែលគេហៅថា Kagurazaka Bakeneko Festival ។
Kagurazaka គឺជាសង្កាត់មួយក្នុងទីក្រុងតូក្យូដែលស្ថិតនៅភាគពាយព្យនៃស្ថានីយ៍ Iidabashi ។ នេះជាផ្លូវដើរទិញឥវ៉ាន់ដ៏មមាញឹកដែលមានហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន។ មូលហេតុដែលជ្រើសយក Kagurazaka ធ្វើជាកន្លែងរៀបចំពិធីបុណ្យដោយសារនៅជិតផ្ទះរបស់អ្នកនិពន្ធ Natsume Soseki ដែលជាអ្នកនិពន្ធប្រលោមលោក “ខ្ញុំជាឆ្មាមួយក្បាល” ដ៏ល្បីល្បាញ។
ហាងទំនិញនៅជុំវិញមានលក់វត្ថុដែលទាក់ទងនឹងឆ្មា ព្រឹត្តិការណ៍នេះរួមមានក្បួនដង្ហែរនៅតាមដងផ្លូវ។
ប៉ុន្តែគួរឱ្យស្តាយដោយសារជំងឺរាតត្បាតកូវីដ ១៩ ពិធីបុណ្យឆ្នាំនេះត្រូវបានពន្យារពេល។ តាមការរំពឹងទុកពិធីបុណ្យនឹងប្រារព្ធធ្វើឡើងវិញនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២២ ។
រូបភាព៖ Tokyo Cheapo
Yuki