ចំណុចនាំមុខគេទាំង ១០ នៅលើពិភពលោកនៃប្រទេសជប៉ុន

ប្រសិនបើអ្នកកំពុងអានអត្ថបទនេះអ្នកប្រាកដជាយកចិត្តទុកដាក់ចំពោះប្រទេសជប៉ុន។ បច្ចុប្បន្នជប៉ុនកំពុងបាត់បង់ចំណាត់ថ្នាក់ដោយសារវិបត្តិសេដ្ឋកិច្ច បើនិយាយពីទំហំសេដ្ឋកិច្ច ជប៉ុនអាចនឹងត្រូវចិន និងបណ្តាប្រទេសផ្សេងទៀតនាំមុខ។ ទោះជាយ៉ាងណានៅមានចំណុចជាច្រើនទៀតដែលជប៉ុនជាប់នៅលើ TOP ។ នៅក្នុងអត្ថបទនេះ​សូម​ក្រឡេក​មកមើលសមិទ្ធផលដែលមោទនភាពទាំង ១០ របស់ជប៉ុនជាមួយ JAPO ។

១. មានក្រុមហ៊ុនចំណាស់ច្រើនជាងគេនៅលើពិភពលោក

មានអាជីវកម្មចំណាស់ជាច្រើនកំពុងដំណើរការនៅក្នុងប្រទេសជប៉ុន។ ក្នុងចំណោមនោះជាង ៣ ម៉ឺនក្រុមហ៊ុនដំណើរ​ការជាង ១០០ ឆ្នាំមកហើយ។ ចំណាត់ថ្នាក់លេខ ២ បានទៅលើអាមេរិកដែលមានក្រុមហ៊ុនចំណាស់មិនដល់ ២ ម៉ឺនទេ។ ពេលសង្កេតមើលចំណុចនេះឃើញថាស្ថិរភាពនៃអាជីវកម្មជប៉ុនពិតជាគួរឱ្យសរសើរណាស់។ លើសពីនេះទៅទៀតក្រុមហ៊ុនចំណាស់ជាងគេនៅលើពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៥៧៨ ក៏មកពីប្រទេសជប៉ុនផង​ដែរ។

២. មានភ្លេងជាតិពិសេសបំផុតនៅលើពិភពលោក

ហេតុអ្វីបានជាភ្លេងជាតិជប៉ុនទទួលបានចំណាត់ថ្នាក់នេះ? ចម្លើយយ៉ាងសាមញ្ញគឺភ្លេចជាតិជប៉ុនខ្លី។ បើប្រៀបទៅ​នឹង​ភ្លេងជាតិដទៃទៀត ភ្លេងជាតិជប៉ុនត្រូវគេចាត់ទុកថាខ្លីជាងគេនៅលើពិភពលោក។

អ្នកអាចឃើញយ៉ាងច្បាស់ពេលមើលការប្រកួតបាល់ទាត់ឬអូឡាំពិក ពេលវេលាចាក់ភ្លេចជាតិតែងតែមានកំណត់ ដូច្នេះជាទូទៅបណ្តាប្រទេសចាក់ភ្លេចជាតិបានតែមួយផ្នែកប៉ុណ្ណោះ។ ទោះជាយ៉ាងណាបើប្រៀបទៅនឹងភ្លេងជាតិដែល​មានទំនុកច្រៀង មានតែភ្លេងជាតិជប៉ុនដែលចាក់ពេញមួយបទព្រោះតែទំនុកច្រៀងខ្លី។

៣. ទីក្រុងមានផ្កាយច្រើនជាងគេនៅលើពិភពលោក

ទីក្រុងនោះគឺតូក្យូ ចំនួនផ្កាយនៅទីនេះគឺជាផ្កាយ Michelin ។ ក្នុងសៀវភៅមគ្គុទ្ទេសក៍របស់ Michelin តូក្យូជាទីក្រុងដែលមានភោជនីយដ្ឋានទទួលបានផ្កាយច្រើនជាងគេនៅលើពិភពលោក។ ទោះជាយ៉ាងណាអ្នកគួរតែពិនិត្យមើលឡើងវិញមុនពេលទៅព្រោះភោជនីយដ្ឋានមួយចំនួនបានបិទទ្វារ។

៤. តួលេខលក់រថយន្តឈានមុខគេនៅលើពិភពលោក

នៅឆ្នាំ ២០២០ Toyota ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកជាមួយនឹងតួលេខលក់រថយន្តចំនួន ៩,៥២ លានគ្រឿង។ ជាប់ចំណាត់ថ្នាក់​លេខ ២ ក្នុងវិស័យនេះគឺក្រុមហ៊ុន Volkswagen (ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់) ។ បន្ទាប់មកចំណាត់ថ្នាក់លេខ ៣ បានទៅលើ Renault, Nissan និង Mitsubishi ។

៥. ប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទារក

សន្តិភាពនៅក្នុងប្រទេសជប៉ុនហាក់ដូចជារឿងពីមុន ដោយសារបញ្ហាអវិជ្ជមានច្រើនកើតឡើងជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាកន្លែងនេះនៅតែត្រូវគេចាត់ទុកជាប្រទេសមានសុវត្ថិភាពលេខ ១ សម្រាប់កុមារ។ យោងតាមទិន្នន័យ​របស់ UNICEF អត្រាមរណភាពទារកនៅជប៉ុនទាបបំផុតនៅលើពិភព​លោកជាមួយនឹងអត្រា ១/១១១១ ។ ក្នុងនោះ Iceland ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងអត្រា ១/១០០០ ខុសគ្នាជាង ១០%។ ផ្ទុយទៅវិញប៉ាគីស្ថានមានអត្រាមរណភាពខ្ពស់បំផុតក្នុងចំណោម ២២ នាក់មានកុមារម្នាក់ស្លាប់។

៦. ចំនួនគ្រែពេទ្យច្រើនជាងគេនៅលើពិភពលោក

ជប៉ុនជាប្រទេសដែលមានវិស័យវិជ្ជសាស្រ្តទំនើបដែលក្នុងនោះបរិក្ខារពេទ្យទទួលបានការយកចិត្តយ៉ាងខ្លាំង។ យោងតាមស្ថិតិចំនួនគ្រែមន្ទីរពេទ្យច្រើនជាងចំនួនប្រជាជនជប៉ុន ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ក្នុងចំណោមមនុស្ស ១០០០ នាក់មានគ្រែពេទ្យចំនួន ១៣ ដែលត្រូវបានធានា។ ចំណាត់ថ្នាក់លេខ ២ គឺប្រទេស​អាឡឺម៉ង់​ដែលមានគ្រែមន្ទីរពេទ្យចំនួន ៨ លើមនុស្ស ១០០០ នាក់។ សរុបចំនួនមន្ទីរពេទ្យនៅជប៉ុនក៏នាំមុខក្នុង​ចំនួន ៨៤០០០ មន្ទីរពេទ្យ។ ចំណាត់លេខ ២ គឺសហរដ្ឋអាមេរិកខណៈដែលប្រទេសធំ ប៉ុន្តែមានមន្ទីរពេទ្យតែ ៣០០០ ប៉ុណ្ណោះ ហេតុអ្វីបានជាប្រទេសជប៉ុនតូចបែរជាមានមន្ទីរពេទ្យច្រើនដូចនេះ?

៧. លិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោក

JAPO ធ្លាប់បង្ហាញអត្តបទនិយាយពីប្រធានបទនេះ ជាមួយនឹងលិខិតឆ្លងដែនជប៉ុនអ្នកអាចទៅរហូតដល់ ១៩៣ ប្រទេសដោយមិនចាំបាច់ត្រូវការវីសា។

៨. ប្រទេសដែលមានស្ថានីយ៍មមាញឹកបំផុតនៅលើពិភពលោក

ទីក្រុងតូក្យូជាកន្លែងដែលមានបណ្តាញរថភ្លើងមមាញឹកបំផុត។ ក្នុងចំណោមនោះស្ថានីយ៍ Shinjuku ដែលស្ថិតនៅកណ្តាលទីក្រុងមានចំនួនជាមធ្យម ៣,៥៩ លាននាក់ក្នុងមួយថ្ងៃ ហើយត្រូវបានទទួលស្គាល់ក្នុងសៀវភៅកំណត់ត្រាហ្គីនណេស។

៩. គ្រួសាររាជវង្សអាយុកាលយូរជាងគេនៅលើពិភពលោក

ជាក់ស្តែងគ្រួសាររាជវង្សជប៉ុនមានប្រវត្តិគ្រងរាជ្យតាំងពីឆ្នាំ ៦៦០ មុនគ្រឹស្តសករាជ ប៉ុន្តែកាលសម័យនោះយូរយារណាស់មកហើយ។ ប្រវត្តិសាស្ត្រគ្រួសាររាជវង្សជប៉ុនត្រូវបានកត់ត្រាច្បាស់ចាប់ពីសតវត្សទី ៦ តទៅ។ រហូតមក​ដល់​ពេល​នេះរាជវង្សជប៉ុនត្រូវគេចាត់ទុកជារាជវង្សដែលមានអាយុកាលយូរជាងគេ។

១០. ជនជាតិជប៉ុនជាភ្ញៀវទេសចរណ៍ដែលទទួលការស្វាគមន៍បំផុតនៅអឺរ៉ុប

យោងតាមការស្ទង់មតិដោយគេហទំព័រទេសចរណ៍ Expedia សណ្ឋាគារជាង ១៥.០០០ នៅទ្វីបអឺរ៉ុបបានបោះឆ្នោតជ្រើសរើសជនជាតិជប៉ុនជាអ្នកដំណើរដែលពួកគេចង់ទទួលស្វាគមន៍បំផុត។ តាមទស្សនៈរបស់ពួកគេភ្ញៀវទេស​ចរណ៍​ជនជាតិជប៉ុនជាមនុស្សដែលមានរបៀប សុជីវធម៌ គ្មានសម្លេងរំខាន មិនរញ៉េរញ៉ៃពេញបន្ទប់ជាដើម។ ការគោរព​ប្រតិបត្តិខ្ពស់របស់ប្រជាជនជប៉ុនមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដើម្បីភ្ញៀវទេសចរណ៍ដែល​មកប្រើសេវាកម្មនៅពេលក្រោយផងដែរ។ គិតចំពោះអ្នកដទៃតែងតែជាមេរៀនសីលធម៌ដ៏សំខាន់នៃចរិតលក្ខណៈ​​របស់ជនជាតិជប៉ុនគ្រប់រូប។ 

នោះហើយជាចំណុចដ៏គួរអោយសរសើរទាំង ១០ នៃប្រទេសជប៉ុន តើចំណុចមួយណាដែលធ្វើអោយអ្នកមានការភ្ញាក់​ផ្អើល​បំផុត? សូមចែករំលែកជាមួយនឹង JAPO ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: