រីករាយនឹងអាហារពេលល្ងាចចង្កៀងគោម Chochin ជួយរក្សាគម្លាតពិសេសប្លែកនៅ Hoshinoya Tokyo

កាលពីពេលថ្មីៗនេះសណ្ឋាគារនៅទីក្រុងតូក្យូប្រើចង្កៀងគោមធ្វើជាឧបករណ៍ពិសេសមួយជួយរក្សាគម្លាតសង្គម ដែលអនុញ្ញាតអោយភ្ញៀវទទួលទានផង ហើយជជែកគ្នាកំឡុងជំងឺកូវីដ ១៩ រាតត្បាត។ 

“អាហារពេលល្ងាចចង្កៀងគោម” Tokyo Lantern Dinner គឺជាផលិតផលដែលត្រូវបានរចនាឡើងសម្រាប់បម្រើដល់ភ្ញៀវមកទទួលទានក្នុងរដូវជំងឺរាតត្បាតចាប់ពីថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២១ នៅសណ្ឋាគារ ryokan Hoshinoya នៅ Hoshinoya ទីក្រុងតូក្យូ។ នៅលើតុទទួលទានអាហារមានព្យួរចង្កៀងគោមធំៗរុំប្លាស្ទិចថ្លា ដើម្បីជួយអោយអ្នកអាចទទួលទានអាហារជាក្រុមដោយមិនខ្លាចប៉ះពាល់ក៏ដូចជារក្សាគម្លាតជាមួយអ្នកនៅក្បែរ។

សណ្ឋាគារនេះប្រើចង្កៀងគោមដែលផលិតដោយហាងលក់ចង្កៀងចំណាស់ Kojima Shoten នៅរាជធានីបុរាណ Kyoto ពីសម័យអេដូ។ ចង្កៀងនីមួយៗមានអង្កត់ផ្ចិត ៧៥ សង់ទីម៉ែត្រ និងកម្ពស់ ១០២ សង់ទីម៉ែត្រធំល្មមសម្រាប់ទទួលទានអាហារ រួមមានស្រទាប់ប្លាស្ទិចថ្លាដែលមានកម្រាស់ ០,៥ មីលីមែ៉ត្រ។

របាំងត្រូវបានរចនាឡើងដោយ Hoshinoya ទាំងសម្រាប់តុបតែង និងការពារភ្ញៀវផងដែរ។ ផ្នែកខាងលើចង្កៀងនីមួយៗមានពន្លឺស្រទន់ធ្វើអោយការទទួលទានអាហាររបស់អ្នកមានភាពកក់ក្តៅ។

ភ្ញៀវដែលចង់ទទួលបានអាហារពេលល្ងាចចង្កៀងគោមនៅ Hoshinoya អាចកក់តុមុនក្នុងតម្លៃ ៣ ម៉ឺនយ៉េនប្រសិនបើទៅជាក្រុម ទៅដោយឡែក ២១.៧៨០ យ៉េន។ ទទួលទានអាហារក្នុងបរិយាកាសធំទូលាយទំហំ ៤០ ម៉ែត្រ​ដែល​មាន​ខ្យល់​ចេញចូលល្អជាងបន្ទប់ធម្មតាដទៃទៀត។

តម្លៃខាងលើនេះរួមបញ្ចូលទាំងអាហារច្រើនមុខក្នុងម៉ឺនុយដែលមានឈ្មោះថា Nippon Cuisine – Fementation “អាហារ Nippon អាហារដែលមានជាតិឡើងជូរ” ។ តាមការៀបរាប់របស់សណ្ឋាគារ Hoshinoya មានអាហារឡើងជូរច្រើនប្រភេទ គ្រឿងទេសប្រពៃណីជប៉ុនដូចជាទឹកស៊ីអុីវ និង miso ។ ក្រៅពីនេះក៏មានអាហារដូចជាត្រីអំបិល ជ្រក់ជាដើម។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: