តើជប៉ុនប្រញាប់ពេកទេដែលចង់លុបបំបាត់ Yakuza ចេញពីសង្គម?

Yakuza គឺជាផ្នែកសង្គមងងឹតមួយដែលមានតាំងពីយូរយារណាស់មកហើយនៅក្នុងសង្គមជប៉ុន។ ប្រជាជនជាច្រើន​ជាប់ពាក់ព័ន្ធ និងស្លាប់ក្នុងជម្លោះរបស់ Yakuza ។ ក្រៅពីនេះពួកគេក៏បង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋដោយសារការជួញដូរអាវុធ និងគ្រឿងញៀនខុសច្បាប់ផងដែរ។

ចំពោះប្រជាជន Yakuza ជាមនុស្សគួរឱ្យខ្លាចដែលមិនគួរពាក់ព័ន្ធ ពួកគេត្រូវចាត់ទុកដូចជា “ក្រុមប្រឆាំងសង្គម” ។ ដូច្នេះមនុស្សគ្រប់រូបចង់លុបបំបាត់​ពួកគេចេញពីសង្គម។ រហូតដល់ក្រុមហ៊ុនជាច្រើនបញ្ជាក់យ៉ាងច្បាស់​ថាមិនជ្រើសរើសសមាជិកក្រុមទាំងនេះទេ ដូច្នេះ Yakuza មិនអាចរកការ​ងារ​ធ្វើបានឡើយ។ នៅពេលមនុស្សម្នាក់ពាក់ព័ន្ធនឹងក្រុមសង្គមងងឹត បុគ្គលនោះមិនអាចជួលផ្ទះឬខ្ចីប្រាក់ពីធនាគារបានទេ។

ក្រុមហ៊ុន Tokyo Gas ដែលស្ថិតនៅជាយក្រុងតូក្យូក៏ទើបតែផ្លាស់ប្តូរព័ត៌មានលម្អិតក្នុងកិច្ចសន្យាជាមួយអតិថិជន​ផង​ដែរ នោះគឺពួកគេនឹងមិនបន្តផ្តល់សេវាកម្មប្រសិនបើភាគីម្ខាងទៀតជាក្រុមប្រឆាំងសង្គម។ សូម្បី​តែ​តម្រូវការប្រចាំថ្ងៃក៏ត្រូវកាត់ផ្តាច់ព្រោះតែជាសមាជិក Yakuza ។

អាចនិយាយបានថា Yakuza កំពុងត្រូវដកហូតសិទ្ធិទាំងអស់។

មានមតិជាច្រើននិយាយថាបើដូច្នោះមែនពួកគេគួរតែបញ្ឈប់ពីអាជីព Yakuza ទៅ ប៉ុន្តែជាក់ស្តែងតើមាន​ក្រុមហ៊ុនប៉ុន្មានដែលយល់ព្រមជួលអតីត Yakuza? មានច្រើនករណីរកមិនបានការងារធ្វើឬត្រូវគេបណ្តេញចេញព្រោះ​តែ​មានសាច់ញាតិធ្លាប់ធ្វើជា Yakuza ទោះបីជាច្បាប់ជប៉ុនមិនអនុញ្ញាត​ឱ្យបណ្តេញអ្នកដែលមានទំនាក់ទំនងជាមួយ Yakuz ក៏ដោយ។

“ធ្វើជា Yakuza គឺអាក្រក់” ជាការពិតណាស់។ ប៉ុន្តែតើអោយតែក្លាយជា Yakuza សុទ្ធតែត្រូវចប់ឬ?

ដោយសារវិធានការទាំងនេះចំនួន Yakuza តិចទៅៗ។ ដោយគិតថារឿងនេះអាចជួយអោយប្រទេសជប៉ុនមានសន្តិភាពជាងមុន ប៉ុន្តែលទ្ធផលផ្ទុយទៅវិញ។ ក្រុមម៉ាហ្វីយ៉ាបរទេស និងក្រុមក្មេងទំនើងប្រើអំពើហិង្សានៅតែបន្ត។ ចំនួនករណីពាក់ព័ន្ធនឹងគ្រឿងញៀននៅតែមិនផ្លាស់ប្តូរ។ ប្រហែលខ្ញុំមិនមែនជាមនុស្សតែមួយគត់ដែលខ្លាច​មិនអាចកំណត់អត្តសញ្ញាណឧក្រិដ្ឋជនបើមិនមែនជា Yakuza នោះទេ។

កាលពីសែសិបឆ្នាំមុនខ្ញុំគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ Yakuza នៅតែមានវត្តមានធម្មតាក្នុងទីក្រុងរបស់ខ្ញុំ។ អ្នកដែលមាន​ស្នាមសាក់នៅកន្លែងបន្ទប់ទឹក​សាធារណៈ​មើលទៅគួរឱ្យខ្លាចដែរ ប៉ុន្តែពួកគេមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកដទៃ​ឡើយ។ ដោយសារតែក្រុមមនុស្សដែលគួរអោយខ្លាចដូចនោះទើបយុវជនដូចពួកខ្ញុំកាន់តែស្តាប់បង្គាប់។

ខ្ញុំមិនមែនការពារ Yakuza ទេ ប៉ុន្តែខ្ញុំមិនគិតថាយើងក៏មិនអាចសាងសន្តិភាពបានដែរ។ ពេលដែលប្រឹងលុបបំបាត់ Yakuza ចេញពីសង្គមដូចសព្វ​ថ្ងៃ។ តើអ្នកដែលបោះបង់អាជីព Yakuza នឹងធ្វើអ្វីចំពោះជីវិតរបស់ពួក​គេ? តើជប៉ុននឹងទៅជាយ៉ាងណាបន្ទាប់ពីលុបបំបាត់ Yakuza? តើត្រូវមានវិធានការអ្វី?

ពិតជាគ្រោះថ្នាក់បើផ្តោតតែលើការលុបបំបាត់ Yakuza ដោយមិនគិតពីលទ្ធផលជាយថាហេតុ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: