“រថយន្តហោះ” នឹងក្លាយជាមធ្យោបាយដឹកអ្នកទស្សនាក្នុងពិព័រណ៍ពិភព​លោក Expo 2025 នៅអូសាកាប្រទេសជប៉ុន

រថយន្តហោះបានឈានមួយជំហានកាន់តែជិតក្លាយទៅជាមធ្យោបាយដឹកអ្នកទស្សនានៅឯពិព័រណ៍ពិភពលោក Expo 2025 នៅអូសាកាប្រទេស​ជប៉ុន។

រដ្ឋាភិបាលទីក្រុងអូសាការួមជាមួយរដ្ឋាភិបាលខេត្តអូសាកាកាលពីថ្ងៃទី ១៤ ខែកញ្ញាបានចុះហត្ថលេខាព្រមព្រៀង​សហប្រតិបត្តិការជាមួយក្រុមហ៊ុន SkyDrive Inc., ដែលជាក្រុមហ៊ុនអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកនៅទីក្រុង​តូក្យូ។

រូបភាព https://en.skydrive2020.com/

ប្រភេទរថយន្តហោះថ្មីបំផុតនេះមានកន្លែងអង្គុយពីរ កម្ពស់ ២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ និងបណ្តោយ ៤ ម៉ែត្រ ដូច្នេះដើម្បីជៀសវាងឧប្បត្តិហេតុអាជ្ញាធរជប៉ុនបានគិតគូរដល់តម្រូវការឱ្យមានអ្នកបើករថយន្តហោះជាជាងបើកដោយ​ស្វ័យ​ប្រវត្តិ។

អភិបាលខេត្តអូសាកា Hirofumi Yoshimura បានជិះសាកល្បងរថយន្តហោះគំរូដែលដាក់តាំងនៅថ្ងៃនោះ។

ជាក្រុមហ៊ុនបង្កើតថ្មីមួយនៅទីក្រុងតូក្យូឈ្មោះ SkyDrive ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយអតីតបុគ្គលិក​ក្រុម Toyota ។ ពួកគេកំណត់ទិសដៅលក់រថយន្តហោះនៅឆ្នាំ ២០២៥ ។ ដោយមានគោលបំណងដូចគ្នា ក្រុម​ហ៊ុន Volocopter របស់អាឡឺម៉ង់ក៏ចាត់ទុក Expo 2025 ជាឱកាសសម្រាប់បង្ហាញផលិតផលថ្មីផងដែរ។

រថយន្តហោះនេះត្រូវបានបំពាក់ស្លាបកង្ហារអគ្គិសនីចំនួន ៨ ហើយអាចហោះហើរក្នុងល្បឿនអតិបរមាពី ៤០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល ៥ ទៅ ១០ នាទីក្នុងមួយដង។

មន្រ្តីសាលាក្រុងបានអោយដឹងថាមុនពេលរថយន្តហោះអាចអោយដំណើរការនៅឯពិពណ៌ យានយន្តនេះត្រូវតែមាន​ការ​យល់​ព្រម​ពីច្បាប់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: