ក្មេងស្រីជនជាតិជប៉ុនម្នាក់ធ្លាក់ពីជាន់ទី ២៥ ស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរ
នៅព្រឹកថ្ងៃទី ១៣ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ត្រូវគេរកឃើញស្លាប់ក្នុងផ្ទះល្វែងមួយកន្លែងនៅទីក្រុង Osaka ។ ក្មេងស្រីនេះត្រូវបានគេបញ្ជាក់ថារស់នៅជាន់ទី ២៥ ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុដែលបណ្តាលឱ្យស្លាប់ អាចនឹងធ្លាក់មកពីជាន់លើ។
យោងតាមពត៌មានពីប៉ូលីសបានអោយដឹងថាសាកសពរបស់ក្មេងស្រី Kanon Hayashi ពេលគ្រោះថ្នាក់កំពុងស្លៀកឈុតគេង ដែលត្រូវប្រជាពលរដ្ឋម្នាក់ទៀតមើលឃើញលើដំបូលផ្លូវចូលជាន់ទី ១ នៃអាគារផ្ទះល្វែងមួយនៅសង្កាត់ Kita ម៉ោងប្រហែល ៦ៈ១០ នាទីព្រឹក។ កុមារីត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានបញ្ជាក់ថាស្លាប់ពេលទៅដល់កន្លែងដោយសាររបួសក្បាលធ្ងន់ធ្ងរ។ Kanon រស់នៅជាមួយបងស្រីអាយុ ២ ឆ្នាំ និងម្តាយអាយុ ៤១ ឆ្នាំ។
ម្តាយរបស់ក្មេងស្រី Kanon បានអោយដឹងនៅថ្ងៃនោះគាត់ក្រោកពីព្រលឹមដើម្បីធ្វើការងារផ្ទះខ្លះ ហើយគិតថាកូនស្រីកំពុងនៅក្នុងបន្ទប់របស់ខ្លួនអំឡុងពេលគ្រោះថ្នាក់កើតឡើង។
បង្កាន់ដៃមានកញ្ចក់កម្ពស់ ១៣០ សង់ទីម៉ែត្រ ប៉ុន្តែនៅជិតនោះមានកៅអីឈើមួយ។ ប៉ូលីសគិតថា Kanon ឡើងលើកៅអីហើយធ្លាក់ពីលើចុះ។
Japo Cambodia