តួអង្គ “Baka Dono” ដែលសម្តែងដោយសិល្បករ Ken Shimura តើត្រូវបានបំផុសគំនិតដោយស្តេចក្រាញ់ល្ងីល្ងើដែលមានពិតក្នុងប្រវត្តិសាស្រ្តមែនទេ?

នៅឆ្នាំ ២០២០ រំលឹកពីមរណភាពរបស់លោក Ken Shimura បានបន្សល់នូវភាពសោកសៅចំពោះប្រជាជនជប៉ុន និង​អ្នកគាំទ្រនៅជុំវិញពិភព​លោក។ លោក Ken Shimura ល្បីទាំងក្នុងពិភពសិល្បៈក៏ដូចជានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន រហូតដល់ប្រជាជនជប៉ុនស្ទើរតែទាំងអស់សុទ្ធតែស្គាល់លោក ដូចជាគ្មាននរណាម្នាក់មិនអស់​សើច​ចំពោះកំប្លែងដែលលោកសម្តែងនោះទេ។

ជួនកាលលោកមិនចាំបាច់និយាយអ្វីឡើយ គ្រាន់តែឈានជើងប៉ុន្មានជំហានក៏អាចធ្វើអោយអ្នកអស់សំណើចទៅហើយ។

រូបភាព https://www.lmaga.jp/news/2021/08/307789/

ក្នុងចំណោមការសម្តែងរបស់លោក “Baka Dono” (សុភាពបុរសល្ងង់ខ្លៅ) គឺជាសេ៊រីកំប្លែងដ៏ល្បីល្បាញបំផុត។ នៅក្នុងស៊េរីកំប្លែងនេះលោក Shimura ដើរតួស្តេចក្រាញ់អស្ចារ្យម្នាក់សម័យសាមូរ៉ៃ តួអង្គនេះមានមុខមាត់ស ហើយនិយាយបែបកំប្លែង។ ប្រហែលជាអ្នកធ្លាប់មើលកំប្លែងនេះ។

ប្រសិនបើមានស្តេចក្រាញ់ “វឹកវរ” បែបនេះក្នុងជីវិតពិតមែននោះ ទិដ្ឋភាពច្របូកច្របល់ប្រាកដជាកើតមាន។ សំណាង​ដែរ​នេះ​គ្រាន់តែជាតួអង្គប្រឌិតប៉ុណ្ណោះមែនទេ?

កុំប្រញាប់សន្និដ្ឋានពេលក្រឡេកទៅមើលប្រវត្តិសាស្រ្តជប៉ុនហាក់ដូចជាមានអភិជនម្នាក់មានបុគ្គលិកលក្ខណៈស្រដៀង​នឹង “Baka Dono” ។

នេះគឺជា Tokugawa Ieshige ។ ឪពុករបស់លោក Tokugawa Yoshimune ជាសមាជិកម្នាក់ដែលពូកែបំផុតនៃគ្រួសារ Bakufu Tokugawa ទាំង ១៥ ជំនាន់។ កូនប្រុសច្បងរបស់លោក Tokugawa Yoshimune ឈ្មោះ Tokugawa Ieshige ជាមនុស្សម្នាក់បែប “baka dono” ។

អាចនិយាយបានថាលោក Ieshige ពិតជាមានសំណាងណាស់ដែលកើតនៅសម័យអេដូ ជាសម័យដែលមានស្ថិរភាពបំផុតនៃប្រទេសជប៉ុន។ លោកកើតមកទន់ខ្សោយ និងរោគនិយាយស្តីមិនប្រក្រតីដែលបណ្តាលមកពីពិការ​ខួរ​ក្បាល មានតែ Tadamitsu Ooka ជាអ្នកដែលនៅជាមួយលោកតាំងពីតូចទើបយល់អ្វីគាត់ចង់និយាយ។ Tadamitsu សន្យាថានឹងមិនក្បត់ Ieshige ឡើយ។

អ្នកដែលនៅជំុវិញសុទ្ធតែចាត់ទុក Ieshige ដូចជាមនុស្សល្ងីល្ងើ។ ប្រហែលដោយសារតែជំងឺ Ieshige តែងតែនោមដាក់ខោ។ គាត់ថែមទាំងត្រូវគេវាយធ្វើបាបព្រោះតែហ៊ាននោមនៅទីសាធារណៈ។ ខ្លួនលោក Ieshige ផ្ទាល់ក៏ស្អប់ស្ថានភាពជំងឺរបស់ខ្លួនដែរ។ នៅពេលប្រៀបធៀបខ្លួន និងប្អូនប្រុសដែលជាមនុស្សឆ្លាតជាងហើយមើលទៅស្អាត ស្រាប់តែ Ieshige មានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយថែមទាំងចង់ធ្វើអត្តឃាតទៀត។

នៅពេលដែលគាត់ក្លាយជាក្មេងជំទង់ Ieshige មិនដែលយកចិត្តទុកទៅលើអក្សរសិល្ប៍ឬក្បាច់គុននោះទេ ប៉ុន្តែគិតតែលាក់ខ្លួនក្នុងបន្ទប់ផឹកស្រា។ ពេលខ្លះចេញពីបន្ទប់ Ieshige ធ្វើអោយវិមានទាំងមូលពោរពេញទៅដោយក្លិនស្រា។ យូរៗទៅអ្នកដែលមើលងាយគាត់ ហើយហៅគាត់ថា “baka dono” កាន់តែច្រើនឡើង។

ប្រហែលជាមនុស្សគ្រប់គ្នាគិតថា Ieshige មិនអាចនៅរស់រហូតមកដល់ពេលនេះ មិនទទួលបានក្តីស្រលាញ់ធ្វើអោយ​លោក​កាន់តែវេទនា។

ទោះជាយ៉ាងណាអ្នកដែលធ្លាប់ស្គាល់លោក Ieshige ហាក់ដូចជាយល់ពីភាពសប្បុរសរបស់គាត់។ ខណៈនោះ Bakufu មានកន្លែងមួយឈ្មោះថា Ooku ជាកន្លែងសម្រាប់នារីដែលស្រស់ស្អាតនៅទូទាំងប្រទេសជប៉ុន ពួកគេមានភារកិច្ចបង្កើតកូនច្រើនតាមតែអាចធ្វើទៅបានដើម្បីរកអ្នកស្នងមរតក។

Ieshige ក៏មាន Ooku របស់ខ្លួនដែរ ពេលមើលឃើញទឹកមុខស៊ូទ្រាំរបស់ស្រ្តីដែលត្រូវបញ្ជូនមក Ieshige មានអារម្មណ៍​អាណិត អោយ ៥០ Ryo រួចបណ្តេញចេញ។

ថ្វីត្បិតតែគាត់មានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនចង់ ប៉ុន្តែមិនរំលោភអំណោចឡើយ។ អ្នកដែលមើលឃើញចំណុចល្អរបស់ Ieshige ប្រហែលជាមានអារម្មណ៍ស្រឡាញ់គាត់ដែរ។ Ieshige អាចជា “Baka Dono” ប៉ុន្តែគាត់មិនល្ងង់និងគួរឱ្យអស់សំណើចដូចអ្នកគិតទេ។ ដោយមិនខ្វល់ពីភាពអាម៉ាស់ព្រោះតែជំងឺ និងការរើសអើង Ieshige តែងតែចិត្ត​ល្អចំពោះមនុស្សនៅជុំវិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: