កំពុងអង្គុយធ្វើសមាធិទាំងគ្រូ និងសិស្ស ៥ នាក់រសាត់ចេញទៅសមុទ្រដោយមិនដឹងខ្លួន
ក្នុងរយៈពេលថ្មីៗនេះដោយមូលហេតុផ្សេងគ្នា ជាពិសេសមកពីកូវីដ ១៩ មនុស្សគ្រប់គ្នាហាក់ដូចជាយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ កីឡាដែលមានមនុស្សជាច្រើនចូលរួមគឺ Yoga ។ និយាយពី Yoga និងការធ្វើសមាធិមានរឿងមួយដែលមិនគួរអោយជឿកើតឡើងនៅជប៉ុន។
កាលពីថ្ងៃទី ៩ ខែតុលាវេលាម៉ោងប្រហែល ៣ៈ៥៥ នាទីល្ងាច ស្ថានីយ៍កងកម្លាំងសមុទ្រ Shonan នៅ Kanagawa បានទទួលព័ត៌មានទំនាក់ទំនងពីមនុស្សមួយក្រុមចែវក្តារនៅឯសមុទ្រនៃកំពង់ផែ Chigasaki ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងតូក្យូ។ សារដែលពួកគេទទួលបានដូចតទៅ៖ “ពួកខ្ញុំរសាត់នៅលើសមុទ្រ ហើយមិនអាចត្រឡប់ទៅវិញ” ។
នេះជាសាររបស់មនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ៥ នាក់ រួមមានអ្នកគ្រូ Yoga អាយុ ៥០ និងសិស្សស្រីចំនួន ៤ នាក់។ ហាត់ Yoga អង្គុយធ្វើសមាធិជាមួយគ្នានៅលើក្តារបន្ទះ (paddleboard) ។ បន្ទាប់ពីបើកភ្នែកពួកគេឃើញថាខ្លួនរសាត់ចេញទៅសមុទ្រប្រហែល ៥០០ ម៉ែត្រ។ អ្នកគ្រូប្រញាប់ប្រើទូរស័ព្ទដៃហៅទៅកាន់ក្រុមហ៊ុនប្រតិបត្តិការទីក្រុង Chigasaki តែមិនបាន។ គាត់បន្តទូរស័ព្ទទៅលេខ ១១៨ ដើម្បីសុំជំនួយពីកងកម្លាំងការពារសមុទ្រ។ បន្ទាប់មកអ្នកជិះកាណូតឆ្លងកាត់ម្នាក់ជួបពួកគេដោយចៃដន្យ ហើយជួយពួកគេអោយត្រឡប់ទៅវិញ។
សំណាងល្អគ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែនេះប្រាកដជាការចងចាំដ៏ពិសេសដែលមិនអាចបំភ្លេចបានចំពោះស្រ្តីទាំង ៥ នាក់នោះ។
RIN