រូបថតជួបជុំដ៏រំជួលចិត្តរវាងអ្នកម្តាយ និងកូនស្រីនៅមណ្ឌលថែទាំមនុស្ស​ចាស់កំឡុងជំងឺកូវីដ ១៩ រាតត្បាត

នេះជារូបភាពដែលថតដោយអ្នកយកព័ត៌មាន Taichi Kaizuka របស់ Mainichi Shimbun ដែលជាផ្នែកមួយនៃគម្រោង​កាសែត The Mainichi Newspaper គោលបំណងចាប់យកទិដ្ឋភាពអំឡុងជំងឺកូវីដ ១៩ ។

ទិដ្ឋភាពជួបជុំដ៏កក់ក្តៅរវាងម្តាយ និងកូនស្រីក្នុងកំឡុងជំងឺកូវីដរាតត្បាត រូបភាពនេះថតកាលពីខែតុលា ឆ្នាំ ២០២០ ។ ស្នាដៃនេះទទួលបានរង្វាន់នៃសមាគមបោះពុម្ពផ្សាយ និងកែសម្រួលកាសែតជប៉ុន (NSK) នៅថ្ងៃទី ៦ ខែ​តុលា។

ក្នុងរូបភាពកូនស្រីកំពុងស្លៀកសម្លៀកបំពាក់ការពារ ពាក់មួកដែលមើលទៅដូចជាមួករបស់អវកាសយានិក រំភើប​ចិត្ត​ជួបជុំនឹងម្តាយក្រោយរយៈពេល ៨ ខែឃ្លាតឆ្ងាយដោយសារជំងឺកូវីដ ១៩ ។

ដោយសារឥទ្ធិពលនៃជំងឺកូវីដ ១៩ មណ្ឌលវេជ្ជសាស្រ្តដូចជាមណ្ឌលថែទាំមនុស្សចាស់ត្រូវចេញការរឹតបន្តឹងចំពោះអ្នក​មក​សួរសុខទុក្ខ រួមទាំងសមាជិកគ្រួសារផង។ ក្នុងស្ថានភាពនោះក្រុមហ៊ុនមួយបានបង្កើតឧបករណ៍ការពារដូច​ជា​ឈុតអវកាសសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែទាំ។

“រូបថតបង្ហាញពីបំណងប្រាថ្នាចង់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ តំណាងអោយស្ថានភាពរបស់មនុស្សគ្រប់រូបក្នុងអំឡុងជំងឺរាតត្បាត និងទទួលបានការអាណិតអាសូរយ៉ាងខ្លាំង” ។

ពិតជាល្អណាស់ដែលជំងឺរាតត្បាកូវីដ ១៩ កំពុងកាត់បន្ថយបន្តិចម្តងៗ។ ជួបអ្នករាល់គ្នានៅថ្ងៃណាមួយខាងមុខនេះ។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: